ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ បញ្ជាកម្លាំងចុះទប់ស្កាត់ការហូរកំប្លោក និងកាកសំណល់នានា ត្រង់ចំណុចស្ពានព្រែកព្នៅ
រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំកៀងកៀរដុំកំប្លោកអែបមកមាត់ច្រាំងទន្លេសាប រហូតដល់ថ្ងៃបញ្ចប់ នៃព្រះរាជពិធីបុណ្យ «អុំទូក សំពះព្រះខែ អកអំបុក និងបណ្ដែតប្រទីប»។
ជាក់ស្ដែងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក ស្មាស់ រិទ្ធី និង លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងឫស្សីកែវ ដឹកនាំដោយកម្លាំងគណៈបញ្ជាការឯកភាព ចុះទប់ស្កាត់ការហូរកំប្លោក និងកាកសំណល់នានា ត្រង់ចំណុចស្ពានព្រែកព្នៅ ដែលហូរតាមដងទន្លេសាបឆ្ពោះទៅកាន់ព្រះបរមរាជវាំង ជាទីប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលនៅសល់តែប៉ុន្មានទៀតប៉ុណ្ណោះ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទការពារនូវសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយមានទូកងចូលរួមប្រកួតប្រជែងចំនួន ៣៤៦ ទូក លើសពីឆ្នាំកន្លងទៅ ៩ ទូក និងមានកីឡាករចំណុះទូកប្រមាណជាង ២ ម៉ឺននាក់ និងប្រទីបចំនួន ៣៥ ប្រទីប៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា