ជីវិតកម្សាន្ដ
មិនដែលគេចវេស! សឿន វីតា តែងបង្ហាញឆន្ទៈរកប្រាក់សងគេ និងណែនាំកូនបំណុលដទៃទៀត ធ្វើដូចខ្លួន
លោក សឿន វីតា សន្យាថា លោកនឹងប្រឹងប្រែងសងលុយម្ចាស់បំណុលរបស់លោកទាំងអស់ និងណែនាំដល់អ្នកដែលជាកូនបំណុលដទៃទៀត ឱ្យប្រឹងប្រែងរកលុយសងគេ ដោយលើកឡើងថា ព្រោះគេមានគុណជួយយើងពេលលំបាក ហើយសងពីតិចៗទៅច្រើន។ នេបើតាមរយៈសំណេរនៅលើ គណនីហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រោយប្រកាសរឿងបំណុលរបស់រាប់ម៉ឺនដុល្លារ មិនខ្វល់នឹងសម្តីអ្នកណា តារាសម្តែងប្រុស សឿន វីតា តែងតែបង្ហាញការតស៊ូនិងពុះពាររបស់ខ្លួន ក្នុងការប្រឹងប្រែងរកលុយដើម្បីសងប្រាក់ដល់ម្ចាស់បំណុលខ្លួន បើទោះបីជាលោកគ្មានលទ្ធភាពសងទាំងដុលក៏ដោយ ខណៈរាល់ថ្ងៃ លោកត្រូវប្រឹងប្រកបរបរដើម្បីផ្គង់ផ្គត់គ្រួសារផង និងដោះបំណុលគេផង។ តែទោះជាបែបនេះ លោកនៅតែព្យាយាមប្រកបរបរដោះបំណុលគេ និងបានចេញសារដាស់តឿនជារឿយៗ ដល់អ្នកដែលកំពុងស្ពាយបំណុលដូចជាលោក កុំគិតខ្លី និងត្រូវប្រឹងប្រែងតស៊ូដោះស្រាយបញ្ហាបំណុលរបស់ខ្លួនឱ្យអស់ពីលទ្ធភាព។
ជុំវិញការជំពាក់បំណុលនេះដែរ លោក សឿន វីតា ធ្លាប់បានបង្ហើបថា មូលហេតុដែលលោកផុងខ្លួនរឿងរ៉ាវជំពាក់បំណុលគេរាប់ម៉ឺនដុល្លារនេះ គឺដោយសារការចាញ់បោក និងជួយអាសារបុគ្គលមួយចំនួនដែលជាមនុស្សស្គាល់រាប់អានគ្នា រួមនិងមិត្តភក្តិ។
ដោយមើលឃើញពីការប្រឹងប្រែងដើម្បីដោះស្រាយបំណុល ប្រកបដោយទំនួលខុសត្រូវនេះ លោកក៏ត្រូវបាnសាធារណជន និងអ្នករាប់គ្នាមួយចំនួន បង្ហាញការសរសើរដល់លោកផងដែរ ដែលមិនចុះចាញ់នឹងបញ្ហា ហើយនៅតែរឹងមាំតស៊ូដោះស្រាយជានិច្ច។


គួររំលឹកថា កន្លងមក លោក សឿន វីតា តែងតែលើកឡើងពីគុណរបស់ម្ចាស់បំណុល ខណៈលោកក៏យល់ពីការលំបាករបស់ម្ចាស់បំណុលដែរ ជាហេតុដែលលោកមិនធ្លាប់គេចវេសពីឆាត ឬខល របស់ម្ចាស់បំណុលឡើយ ជាមួយនឹងទំនួលខុសត្រូវ។ លោកថា បើទោះជាបច្ចុប្បន្ន លោកមិនទាន់អាចសងបំណុលទាំងអស់បាន តែលោកក៏បាននិងកំពុងតស៊ូព្យាយាមរកស៊ីលក់ម្ហូបត្រីសាច់គ្រប់មុខតាមអនឡាញ ដើម្បីរកលុយដោះបំណុលគេ និងសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ