Connect with us

ព័ត៌មានជាតិ

កម្ពុជា-វៀតណាមបន្តកិច្ចសហការលើប្រឆាំងការរត់គេចពន្ធ និងស៊ើបអង្កេតបទល្មើសគយតាមព្រំដែន

បានផុស

នៅ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) និងអគ្គនាយកដ្ឋានគយវៀតណាមបានយល់ព្រមបន្តកិច្ចសហការគ្នាលើប្រឆាំងការរត់គេចពន្ ធនិងស៊ើបអង្កេតបទល្មើសគយតាមព្រំដែនរវាងប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាពង្រឹងការកៀគរចំណូលចូលថវិកាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីទាំងពីរបានបើកកិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៥ រវាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម បានរៀបចំធ្វើនៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកនេះ ដែលដឹកនាំដោយសហប្រធាន លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស និងលោក Nguyen Hung Anh ប្រធាននាយកដ្ឋានប្រឆាំងការរត់គេចពន្ធនិងស៊ើបអង្កេតបទល្មើសគយ។

បើយោងតាម GDCE កិច្ចប្រជុំទ្វេភាគីគយព្រំដែនជាកិច្ចប្រជុំដែលត្រូវរៀបចំជារៀងរាល់ឆ្នាំ ហើយកិច្ចប្រជុំលើកនេះទើបបានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីអាក់ខានប៉ុន្មានឆ្នាំដោយសារការរីកសាយភាយនៃជំងឺកូវីដ១៩ ឆ្នាំ២០២០។

សម្រាប់កិច្ចប្រជុំលើកនេះរៀបចំឡើងក្នុងគោលបំណង តាមដានវឌ្ឍនភាពការងារសម្រេចបានបន្ទាប់ពីកិច្ចប្រជុំលើកទី៤ ពិនិត្យលើយន្តការនៃការផ្លាស់ប្តូរព័ត៌មានបទល្មើសគយ និងទិន្នន័យស្ថិតិ ពាណិជ្ជកម្មនាំចេញនាំចូល ធ្វើបច្ចុប្បន្នភាពមន្រ្តីទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ ជាពិសេសលើការងារបង្ការនិងបង្រ្កាបអំពើរត់ពន្ធនិងបទល្មើសឆ្លងដែនស្របតាមខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

តាមរយៈកិច្ចប្រជុំលើកទី៥នេះ ​ភាគីទាំងពីរបានពិភាក្សានិងឯកភាពគ្នាលើចំណុចមួយចំនួន រួមមាន៖ ការធ្វើបច្ចុប្បន្នភាពឈ្មោះ មន្ត្រីទំនាក់ទំនងទទួលបន្ទុកការងារផ្លាស់ប្តូរព័ត៌មានពីកម្រិតថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ដើម្បីធានាឱ្យការធ្វើទំនាក់ទំនងគ្នាបានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវការសម្ងាត់វិជ្ជាជីវៈខ្ពស់; ការពិនិត្យលទ្ធភាពនិងយន្តការនៃការផ្លាស់ប្តូរទិន្នន័យស្ថិតិជាក់លាក់នូវទំនិញនាំចេញ នាំចូល រួមទាំងទំនិញឆ្លងកាត់ពីប្រទេសទី;  ក្នុងគោលបណងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងបទល្មើសគយឱ្យមានប្រសិទ្ធភាពខ្ពស់; ការពិនិត្យពិភាក្សានិងស្វែងរកយន្តការក្នុងការស្នើសុំកិច្ចសហការដើម្បីឱ្យការឆ្លើយតបបានឆាប់រហ័សនិងទាន់សភាពការណ៍ ជាពិសេស យន្តការនៃការឆ្លើយតបទៅតាមប្រភេទ និងកម្រិតនៃការស្នើសុំកិច្ចសហការ ដើម្បីកាត់បន្ថយនូវបញ្ហាប្រឈមនិងការលំបាកនានាដែលអាចកើតមានឡើងជាយថាហេតុ;  និង ការបន្តផ្សព្វផ្សាយនិងសិក្សាស្វែងយល់អំពីមូលដ្ឋានច្បាប់និងបទប្បញ្ញតិ្តរបស់ប្រទេសទាំងពីរដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ទំនិញឆ្លងកាត់ ជាពិសេសទំនិញកសិផលកម្ពុជាដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាមឱ្យបានកាន់តែល្អប្រសើរ។

បើយោងតាម GDCE៖«ភាគីកម្ពុជាបានដឹកនាំគណៈប្រតិភូគយវៀតណាម ធ្វើទស្សនកិច្ចសិក្សា ស្វែងយល់អំពីស្ថានភាពនៃការអនុវត្តការងារ រំហូរទំនិញឆ្លងកាត់ ប្រព័ន្ធគ្រប់គ្រងហានិភ័យ និងនីតិវិធីក្នុងការបញ្ចេញទំនិញពីគយរបស់សាខាគយនិងរដ្ឋាករខេត្តកំពតដូចជា នៅកំពង់ផែពហុបំណង»។

ជាមួយគ្នានេះដែរ ភាគីទាំងពីរ​បានចាត់ទុកកិច្ចប្រជុំទ្វេភាគីនេះមានសារៈសំខាន់ ដែលនឹងក្លាយជាយន្តការនៃការធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ឱ្យកាន់តែល្អ ជាពិសេស ការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ របស់ប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រមូលចំណូលថវិការដ្ឋរបស់ប្រទេសរៀងៗខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម