Connect with us

ព័ត៌មានជាតិ

សាកល​វិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា រៀប​ចំ​កម្មវិធី​តម្រង់ទិស​សម្រាប់​សិស្ស​និស្សិត​មុន​ចូល​រៀន

បានផុស

នៅ

សាកល​វិទ្យាល័យ​ពាណិជ្ជសាស្ត្រអេស៊ីលីដា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីតម្រង់ទិសសម្រាប់និស្សិតជំនាន់ទី៩ ទាំង​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ​គ្រប់​ជំនាញ​ទាំងអស់ ដើម្បីណែនាំអំពីបទបញ្ជាផ្ទៃក្នុង គោលការណ៍ប្រតិបត្តិ ព្រមទាំងនីតិវិធីផ្សេងៗ ទាក់ទងនឹងលក្ខខណ្ឌសិក្សាជូនដល់និស្សិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិកាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា បានថ្លែងថា កម្មវិធីតម្រង់ទិសដល់សិស្សនិស្សិតគឺសារៈសំខាន់បំផុតដើម្បីស្វែងយល់ និងយល់ដឹងអំពីវិន័យក្នុងសាលា ខណៈកម្មវិធីនេះ ប្រព្រឹត្តិ​ជារៀងរាល់ឆ្នាំ​មុន​ពេលបើកបវេសនកាល។

លោក​បណ្ឌិតថា​ ក្នុងពេលជាង១០ថ្ងៃ ក្រោយពីប្រកាសលទ្ធផល ការប្រឡងបាក់ឌុប នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មាន​និស្សិត​ចុះឈ្មោះចូលសិក្សា​នៅ​សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា​ជាង៥០០នាក់។ ដូច្នេះកម្មវិធីតម្រង់ទិសនេះ យើង​មិន​អាច​រង់ចាំ​រហូត​បញ្ចប់ការចុះឈ្មោះរបស់និស្សិតឡើយ។

លោកបណ្ឌិតបានគូសបញ្ជាក់​ថា និស្សិតដែលចូលរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ទី១ រៀនចប់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹងជួយរកការងារឱ្យធ្វើ ទី២ និស្សិតរៀនចប់៤ឆ្នាំ មិនទាន់ច្បាស់ពីជំនាញណាមួយអាចរៀនបន្ត ដោយមិនតម្រូវឱ្យបង់ប្រាក់ទេ ពោលគឺ រៀនបណ្តើ ធ្វើការបណ្តើ ដោយមានលោកគ្រូជំនាញមកចាំបង្ហាត់បង្រៀនបន្ថែម។

កាលពីពេលកន្លងមកលោកបណ្ឌិតសាកលវិទ្យាធិការធ្លាប់បានលើកឡើងថា សាកលវិទ្យាល័យបាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មអនុវត្តអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសង្ខេប៥ចំណុចធំៗរួមមាន ១. ចូលរួមបន្តយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបឲ្យកាន់តែប្រសើរទៅនឹងតម្រូវការ និង ការកើនទ្បើង នៃការប្រគួតប្រជែងក្នុងទីផ្សារការងារ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅរកការកសាងសង្គម-សេដ្ឋកិច្ចឌីជីថលរឹងមាំ ។

២. ចូលរួមបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកក្នុងការកសាងពលរដ្ឋឌីជីថល បង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការរៀនតាមប្រពន្ធឌីជីថល ព្រមទាំងលើកកម្ពស់ស្វ័យសិក្សារបស់និស្សិត និងលើកទឹកចិត្តឲ្យមានការសិក្សាស្រាវជ្រាវ និងការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា ។

៣.ចូលរួមបន្តកែទម្រង់ប្រពន្ធ័សិក្សា ឲ្យកាន់តែប្រសើរនិងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ស្របតាមឧត្តមានុវត្តតំបន់ និងអន្តរជាតិ ផ្តោតលើពុទ្ធិនិងជំនាញផ្នែក បច្ចេកវិទ្យានិងឌីជីថល ស្របតាមនិន្នាការ នៃសេដ្ឋកិច្ចនិងសង្គម តម្រូវការនៃទីផ្សារការងារ និងបដិវត្តឧស្សាហកម្មទី៤ ។

៤.ចូលរួមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នា ធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដកស្រង់បទពិសោធន៍ជាក់ស្តែង សំដៅបង្កើនគុណភាពអប់រំ ការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរនិស្សិតអាហារូបករណ៍រវាងសាកលវិទ្យាល័យដៃគូរ និង៥. ចូលរួមបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត តាមជំនាញឯកទេសរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីផ្ទេរចំណេះជាក់ស្តែង ទាំងទ្រឹស្តី ការអនុវត្ត និងឧត្តមានុវត្តជូនដល់និស្សិត៕

ដោយ ៖ ឃិត សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ វិនាទី មុន

សាកល​វិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា រៀប​ចំ​កម្មវិធី​តម្រង់ទិស​សម្រាប់​សិស្ស​និស្សិត​មុន​ចូល​រៀន

ព័ត៌មានជាតិ២៨ នាទី មុន

លោក ប៉ែន បូណា ៖ កងកម្លាំង​នគរបាលជាតិ​ជា​ឆ្មាំ​ឈរ​ការពារ និង បម្រើប្រជាពលរដ្ឋ​ទាំងយប់ទាំងថ្ងៃ

ព័ត៌មានជាតិ៣៥ នាទី មុន

អ្នកវិភាគ៖ ការកៀរគរពលករឱ្យគាំទ្ររដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់ ជាការបំផ្លាញពលករ និងលទ្ធិប្រជាធិបតេយ្យកម្ពុជា

ព័ត៌មានជាតិ៥៨ នាទី មុន

និស្សិតនៅសាកលវិទ្យាល័យឌីជីថលកម្ពុជា រៀបរាប់ពីការសិក្សានិងការរស់នៅ ក្នុងរយៈពេលមួយឆ្នាំនៅទីនោះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្តាយ ជូរី ល្អហួស នាំកូនចែកទានចាស់ៗ និងពលរដ្ឋខ្វះខាត ៥០០គ្រួសារ ក្នុងថ្ងៃខួបកំណើត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រឿងប្លែកទៀតហើយនៅ ឥណ្ឌា មនុស្សឈរតម្រង់ជួរត្រងទឹកម៉ាស៊ីនត្រជាក់ផឹក ព្រោះជឿថាបរិសុទ្ធ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ព្រមានពូទីន ខ្លាំងៗ ក្នុងការនិយាយទូរស័ព្ទលើកដំបូង ក្រោយជាប់ឆ្នោតអាណត្តិថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្យុះសង្ឃរា ទី២២ និងព្យុះទី២៣ ចាប់ផ្ដើមដើរលើគន្លងតែមួយបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន បើក​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ធំ​បំផុត​មិន​ធ្លាប់​មាន​លើក្រុង​មូស្គូ

Sokha Hotels

ព័ត៌មានពេញនិយម