Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យមិនទាន់មានវិធានការលើអាជីវករលក់ដូររំលោភចំណីផ្លូវនៅក្រោយ​សួនកុមារពោធិ៍ចិនតុង

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមអាជីវករលក់ដូរម្ហូបអាហារ បន្លែ ផ្លែឈើ ត្រីសាច់នៅផ្លូវ​បេតុង​ ក្រោយសួនកុមា​រពោធិ៍ចិនតុង​ ក្នុងភូមិតាងួន១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ នៅតែបន្តសកម្មភាពដាក់តាំងរបស់របរលក់ដូររំលោភចិញ្ចើមផ្លូវ និងចំណីផ្លូវដដែល ខណៈរដ្ឋបាលខណ្ឌជូនដំណឹងឲ្យរុះរើចេញតាំងពីដើមខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីមានការជូនដំណឹងពីរដ្ឋបាលខណ្ឌយ៉ាងណាក៏ដោយ បើគិតមកដល់ពេលនេះមានរយៈពេលជាង៣ខែមកហើយ តែក្រុមអាជីវករហាក់មិនខ្វល់ ឬអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌនោះឡើយ ពោលគឺនៅតែបន្តដាក់តាំងលក់របស់របររំលោភសំណីផ្លូវជាធម្មតា​ ចំណែកអាជ្ញាធរក៏មិនទាន់មានវិធានការបន្ថែមនោះទេ។

ពាក់ព័ន្ធបញ្ហានេះ​ ក្រុមការងារ កម្ពុជាថ្មី បានទំនាក់ទំនងទៅលោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ តែមិនមានការឆ្លើយតបនោះទេ។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេក្ដីជូនដំណឹងមួយដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលកំពុងលក់ដូរនៅជុំវិញសួនកុមារពោធិ៍ចិនតុង ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវរុះរើរាល់សម្ភារៈលក់ដូរ និងស្លាកយីហោ ការសាងសង់សំយ៉ាបផ្ទះ​ និងសំណង់ផ្សេងៗ ដែលរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈអោយអស់ចាប់ពីថ្ងៃចុះហត្ថលេខា។

ការជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីសង្កេតឃើញប្រជាពលរដ្ឋ និងអាជីវករបានដាក់តាំងលក់ទំនិញ-សម្ភារៈ លើកដាក់ស្លាកយីហោ សាងសង់សំយ៉ាបផ្ទះ​ និងសំណង់ផ្សេងៗរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពសាធារណៈ ហើយក៏ជាការជូនដំណឹងពីការអនុវត្តការជួសជុលកែលម្អសួនកុមារពោធិ៍ចិនតុងឡើងវិញផងដែរ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម