Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ឥណ្ឌូណេស៊ី ធ្វើ​សមយុទ្ធ​​រួម​គ្នា​ប្រឆាំង​ភេរវកម្ម

បានផុស

នៅ

រុស្ស៊ី និង​ឥណ្ឌូណេស៊ី បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ក្នុង​សមុទ្រ​ជ្វា ដោយ​ក្នុង​នោះ​មាន​លំហាត់​យោធា​រំដោះ​នាវា​ចេញ​ពី​ក្រុម​ភេរវករ និង​ការ​ប្រយុទ្ធ​ជាមួយ​ទូក​គ្មាន​មនុស្ស​បើក។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​​ទីភ្នាក់ងារ​ព័ត៌មាន​​រដ្ឋ​រុស្ស៊ី RIA នៅ​ថ្ងៃ​ចន្ទ​ទី​១១​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

(រូបភាព៖ Viory)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

RIA បានរាយការណ៍ដោយដកស្រង់​ទីភ្នាក់ងារ​​​ព័ត៌មាននៃកងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីថា នាវិកនៃកងនាវារួមបានអនុវត្តការធ្វើសមយុទ្ធ និងការទំនាក់ទំនង ក៏ដូចជាការត្រួតពិនិត្យនាវាគួរឲ្យ​សង្ស័យ។

ការហ្វឹកហ្វឺន ក៏ត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងទូកគ្មានមនុស្សបើក ជាមួយនឹងការបាញ់​កាំភ្លើងធំស្វ័យប្រវត្តិ និង​ប្រភេទ​អាវុធតូចៗ។ RIA បានរាយការណ៍​ទៀត​ថា ឧទ្ធម្ភាគចក្រ​ក៏​ត្រូវបានប្រើប្រាស់ដើម្បីអនុវត្តការងាររួមគ្នា​​នេះ​ផង​ដែរ។

ភាគី​ខាង​រុស្ស៊ី បាន​បញ្ជូន​​នាវា​ចម្បាំង Gromkiy, នាវា Rezkiy, នាវា​វីរៈបុរសនៃសហព័ន្ធរុស្ស៊ី Aldar Tsydenzhapov និងនាវាដឹកប្រេងខ្នាត​មធ្យម Pechenga ឲ្យ​ចូលរួម​នៅ​ក្នុង​សមយុទ្ធ។ ចំណែក​ឯ​ភាគីឥណ្ឌូណេស៊ី មាន​នាវាចម្បាំង I Gusti Ngurah Rai និង​នាវា​ចម្បាំង​ខ្នាត​តូច Frans Kaisiepo៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម