ព័ត៌មានជាតិ
កន្លែងស្នាក់នៅសម្រាប់កីឡាករចំណុះទូកង ២ ទីតាំង រៀបចំរួចរាល់ ខណៈទូកមកពីបណ្ដាខេត្តត្រូវស្នាក់នៅ
ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែខិតចូលមកដល់ នាពេលខាងមុខនេះ កន្លែងស្នាក់នៅរបស់ក្រុមកីឡាករចំណុះទូក រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរួចរាល់ហើយ ដោយបែងចែកជា ២ ទីតាំង គឺ នៅម្ដុំអតីតឃ្លាំងសូគីមិច ខណ្ឌឫស្សីកែវ និង ទីតាំងនៅ OCIC ខណ្ឌជ្រោយចង្វារ។
គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករចំណុះទូករួចរាល់ហើយ ក្នុងនោះមានការរៀបចំប្រព័ន្ធទឹកភ្លើង បង្គន់អនាម័យ និងការដាក់ពង្រាយធុងសំរាមជាដើម។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ព្រឹត្តិការណ៍ដ៏ធំនេះ នឹងមានទូកងចូលរួមប្រកួតប្រជែងចំនួន ៣៤៦ ទូក លើសពីឆ្នាំកន្លងទៅ ៩ ទូក មានកីឡាករចំណុះទូកជាង ២ ម៉ឺននាក់ និងប្រទីបចំនួន ៣៥ ប្រទីប ខណៈឆ្នាំ ២០២៣ មានចំនួនត្រឹមតែ ២៩ ប្រទីបប៉ុណ្ណោះ។
ដើម្បីធានានូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងរឹតបន្តឹងការចេញចូលយានយន្ត និងបង្កើនគោលដៅបញ្ចៀសចរាចរណ៍ច្រើនជាងមុន ដោយប្រើប្រាស់កងកម្លាំងជិត ៥ ពាន់នាក់។ ចំណែកបង្គន់អនាម័យសាធារណៈ បន្ទប់ទឹក ត្រូវបានដាក់ពង្រាយជាង ៣៤០ កន្លែង និងធុងសំរាមមានប្រមាណ ៤ ០០០ ធុង៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព២០ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ