ព័ត៌មានជាតិ
រដ្ឋបាលស្រុកល្វាឯម រៀបចំគ្រឿងឧបភោគបរិភោគ និងជំនួយដល់ពលរដ្ឋក្នុងភូមិវាលធំកំពុងបិទ
រដ្ឋបាលស្រុកល្វាឯម ខេត្តកណ្ដាល ថ្ងៃនេះបានរៀបចំយកជំនួយជាគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ប្រជាពលរដ្ឋជាង៨២៥នាក់ក្នុងភូមិវាលធំ ដែលកំពុងធ្វើចត្តាឡីសួកតាមផ្ទះរៀងៗខ្លួន ស្របពេលភូមិមួយផ្នែកធំត្រូវបានបិទមិនឱ្យមានការចេញចូលដែរនោះ។

លោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩(COVID19) ស្រុកល្វាឯម បានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃនេះថា ក្រុមការងារកំពុងរៀបចំផ្ដល់ជំនួយជាស្បៀងអាហារខ្លះដល់ប្រជាពលរដ្ឋភូមិវាលធំ ដែលកំពុងបិទមិនឱ្យមានការចេញចូល និងពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ដើម្បីបង្ការការរីករាលដានជំងឺកូវីដ១៩ នៃ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”។

លោក កន សុខកាយ មានប្រសាសន៍ថា៖ “រដ្ឋបាលស្រុក រួមជាមួយរដ្ឋបាលខេត្ត បានរៀបចំអំណោយជាគ្រឿងឧបភោគបរិភោគរបស់កាកបាទក្រហមកម្ពុជា សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅតាមផ្ទះនីមួយៗ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ រហូតមានគោលការណ៍អនុញ្ញាតឱ្យបើកភូមិឡើងវិញ។”
អភិបាលស្រុកល្វាឯម រូបនេះបានឱ្យដឹងបន្ថែមថា ឯកឧត្ដមអភិបាលខេត្តបានឧបត្ថម្ភអង្ករ១០តោន ពងទា៥,០០០គ្រាប់។ ក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងភូមិដែលកំពុងបិទនេះ មាន៥០គ្រួសារមានជីវភាពខ្សត់ខ្សោយ នឹងទទួលបានអង្ករមួយបាវ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ សាប៊ូលាងដៃ អាល់កុល និងម៉ាស។

លោក កន សុខកាយ មានប្រសាសន៍ថា៖ “ចំពោះអំណោយរបស់កាកក្របាទក្រហមអនុសាខាស្រុក នឹងផ្ដល់ដល់ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នូវអង្ករ២០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារៈអនាម័យមួយចំនួន ដោយចំពោះអ្នកធ្វើចត្តាឡីស័កនៅផ្ទះនឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន៥០,០០០រៀល ចំណែកអ្នកនៅមណ្ឌលចត្តាឡីស័កដែលមិនអាចធ្វើការធ្វើ ឬរកចំណូលបាននោះ នឹងទទួលបាន ១០០,០០០រៀល”។

ប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩(COVID19) ស្រុកល្វាឯម ខាងលើនេះ បានឱ្យដឹងទៀតថា ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលស្រុក សហការជាមួយក្រុមការងារនៃមន្ទីរពេទ្យបង្អែកស្រុក បានយកវត្ថុសំណាកប្រជាពលរដ្ឋក្នុងធ្វើតេស្តរួចរាល់ចំនួនជិត៩០០ (រួមទាំងអ្នកក្រៅភូមិវាលធំ) ដោយលោកនៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ។
លោក កន សុខកាយ មានប្រសាសន៍ថា៖ “បើទោះជាលទ្ធផលអវិជ្ជមានទាំងអស់ក៏ដោយ ក៏ត្រូវបិទភូមិបន្តទៀត គឺរហូតគ្រប់១៤ថ្ងៃ។ តែបើលទ្ធផលអវិជ្ជមានទៀត យើងនឹងបន្ធូរបន្ថយខ្លះ គឺឱ្យមានការលក់ដូរស្បៀង និងទំនិញនៅក្បែរនោះ ដើម្បីឱ្យអ្នកភូមិបានទិញប្រើប្រាស់”។

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកវិជ្ជមានកូវីដ-១៩ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ក្នុងស្រុកល្វាឯម មកដល់ពេលនេះ មានចំនួន១០នាក់ ក្នុងនោះមានស្រី៥នាក់ ដោយមានអ្នកជំងឺចំនួន៨នាក់នៅភូមិវាលធំ ១នាក់ភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង និង អ្នកជំងឺម្នាក់ទៀតនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ។ អ្នកជម្ងឺ វិជ្ជមានកូវីដ-១៩ ទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យ នាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានអត្ថបទពាក់ព័ន្ធ៖
រដ្ឋបាលស្រុកល្វាឯម ត្រៀមមណ្ឌលចត្តាឡីស័កមួយទៀតបារម្ភកើនអ្នកវិជ្ជមានកូវីដ-១៩
អ្នកភូមិវាលធំ ស្រុកល្វាឯម ជាង៩០០នាក់ បានធ្វើតេស្ត ឃើញវិជ្ជមានកូវីដ១៩ ១០នាក់ និងកំពុងរង់ចាំលទ្ធផលបន្ត

-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច