ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិកព្រមានពីលទ្ធភាពដាក់ពន្ធសងសឹក ប្រឆាំងនឹងអាមេរិក
រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ម៉ិកស៊ិក លោក Marcelo Ebrard បានព្រមានឡើងកាលពីថ្ងៃចន្ទថា ប្រសិនបើរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បង្កើនពន្ធលើការនាំចេញទំនិញរបស់ម៉ិកស៊ិកនោះ នោះរដ្ឋាភិបាលម៉ិកស៊ិកអាចនឹងសងសឹកជាមួយនឹងវិធានការពន្ធដូចគ្នា លើទំនិញនាំចូលពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក Ebrard បានថ្លែងពីការណ៍នេះ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក Radio Formula ដោយរំឭកពីរបៀបដែលលោក ត្រាំ បានគំរាមកំហែងដាក់ពន្ធ ២៥ ភាគរយ លើទំនិញរបស់ម៉ិកស៊ិក ពេលលោកកាន់អំណាចកាលពីលើកមុន។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើអ្នកដាក់ពន្ធ ២៥ ភាគរយ លើខ្ញុំ ខ្ញុំត្រូវតែប្រតិកម្មជាមួយនឹងពន្ធដូចគ្នា។ ប្រសិនបើអ្នកអនុវត្តវិធានការពន្ធ យើងនឹងអនុវត្តវិធានការពន្ធ។ ហើយនឹងបានអីមកវិញ? គឺការខាតបង់ដ៏ធំសម្រាប់សេដ្ឋកិច្ចអាមេរិកខាងជើង»។
លោក Ebrard បានបន្តសង្កត់ធ្ងន់ថា វិធានការពន្ធនឹងធ្វើឱ្យអតិផរណានៅសហរដ្ឋអាមេរិកកើនឡើង ដែលនេះជា «ដែនកំណត់សំខាន់» ក្នុងការប្រឆាំងកុំឱ្យមានការសងសឹកបែបនេះ។
គួរគូសបញ្ជាក់ថា មុនជាប់ការបោះឆ្នោតថ្ងៃ ៥ វិច្ឆិកា លោក ត្រាំ បានសន្យាថានឹងបង្កើនពន្ធ ២៥ ភាគរយ លើទំនិញម៉ិកស៊ិក ប្រសិនបើប្រទេសជិតខាងមួយនេះ មិនបញ្ឈប់ «បញ្ជូន» ជនអន្តោប្រវេសន៍ខុសច្បាប់ចូលទឹកដីអាមេរិកទេនោះ។
ទោះបីជាយ៉ាងណាក៏ដោយ វិធានការដាក់ពន្ធអាចនឹងជាក្លាយបញ្ហាសម្រាប់សហរដ្ឋអាមេរិក ដែលមានម៉ិកស៊ិកជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។ យោងតាមក្រសួងការបរទេសអាមេរិក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ក្នុងឆ្នាំ២០២៣ មានប្រមាណ ៨០៧ ប៊ីលានដុល្លារ ដោយការនាំចេញទំនិញរបស់អាមេរិកទៅម៉ិកស៊ិក រួមចំណែក ៣២២ ប៊ីលានដុល្លារ។
ម៉ិកស៊ិក គឺជាគោលដៅកំពូលសម្រាប់ការនាំចេញផលិតផលប្រេង និងឧស្ម័នធម្មជាតិរបស់អាមេរិក។ ប្រទេសនេះក៏ជាទីផ្សារដ៏សំខាន់មួយសម្រាប់គ្រឿងបន្លាស់រថយន្ត បន្ទះឈីប និងគ្រឿងបន្លាស់អេឡិចត្រូនិកផ្សេងៗ សារធាតុគីមីទូទៅ និងឧបករណ៍កុំព្យូទ័រ របស់អាមេរិកផងដែរ។
អ្វីគួរឱ្យព្រួយបារម្ភសម្រាប់សេដ្ឋវិទូ គឺថា លោក ត្រាំ មិនមែនសន្យាដាក់ពន្ធតែលើម៉ិកស៊ិកប៉ុណ្ណោះទេ។ លោកបានប្ដេជ្ញាដាក់ពន្ធចន្លោះពី ១០-២០ ភាគរយ លើគ្រប់មុខទំនិញពីបរទេស និង ៦០ ភាគរយ លើទំនិញមកពីចិន ដែលជាផ្នែកមួយនៃចំណាត់ការការពារនិយមរបស់លោក ដើម្បីជំរុញវិស័យផលិតកម្មក្នុងស្រុក និងកាត់បន្ថយឱនភាពពាណិជ្ជកម្ម។
សេដ្ឋវិទូព្យាករថា គោលនយោបាយរបស់លោក នឹងទាក់ទាញការសងសឹក ឬគោលនយោបាយក្នុងរបៀបដូចគ្នាពីប្រទេសផ្សេងៗ ដូចអ្វីដែលលោក Ebrard បានគំរាម ដែលនេះនឹងជះផលអវិជ្ជមានដល់លំហូរពាណិជ្ជកម្មសេរីរបស់សកល ដោយកាត់បន្ថយការនាំចេញ ហើយឆ្ពោះទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ទៅដល់ខេត្តក្រចេះរដូវនេះ! កុំភ្លេចសាករសជាតិសម្លត្រីឆ្កោក រដូវទឹកស្រកសំបូរត្រីចុះតាមព្រែកបឹង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម១៩ ម៉ោង ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់