Connect with us

ព័ត៌មានជាតិ

ជើង​ហោះហើរ​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ កើន​​ឡើង​ពី ២០ ជើង ទៅ ៥០ ជើង​ក្នុង​មួយ​ថ្ងៃ

បានផុស

នៅ

មន្ត្រី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ជើង​ហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​​អង្គរ មាន​ការ​កើន​ឡើងពី​ជាង​ ២០ ជើង (រាប់​ទាំង​ឡើង​និង​ចុះ) ទៅ​ដល់​ជាង ៥០ ជើង (រាប់​ទាំង​ឡើង​​និង​​ចុះ) ក្នុង​មួយ​ថ្ងៃ។

លោក យឹម សានីរាន មន្ត្រី​សម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា បើ​មើល​តាម​លក្ខណៈ​ទូទៅ​មានការ​កើន​ឡើង​ច្រើនជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«​មួយ​ថ្ងៃ​អាច​ពី ២០ ទៅ ២៦ ជើង ​ទាំង Charter ទៀត​អាច​ថ្ងៃ​ខ្លះ​ដល់ ២៨ ជើង។ តែ​បើ​រាប់​ទាំង​ឡើង​ទាំង​ចុះ​អាច​ដល់​ជាង ៥០ ដល់ ៥៦ ជើង​ក្នុង​មួយ​ថ្ងៃ។ បើ​ប្រៀបធៀប​ពីមុន​បាន​ត្រឹម ៣០ ទៅ ៣៤ ជើងប៉ុណ្ណោះ​ទាំង​ឡើង​ទាំង​ចុះ​​ក្នុង​មួយ​ថ្ងៃ​»។

ខណៈ​ជើង​ហោះហើរ​កើន​​ឡើង​ច្រើន ​ភ្ញៀវ​ធ្វើ​ដំណើរ​ក្នុង​​មួយ​ថ្ងៃ​ក៏​មានកំណើន​​ជាង ៥ ០០០ ទៅ ៦ ០០០ នាក់។ នេះ​បើ​តាម​លោក យឹម សានីរាន។

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី និង​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia កម្ពុជា បាន​បង្កើន​ជើង​ហោះ​ហើរ​ពី​ប្រទេស​សិង្ហបុរី​មក​អាកាសយានដ្ឋាន​អន្តរជាតិខេត្ត​សៀមរាប។ ដោយ​ឡែក​ក្រុមហ៊ុនអាកាសចរណ៍ Air Asia កម្ពុជា ក៏​បង្កើន​ជើង​ហោះហើរ​ទៅ​ភូកេត​ប្រទេស​ថៃ។

បើ​តាមមន្រ្តីអាកាសយានដ្ឋាន​អន្តរជាតិ​​សៀមរាបអង្គរ ​នៅ​ខែ​មករា​ដើម​ឆ្នាំ ២០២៥ នឹង​មាន​ការ​តភ្ជាប់​ជើង​ហោះហើរ​ទៅ​ប្រទេស​កូរ៉េ​ តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor និង​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា indigo ក៏​គ្រោង​តភ្ជាប់​ការ​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ។

លោក យឹម សានីរាន បញ្ជាក់បន្ថែមថា ជា​រួម​​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​ចាប់​ពី​ខែ​កញ្ញា​ដល់​ខែ​វិច្ឆិកា ស្ថានភាព​នៃ​ការ​ធ្វើ​ដំណើរ​​តាម​អាកាសយានដ្ឋាន​សៀមរាប មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​។ យ៉ាងណាមិញ ដោយសារ​ពេលនេះ​ជា​រដូវ​កាល​វិស្សមកាល​ភ្ញៀវ​​ទេសចរ​ដើរ​កម្សាន្ត​ច្រើន លោក​ក៏​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​ទៅមុខ​ស្ថានភាព​អាច​នឹង​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នោះ​ដែរ»។

​ថ្មីៗនេះ​មានការ​​ស្ទង់មតិមួយ ដែល​ចុះផ្សាយដោយសារព័ត៌មាន​អូស្រ្តាលី SBS បង្ហាញថា ជនជាតិអូស្រ្តាលីបានជ្រើស​រើស​យកខេត្តសៀមរាប ជាគោលដៅ​ទេសចរណ៍ជាមួយនឹងការស្ទង់មតិរហូតដល់ ៥២៩% នៃភ្ញៀវទេសចរសរុប។

ស្ថានភាពអាកាសធាតុ ភាពទាក់ទាញនៃភ្ញៀវទេសចរ ម្ហូបអាហារ និងវប្បធម៌ប្រពៃណីជាផ្នែកមួយដែលធ្វើឲ្យភ្ញៀវទេសចរ​​អូស្រ្តាលីចង់មកទស្សនានៅប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៥។ នេះបើតាមរបាយការណ៍ស្ទង់មតិដដែលនេះ។

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ​ប្រមាណ ៤,៨​ លាន​នាក់ ពោល​មានការ​កើន​ឡើង ២២,២% បើ​ធៀប​នឹងឆ្នាំ ២០២៣។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

ទប់ទឹកភ្នែកមិនជាប់! អនុប្រធានសមាគមសិល្បករខ្មែរ កៀរគរថវិកាជួយគ្រួសារលោក លី ចិន

ព័ត៌មានជាតិ៩ នាទីutes មុន

ត្រីរាជ ៤ ក្បាល ត្រូវបានលែងចូលបឹងវិញ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ប្រទះ​ឃើញឡាន​​ទំនើបជា​ច្រើន​គ្រឿង​នៅ​ផ្ទះ​លោក Assad ក្រោយ​ក្រុម​ឧទ្ទាម​ផ្ដួល​​រំលំ​រដ្ឋាភិបាល

សន្តិសុខសង្គម១៤ នាទីutes មុន

រដ្ឋបាលរាជធានី ណែនាំឲ្យសមត្ថកិច្ចខណ្ឌទាំង១៤ ទប់ស្កាត់ល្បែងស៊ីសង និងបញ្ឈប់រាល់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងលើប៉ាណូ​ ឬលើ​ម៉ូតូកង់បី

ជីវិតកម្សាន្ដ២៥ នាទីutes មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

Sokha Hotels

ព័ត៌មានពេញនិយម