ព័ត៌មានអន្ដរជាតិ
KFC បិទហាងនៅឥណ្ឌូណេស៊ីជិត ៥០ សាខា បញ្ឈប់បុគ្គលិករាប់ពាន់នាក់
ក្រុមហ៊ុនហាងអាហាររហ័ស KFC ប្រចាំឥណ្ឌូណេស៊ី បានរាយការណ៍ពីការខាតបង់ប្រាក់ជាង ៣៦ លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី៣នៃឆ្នាំនេះ ដែលបង្ខំឱ្យក្រុមហ៊ុនត្រូវបិទហាងចំនួន ៤៧ សាខា និងបញ្ឈប់បុគ្គលិកចំនួន ២ ២៧៤ នាក់។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។
ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ក្រុមហ៊ុន FAST ដែលគ្រប់គ្រង KFC ប្រចាំប្រទេសឥណ្ឌូណេស៊ី បានបង្ហាញថា ក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំ ២០២៤ ក្រុមហ៊ុនបានកាត់បន្ថយចំនួនហាងប្រតិបត្តិការរបស់ខ្លួនមកត្រឹម ៧១៥ កន្លែង ពី ៧៦២ កន្លែងនៅឆ្នាំ ២០២៣។ ចំនួនបុគ្គលិកក៏ត្រូវបានកាត់បន្ថយផងដែរ ពីជិត ១៦ ០០០ នាក់ មកត្រឹម ១៣ ៧០០ នាក់ មកទល់ពេលនេះ។
កត្តាដ៏ធំបំផុតដែលធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះ គឺការធ្លាក់ចុះខ្លាំងនៃការលក់អាហារ និងភេសជ្ជៈ ដែលរកបានត្រឹមតែ ២២៥ លានដុល្លារ គិតត្រឹមត្រីមាសទី ៣ ដែលថយចុះ ២២,៤ ភាគរយ ក្នុងប្រចាំឆ្នាំ។
មន្រ្តីរបស់ក្រុមហ៊ុន FAST បានចាត់ទុកការធ្លាក់ចុះទាំងនេះ ថាជាផលប៉ះពាល់អវិជ្ជមានយូរអង្វែងនៃវិបត្តិកូវីដ១៩។ ការងើបឡើងវិញពីវិបត្តិនេះ មិនទាន់អាចជួយក្រុមហ៊ុនឱ្យសម្រេចបាននូវគោលដៅលក់ដែលខ្លួនរំពឹងនោះទេ ខណៈស្ថានភាពទីផ្សារកាន់តែយ៉ាប់យ៉ឺន ដោយសារការធ្វើពហិកាពីអតិថិជន ជុំវិញជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងបន្ត៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់