Connect with us

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ប្រាប់​ឲ្យ​អាជ្ញាធរខេត្ត​នៅជាប់​ព្រំដែន បង្កើន​ការយកចិត្ត​ទុក​ដាក់​ទ​ប់​ស្កាត់​ការ​លបលួច​ចួ​ល​តា​ម​ព្រំដែន​

បានផុស

នៅ

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានស្នើ​ឲ្យ​អាជ្ញាធរខេត្ត​នៅជាប់​ព្រំដែន បង្កើន​ការយកចិត្តទុកដាក់​ទ​ប់​ស្កាត់​ការ​លបលួច​ចួ​លតា​ម​ព្រំដែន ហើយ​បើ​ចាប់បាន​នៅ​ច្រក​ណា ត្រូវតែ​បញ្ជូន​ចេញ​តាម​ច្រក​នោះ ឬ​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា​។​


​សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់ថា អ្នក​ដែល​ចូលមក​តាម​ច្រក​ផ្លូវការ​នោះ គឺ​ស្រួល​គ្រប់គ្រង ហើយក៏​ស្រួល​ដោះស្រាយ​ដែរ​។ មានន័យថា ចូល​តាម​ច្រក​ណា យើង​ត្រូវ​ចាប់បញ្ជូន​តាម​ច្រក​នោះ​វិញ​។ តែ​បញ្ហាសំខាន់ គឺ​ការ​លួចលាក់​ចូល​តាម​ច្រករបៀង ដោយ​មិនមាន​សមត្ថកិច្ច​ណា​ដឹង ហើយ​ក្រោយមក​ទើប​យើង​រកឃើញ នេះ​ជា​បញ្ហាលំបាក​។ ជាមួយគ្នា​នោះ សម្ដេច​ក្រឡាហោម ស ខេង បានស្នើ​ឱ្យ​ខេត្ត​ដែល​នៅជាប់​ព្រំដែន និង​មាន​ច្រកចេញចូល​បង្កើន​ការគ្រប់គ្រង​ឲ្យ​ច្បាស់លាស់​។ ចំណែក​នៅ​ច្រក​អន្តរជាតិ មាន​ផ្នែក​អន្តោប្រវេសន៍ ជា​អ្នកទទួលខុសត្រូវ​។

​សម្ដេច​ក្រឡាហោម ស ខេង លើកឡើង​ដែរ​ថា បើ​មាន​ករណី​លបលួច​ចូលមក​តាម​ច្រក​អន្តរជាតិ ឬ​ច្រក​តំបន់ សមត្ថកិច្ច​នៅតាម​ព្រំដែន នៅពេល​ពិនិត្យ​មិនឃើញ​មាន​ក្រដាស​ស្នាម​បញ្ជាក់ ត្រូវតែ​បញ្ជូន​ត្រឡប់​ទៅវិញ ឬ​ត្រូវតែ​បណ្ដេញចេញ ដែល​ករណីនេះ​ពាក់ព័ន្ធ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ ចំពោះ​ការដោះស្រាយ​ជាមួយ​ស្ថានទូត​ចិន ឬ​ស្ថានទូត​ណា​ផ្សេងទៀត គឺ​ធ្វើតាម​លំដាប់លំដោយ​។ តែ​បញ្ហាសំខាន់ គឺ​ត្រូវ​ពង្រឹង​ការចូល កុំ​ឲ្យ​ចូលមក​បាន ហើយ​ត្រូវ​យកចិត្តទុកដាក់​ចាត់​ចែង​ឲ្យ​បានល្អ​៕

កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម