Connect with us

ព័ត៌មានជាតិ

រសៀលនេះ ការប្រណាំងទូកងថ្នាក់រាជធានី នឹងចាប់ផ្ដើមប្រកួត

បានផុស

នៅ

ក្រុម​កីឡាករ​ទូកង បាន​ទម្លាក់​ទូក​រួចរាល់​ចូល​ទៅ​ក្នុង​ទន្លេ រួម​ទាំង​ក្រុម​កីឡាករ​ចំណុះ​ទូក​ទាំងអស់ ក៏​ត្រៀម​លក្ខណៈ​សម្បត្តិ​របស់​ខ្លួន​រួចរាល់ ១០០ ភាគរយ ផង​ដែរ សម្រាប់​ការ​ប្រណាំង​ទូកង​ថ្នាក់​រាជធានី​ភ្នំពេញ ដែល​នឹង​ចាប់ផ្ដើម​ដំណើរការ​ប្រកួត​នៅ​រសៀល​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ ដោយ​ពួកគេ​ហ្វឹកហាត់​សម​កម្លាំង​អុំ​សាកល្បង​លើ​ផ្ទៃ​ទន្លេ​ជាច្រើន​ជុំ ដើម្បី​បង្កើន​សមត្ថភាព​ឱ្យ​កាន់តែ​ខ្លាំងក្លា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​កីឡាករ​ទូកង «មហានាគ» របស់​វត្ត​នាគ​វ័ន្ត បង្ហាញ​ក្តី​រំភើប​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រណាំង​ទូក នៃ​ព្រះ​រាជពិធី​បុណ្យ​អុំទូក ឆ្នាំ ២០២៤ នេះ ពួកគេ​ម្នាក់ៗ មាន​សេចក្ដី​មុតមាំ និង​ជឿជាក់​ថា នឹង​អុំ​ទទួល​យក​ជ័យលាភី​ឱ្យ​ខាងតែបាន ខណៈ​ទូក​មហានាគ​មួយ​នេះ តែងតែ​ទទួល​ជ័យលាភី​ឯក​មក​រហូត ទាំង​ការ​ប្រណាំង​ទូក​ថ្នាក់​រាជធានី និង​ថ្នាក់​ជាតិ។

ការ​ប្រណាំង​ទូកង​ថ្នាក់​រាជធានី​នេះ ធ្វើ​ឡើង​តែមួយ​រសៀល​ថ្ងៃ​ទី ១២ នេះ​ប៉ុណ្ណោះ ដើម្បី​រក​ម្ចាស់​ជ័យលាភី​ទៅ​ប្រកួត​ការ​ប្រណាំង​ទូក​ថ្នាក់​ជាតិ​ជាមួយ​បណ្តា​ទូកង​ជាច្រើន​ទៀត​ដែល​មកពី​តាម​បណ្ដា​ខេត្ត។

សូម​បញ្ជាក់​ថា ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រារព្ធ​ឡើង​រយៈពេល ០៣ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ១៤ , ១៥ , ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។ ឆ្នាំ​នេះ​ដែរ មាន​ទូកង​សរុប​ចំនួន ៣៤៦ ទូក បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រណាំង ដោយ​កីឡាករ​សរុប​ជាង ២ ម៉ឺន​នាក់៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម១០ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៩ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៨ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម