Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ទទួល​បាន​គ្រាប់​កាំភ្លើង​ធំ​ពី EU ជាង​៩៨​ម៉ឺន​គ្រាប់

បានផុស

នៅ

សហភាព​អឺរ៉ុប (EU) បាន​ផ្គត់ផ្គង់​គ្រាប់​កាំភ្លើង​ធំ​ចំនួន​ច្រើន​ជាង ៩៨​ម៉ឺន​គ្រាប់ ឲ្យ​ទៅ​​ប្រទេស​អ៊ុយក្រែន សម្រាប់​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី ហើយ​គ្រោង​នឹង​​​បង្កើន​​​តួ​លេខ​នេះ​ឲ្យ​បាន​ដល់​ ១​លាន​គ្រាប់​មុន​ដំណាច់​ឆ្នាំ​២០២៤។ នេះ​បើ​យោង​តាម​ការ​​​លើក​ឡើង​របស់​លោក Josep Borrell ប្រធាន​គោល​នយោបាយ​ការ​បរទេស​​របស់ EU នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

រូប​តំណាង (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូង​ឡើយ EU គ្រោង​​ផ្ដល់​គ្រាប់​កាំភ្លើង​ធំ​ប្រវែង ១៥៥​មិល្លិម៉ែត្រ​​ចំនួន ១​លាន​គ្រាប់ ត្រឹម​ខែ​​មីនា​ឆ្នាំ​នេះ ប៉ុន្តែ​​ត្រូវ​បាន​​អូសបន្លាយ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ព្រោះ​​សមត្ថភាព​ផលិត​គ្រាប់​កាំភ្លើង​ទាំង​នោះ​នៅ​មាន​កង្វះខាត​ និង​មិន​ទាន់​តម្រូវ​ការ។

លោក Borrell បាន​ប្រាប់​​សារព័ត៌មាន European Pravda របស់​អ៊ុយក្រែន ថា៖ «ខ្ញុំ​ដឹង​ថា យើង​ធ្លាប់​បាន​ប្ដេជ្ញា​​​សម្រេច​គោលដៅ​នៅ​ត្រឹម​និទាឃរដូវ ហើយ​យើង​​ទទួល​បរាជ័យ។ ប៉ុន្តែ​យើង​អាច​ធ្វើ​​វា​នៅ​​មុន​ដំណាច់​ឆ្នាំ​នេះ»។

គួរ​បញ្ជាក់​ថា នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala ក៏​ធ្លាប់​បាន​លើក​ឡើង​ថា ​​ប្រទេស​របស់​លោក​ នឹងបញ្ជូន​គ្រាប់​កាំភ្លើង​ធំ​ចំនួន ៥០​ម៉ឺន​គ្រាប់ទៅ​ឲ្យ​អ៊ុយក្រែននៅចុងឆ្នាំនេះ។

អ៊ុយក្រែន បាន​និងកំពុង​​​បង្កើន​ផលិតកម្មការពារ​នៅ​ក្នុងស្រុកផងដែរ ដើម្បីព្យាយាមកាត់បន្ថយការពឹងផ្អែកលើជំនួយយោធាពីសម្ព័ន្ធមិត្ត និងធានា​បាន​នូវ​ការផ្គត់ផ្គង់ទាន់ពេលវេលា។

មេ​បញ្ជាការ​ប្រដាប់​​អាវុធ​កំពូល​របស់​អ៊ុយក្រែន បាននិយាយថា ក្រុង​កៀវ​បានបង្កើនការផលិតគ្រាប់កាំភ្លើង​ពី​គ្មាន​ទាល់​តែ​សោះ​នៅ​មុន​ពេល​សង្គ្រាម​ជាមួយ​រុស្ស៊ី ឲ្យ​បាន​​ដល់រាប់លាន​គ្រាប់​ឯ​ណោះ​ក្នុងមួយឆ្នាំ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ទារក​ជាង ៨ ០០០​នាក់​នៅ​ហ្គាហ្សា ប្រឈម​ហានិភ័យ ព្រោះ​ខ្វះខាត​ទឹកដោះគោ

ព័ត៌មានជាតិ៣១ នាទីutes មុន

ប្រមុខការពារជាតិកម្ពុជា នឹងធ្វើទស្សនកិច្ចនៅវៀតណាម៤ថ្ងៃ ដើម្បីចូលរួមពិព័រណ៍ការពារជាតិ អន្តរជាតិវៀតណាមឆ្នាំ២០២៤

ព័ត៌មានជាតិ៣២ នាទីutes មុន

បញ្ហារុស្ស៊ី-អ៊ុយក្រែន៖ សម្ដេច ហ៊ុន សែន នៅតែប្រាប់អ៊ុយក្រែន ថា មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានឡើយ

សន្តិសុខសង្គម៣៤ នាទីutes មុន

ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប បើកកិច្ចប្រចាំត្រីមាសទី៤ ដើម្បីពង្រឹងការងារបន្ត

Sokha Hotels

ព័ត៌មានពេញនិយម