ចរាចរណ៍
យុវជន ៣ នាក់ ជិះម៉ូតូឆ្លងផ្លូវបំបែកជាបួនត្រូវរថយន្តបុកស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់
យុវជន ៣ នាក់ ជិះម៉ូតូដឹកគ្នាដើរលេង លុះមកដល់ផ្លូវបំបែកជាបួន ត្រូវរថយន្តមួយគ្រឿង បើកក្នុងល្បឿនលឿនឆ្លងផ្លូវបំបែកបានបុកម៉ូតូជនរងគ្រោះបណ្ដាលឲ្យស្លាប់ម្នាក់ និង ២ នាក់ទៀត រងរបួសធ្ងន់។ ចំណែករថយន្តបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ២០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចស្តុបសាលាព្រះយុគន្ធរ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ កែងនឹងផ្លូវ ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន ៣ នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream ឆ្នាំ ២០២៣ ពាក់ផ្លាកលេខកំពង់ធំ 1T-0084 ជិះតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុត្រូវរថយន្តមួយគ្រឿង Toyota Prius មិនចាំស្លាកលេខ បើកមកបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក។ បន្ទាប់មក ភ្លាមនោះ សមត្ថកិច្ចបានយកសពដឹកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក សមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវតាមរកនៅពេលក្រោយ ដើម្បីឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក