Connect with us

ជីវិតកម្សាន្ដ

Lisa បង្ហាញមុខក្នុងរឿងបែបហូលីវូដ តែងខ្លួនសាមញ្ញបែបនារីថៃ ដូចពាក់អាវដេកយប់

បានផុស

នៅ

កាលពីថ្មីៗនេះ​ អ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាមួយនឹងការបង្ហាញវត្តមានរបស់ Lisa នៅក្នុងរឿងភាគហូលីវូដ The White Lotus ដែលនាងក៏បានចូលរួមសម្ដែងជាតួអង្គសំខាន់ម្នាក់ នៅក្នុងរដូវកាលទី៣នេះដែរ។ នៅក្នុងនោះ រូបនាងសម្ដែងជាតួអង្គអ្នកគ្រប់គ្រងនៅក្នុងសណ្ធាគារមួយ​នៅប្រទេសថៃ ដែលជាប្រទេសកំណើតខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស តួអង្គមួយនេះ ហាក់ខុសដាច់ពីជីវិតពិតរបស់នាង ដែលតែងខ្លួនហ៉ឺហា នៅក្នុងសាច់រឿងនេះ Lisa ជាកូនថៃ ដែលមានការងារសាមញ្ញមួយ ហើយចំពោះការតុបតែងខ្លួនវិញ គឺសាមញ្ញខ្លាំង សូម្បីតែអាវក៏មានម៉ូតដូចជាខោអាវគេងយប់ដែរ ស្ទាយ៍ម៉ូតសក់វិញរឹតតែប្លែកទៅទៀត ដោយវែកចំហៀងបង្ហាញឲ្យឃើញនូវថ្ងាស់របស់នាង។

យ៉ាងណាមិញ គេមិនទាន់ដឹងថាសាច់រឿងទៅជាយ៉ាងណានោះទេ ដោយនេះគ្រាន់តែជាវគ្គខ្លីដែលគេបង្ហាញ មុននឹងការចាក់បញ្ចាំងរឿង។ ការបង្ហាញមុខនៅក្នុងខ្សែភាពយន្ដបែបភាគរបស់អឺរ៉ុបនេះ ជាលើកដំបូងរបស់ Lisa ដែលឈានជើងចូលពិភពហូលីវូដផងដែរ។

គេបានកត់សម្គាល់ផងដែរថា Lisa មិនសូវជាមានការពាក់ព័ន្ធជាមួយនឹងវិស័យសិល្បៈកូរ៉េប៉ុន្មាននោះទេ តាំងពីនាងបង្កើតផលិតកម្មឯករាជ្យមក រូបនាងតែងតែដើរនៅលើទីផ្សារអន្តរជាតិតែម្ដង។ ដូចដែលវិស័យកុននេះក៏ដោយ Lisa មិនបានបោះជំហានដំបូងនៅកូរ៉េនោះទេ ប៉ុន្ដែនាងបានហក់ខ្ពស់ទៅដល់ប៉ែកអន្តរជាតិវិញ។

ទោះបីជាយ៉ាងណាក្ដី សមាជិក Blackpink សញ្ជាតិថៃ រូបនេះ ហាក់មានសន្ទុះប្រជាប្រិយភាពខ្លាំងជាងគេក្នុងចំណោមសមាជិកទាំង៤ ហើយឥលូវនេះ រូបនាងបានឈានមួយជំហានទៀតហើយ ចូលទៅកាន់វិស័យភាពយន្ដលំដាប់ហូលីវូដតែម្ដង៕

ប្រភព៖ Pop Base

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរសង្កាត់ចោមចៅទី៣ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់មហាវិថីសហព័ន្ធរុស្ស៊ី​ជាប់​របង​ព្រលានពោធិ៍ចិនតុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ​ សំអាល់ ចែករំលែកបទពិសោធន៍ស្តីពី “វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” ដល់​ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានជាតិ៩ ម៉ោង មុន

អង្គរសង្ក្រាន្តនឹងរៀបចំឡើងពីថ្ងៃទី១៤-១៦​​ ខែមេសា នៅបរិវេណអង្គរវត្ត និងសួនព្រះរាជដំណាក់, ក្រុមការងារផ្ដើមបែងចែកតួនាទី វិន័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ម្ដាយបង្កើត កាប់កូនស្រីបង្កើតអាយុ ២ ឆ្នាំ ញាត់ចូលក្នុងធុងទឹកកក

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី ប្រកាសមិនចរចាជាមួយជនជាតិរុស្ស៊ីណាទាំងអស់ ក្រៅពី ពូទីន

Sokha Hotels

ព័ត៌មានពេញនិយម