Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌច្បារអំពៅ ដាក់កម្លាំងរៀបចំសណ្ដាប់ធ្នាប់ មុនពិធីបុណ្យអុំទូក

បានផុស

នៅ

លោក ចេង មុនីរ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ បាន​ដាក់​បទបញ្ជា​ទៅ​តាម​បណ្ដា​សង្កាត់​ទាំង ៨ ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ឲ្យ​ដាក់​កម្លាំង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​មុន​ថ្ងៃ​បុណ្យ​អុំទូក ដើម្បី​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹង​ថា ទីតាំង​សំខាន់ៗ នៅ​ថ្ងៃបុណ្យ​អុំទូក​ដែល​ត្រូវ​ដាក់​កម្លាំង​ទប់ស្កាត់​រថយន្ត​ធុន​ធំ​ចូល​រាជធានី​ភ្នំពេញ​គឺ​មាន​ផ្លូវជាតិ​លេខ ១ កែង​ផ្លូវ​ចូល​ទៅ​ក្រុមហ៊ុន ស្រា​បៀ​ថៃ​ហ្គឺ​រ គឺ​រថយន្ត​ធំ​ត្រូវ​បញ្ចៀស​ទៅ​ឆ្លង​ស្ពាន​ព្រែក​សំរោង​ឆ្ពោះ​ទៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល។ ដោយឡែក​ទីតាំង ២ ទៀត គឺ​ផ្លូវ​ចូល​ទៅ​ទីក្រុង​កោះនរា និង​គល់​ស្ពាន​ព្រះមុនីវង្ស​ចាស់។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា នេះ គេ​សង្កេត​ឃើញ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ច្បារអំពៅ​ទី ២ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​លើ​កំណាត់​ផ្លូវជាតិ​លេខ ១ ត្រង់​ចំណុច​គល់​ស្ពាន​ព្រះមុនីវង្ស​ចាស់។

លោក ជូ វ៉ាន់នី ជំនួយការ​សាលា​សង្កាត់​ច្បារអំពៅ​ទី ២ បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​គល់​ស្ពាន​ព្រះមុនីវង្ស​ចាស់ ធ្វើ​ឡើង​រាល់ថ្ងៃ ខណៈ​ប្រជាពលរដ្ឋ​មកពី​តំបន់​ជាយក្រុង​យក​បន្លែ​មក​បោះ​ឲ្យ​ម៉ូយ ប៉ុន្តែ​នៅ​ថ្ងៃបុណ្យ​អុំទូក​ខាងមុខនេះ អាជ្ញាធរ​សុំ​ឲ្យ​ពលរដ្ឋ​រួសរាន់​រើ​អីវ៉ាន់​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ ព្រោះ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើដំណើរ​ដែល​ជា​ច្រក​សំខាន់៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម