Connect with us

ព័ត៌មានជាតិ

ត្រឹមដើមខែវិច្ឆិកា ប.ស.ស មានសមាជិកកើនឡើងជាង ២ លាន ៦ សែននាក់ នៅទូទាំងប្រទេស

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ១១ វិច្ឆិកា នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ ប​.​ស​.​ស​. មាន​សមាជិក​សរុប​ចំនួន​ ២ ៦៣៦ ៩៦២​ នាក់​ នៅ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា ​ក្នុងចំណោម​សមាជិក​សរុប​ចំនួន​ ២ ៦៣៦ ៩៦២​ នាក់ ​ក្នុងនោះ​មាន​សមាជិក​ ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព វិស័យ​សាធារណៈ ចំនួន​ ៤៩៣ ៤២៣​ នាក់ សមាជិក ប​.​ស​.​ស​. វិស័យ​ឯកជន ចំនួន ១ ៦០២ ២៩៣ ​នាក់ សមាជិក ប​.​ស​.​ស​. ជា​បុគ្គល​ស្វ័យ​និ​យោជន៍ ៤០៨ ៦៦៨​ នាក់ និង​សមាជិក ប​.​ស​.​ស​. ជា​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ( សហព័ទ្ធ និង​កូន​) ចំនួន ​១៣២ ៥៧៨ នាក់។

លោក​បាន​បន្ត​ទៀត​ថា សមាជិក ប​.​ស​.​ស​. ប្រើប្រាស់​សេវា​ចំនួន ២០ ៧៩៤ ៥៣៣ ដង និង​ការ​ចំណាយ​តាវកាលិក​អស់​ប្រមាណ ​១ ៦៥៨ ១៤០ លាន​រៀល។

លោក​បាន​ឱ្យដឹងទៀតថា ​ការកើនឡើង ​នៃ​សមាជិក ​ប​.​ស​.​ស​.​ នេះ​ បានបង្ហាញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​កាន់តែ​ជឿទុកចិត្ត និង​យល់ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍​ នៃ​ប​.​ស​.​ស។

លោក​បាន​លើកឡើងថា ចាប់តាំងពី ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ ​កន្លងទៅនេះ ក្រុមការងារ​ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​និង​កំពុង​ចុះ​ផ្សព្វផ្សាយ​តាម​រាជធានី-ខេត្ត និង​ចុះ​យុទ្ធនាការ​ផ្ទាល់​តាម​រោងចក្រ សហគ្រាស ផ្ទះ​ជួល ផ្សារ និង​ទីប្រជុំជន​យ៉ាង​សកម្ម​នៅ​រាជធានី-ខេត្ត ​ទូទាំង​ប្រទេស រួម​នឹង​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ផ្លូវការ Facebook, Telegram, YouTube, TikTok និង​តាម​បណ្ដាញ​សង្គម​របស់​សិល្បករ តារា​ចម្រៀង និង​អ្នកមាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​សង្គម​យ៉ាង​ផុសផុល។

បន្ថែម​ពី​នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម ក៏​ទទួល​កុមារ​ចូល​ជា​សមាជិក​ផងដែរ​ ដោយ​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​ ការ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ដោយ​ឥតគិតថ្លៃ​ នៅ​គ្រប់​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស​. ទូទាំងប្រទេស ទាំង​មន្ទីរពេទ្យ​សាធារណៈ និង​ឯកជន ក្នុងនោះដែរ​ ប្រសិនបើ​កុមារ​ជួប​គ្រោះថ្នាក់ និង​ជំងឺ​ជា​អកុសល​រហូតដល់​ស្លាប់​បាត់បង់​ជីវិត​ បេឡា​ជាតិ​សន្តិសុខ​សង្គម​ នឹង​ផ្តល់​ប្រាក់​វិភាជន៍​បូជាសព​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​លើ​កុមារ គឺជា​ការ​គិតគូរ​ដល់​សុខុមាលភាព​របស់​កុមារ ជាពិសេស​ជួយ​ឱ្យ​សុខភាព​របស់​កុមារ​ល្អ​ប្រសើ​ជាង​មុន ដែល​អាច​ជួយ​ទៅ​ដល់​ធនធាន​មនុស្ស​ប្រកប​ដោយ​សក្ដានុពល​ភាព​នា​ពេល​អនាគត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា អះអាង​ថា មិន​ធ្លាប់​ផ្តល់​អាជ្ញាបណ្ណ ឬ​សាខា​ក្រុម​ហ៊ុន​ល្បែង​ផ្សង​សំណាង​ដល់​ខេត្ត​កោះកុង​ទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រីលើកឡើងថា ការសាងសង់ព្រែកជីក​ហ្វូណន​តេជោ ធ្វើឡើង​តាមដំណាក់កាល

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន គាំទ្រធម្មនុញ្ញសន្តិភាព ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

វប្បធម៌ ជំនឿ៩ ម៉ោង មុន

សម្តេចធិបតី៖ សាសនាគឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមណីយកម្មសង្គម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម