KPT+
ល្បិចធ្វើឱ្យបុរសម្នាក់នោះ នឹកឃើញតែយើង
វិធីសាស្ត្របង្កើតអារម្មណ៍នឹករលឹក អាចធ្វើឱ្យទំនាក់ទំនងមានភាពរស់រវើកមិនថាអ្នកទាំងពីរនៅទីណានោះឡើយ។ អ្វីគ្រប់យ៉ាងនឹងល្អប្រសើរ បង្កើតបានជាអារម្មណ៍ដ៏អស្ចារ្យរវាងគ្នានិងគ្នាយ៉ាងរ៉ូមែនទិក ពឹងលើកត្តាសំខាន់មួយ គឺយើងអាចធ្វើឱ្យបុរសនោះចាប់អារម្មណ៍។
១ កុំធ្វើជាមនុស្សងាយ
យើងទាំងអស់គ្នាតែងចង់បានការយកចិត្តទុកដាក់ត្រឡប់ ពីអ្នកណាម្នាក់ដែលយើងចាប់ចិត្ត ដើម្បីបង្ហាញថា យើងយកចិត្តទុកដាក់។ ទោះយ៉ាងណាក៏ដោយ កុំយល់ព្រមរាល់ការហៅទូរស័ព្ទឬណាត់ជួបភ្លាមៗ គួរទុកឱ្យមនុស្សប្រុសរង់ចាំ។ កុំមើលអេក្រង់ទូរសព្ទរង់ចាំសារគេនោះ ព្រោះពេលគេផ្ញើមកហើយនាងមិនបានមើល គេកាន់តែចង់ដឹងថា នាងកំពុងធ្វើអ្វី? ចិត្តនឹកគេប៉ុនណាគួរតែបន្តធ្វើអ្វីដែលយើងធ្លាប់ចូលចិត្តធ្វើ ហើយឆ្លើយតបនឹងគាត់នៅពេលក្រោយមកយូរបន្តិច។ នេះជាវិធីសាស្ត្រយ៉ាងល្អ ជំរុញឱ្យគាត់នឹកនាងមិនលែង។
២ រក្សាភាពស្អាត
អានហើយអាចនឹងមានការភ្ញាក់ផ្អើលថា ស្អាតត្រង់ណេះ មិនមែនប្រាំនាទីផុសរូបម្តងលើហ្វេសប៊ុកទេ។ តើមានមនុស្សប៉ុន្មាននាក់បរាជ័យដោយសារទង្វើបែបរាយមាយលើបណ្តាញសង្គម។ មានស្ត្រីវ័យក្មេងជាច្រើនដែលធ្លាក់ចូលក្នុងទម្លាប់ចាប់ផ្តើមផុសរូបយ៉ាងត្រេកត្រអាល និងទៀងទាត់ហើយតនៅពេលដឹងថាគាត់ចូលមើល ក៏រឹតតែផុស។
បុរសមិនមានទស្សនៈវិជ្ជមានលើការផុសរូបដូចយើងគិតទេ។ រក្សាភាពស្អាត គឺរូបភាពក្នុងសង្គម ស្លៀកពាក់ត្រូវតាមពេលវេលាកាលៈទេសៈ ពុំមែនស្លៀកខ្លី បញ្ចេញសាច់ហួសហេតុឡើយ។
មិនថានារីមានរូបរាងបែបណាក៏ដោយការពាក់អាវដែលធ្វើឱ្យមានអារម្មណ៍ងាយស្រួល ធូរស្រាល ក្រែមបបូរមាត់តិចៗ ជាលទ្ធផលបង្កើនរបៀបដែលមនុស្សប្រុសអាចឆ្កួតនឹងសម្រស់របស់អ្នក។ ចូរស្លៀកពាក់ដែលមើលទៅល្អមានអារម្មណ៍ល្ អមិនមែនមានអារម្មណ៍តឹងតែងទេ។
៣ បន្សល់ទុកអនុស្សាវរីយ៍
មនុស្សស្រីខ្លះចេះរបៀបបន្សល់ទុកបស់របរបន្តិចបន្តួចដើម្បីចងចិត្តគេ។ អាចជានិមិត្តសញ្ញាឬសញ្ញាអ្វីមួយដែលធ្លាប់និយាយ ធ្លាប់ប្រើ ហើយវារំឮកអំពីខ្លួនយើងក្នុងបេះដូងគេពេលយើងមិននៅក្បែរ។ ស្នាមថើបមួយ ឬសម្តីសរសើរមួយ មនុស្សប្រុសតែងញញឹមមិនដឹងខ្លួន។
៤ ស្រលាញ់ តែក៏កុំហួសហេតុពេក
មិនមានន័យថា យើងគួរតែធ្វើឱ្យគេនឹកមកយើងគ្រប់ពេលហើយតាមដានខ្លាចមានអ្នកណានៅជាមួយគេនោះទេ។ ធ្វើឱ្យប្រាកដថា គេស្រលាញ់យើង យើងក៏លែងបារម្ភថាអ្នកណាចូលទៅទាក់យកគេព្រោះទៅមិនរួចឡើយ។ រក្សាភាពផ្អែមល្ហែមតែកុំឱ្យក្លាយជាស៊ាំ នឹងពេលនៅឆ្ងាយយកចិត្តទុកដាក់តែកុំហួងហែង ពេលក្លាយជាគូស្នេហ៍ពិត កុំគិតអំពីរឿងចងគ្នាជាប់ក្នុងទ្រុង។
មិនមានអ្វីដែលសិចស៊ីជាងមនុស្សស្រីដែលពេញទៅដោយទំនុកចិត្តនោះទេ។ ប្រសិនបើយើងមានសង្សាវាអស្ចារ្យហើយ ប៉ុន្តែប្រសិនបើធ្វើមិនអើពើកាន់តែប្រសើរ។ ទំនុកចិត្តជារឿយៗផ្សារភ្ជាប់ទៅនឹងឯករាជ្យភាព។ ស្ត្រីកាន់តែមានភាពឯករាជ្យខ្ពស់ គឺច្រើនតែងាយធ្វើឱ្យបុរសមានភាពជឿជាក់លើទំនាក់ទំនងជាមួយនាង។ ឯករាជ្យភាពនេះមិនមានន័យថាបោះបង់ចោលសេចក្តីស្នេហានិងភាពស្និទ្ធស្នាលទាំងអស់ចោលទៅកន្លៀតជញ្ជាំងនោះទេ តែយើងគួរមានការងារខ្លួនឯងឱ្យរវល់ខ្លះ ឬអាចជាមួយមិត្តភក្តិល្អៗ រៀនអ្វីមួយជាជំនាញ មើលទៅដូចកំពុងផ្ចង់លើអាជីពច្បាស់លាស់ មិនមែនបើកភ្នែកឡើងមកគោះទ្វាទេ៕
ប្រែសម្រួល៖ Mr Tomorrow
ចុចអាន៖ មនុស្សប្រុសស្លុងនឹងភាពស្រស់ស្អាត តែភាពឆ្លាតវៃរបស់នារីជាអ្វីដែលត្រូវចិត្តដិតអារម្មណ៍ជាង
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់