ព័ត៌មានជាតិ
ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញសោភ័ណភាពបែបសហសម័យ ដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប
ភ្នំពេញ ៖ នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងក្រុមការងាររៀបចំប្រទីប បានអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដើម្បីពិនិត្យមើលវឌ្ឍនភាព ការងារតុបតែងលម្អ និងបណ្តែតប្រទីបសាកល្បង ដើម្បីត្រៀមចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-12_20-42-41-5-1024x682.jpg)
ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានតុបតែងលម្អរំលេចនូវសោភ័ណភាពបែបសហសម័យ បង្ហាញអត្ថន័យធំធេងពាក់ព័ន្ធនឹងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងនោះនៅលើប្រទីបរបស់ក្រសួងការងារមានខ្លឹមសារដូចជា៖
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-12_20-42-40-2-1024x682.jpg)
ទី១/ “រូបសញ្ញារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ស្ថិតនៅកណ្តាលប្រទីប តំណាងឱ្យស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកក្នុងការដឹកនាំ និងគ្រប់គ្រងលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ចំណែក “រូបមនុស្ស ប្រុសស្រីក្នុងឯកសណ្ឋានជាអធិការការងារ” តំណាងឱ្យការធានានូវការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ស្ដីពីការងារនិងបទដ្ឋានគតិយុត្តពាក់ព័ន្ធសំដៅរក្សាឱ្យបាននូវលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារប្រសើរ និងការលើកកម្ពស់សិទ្ធិការងារនៅកម្ពុជាស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិខាងការងារ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-12_20-42-40-3-1024x682.jpg)
ទី២/ អក្សរ “TVET” តំណាងឱ្យការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលធានាដល់ការអភិវឌ្ឍមូលធនមនុស្ស និងកម្លាំងពលកម្មឱ្យមានជំនាញដោយធានាថា “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តន៍យ៉ាងរហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល។ “អក្សរ ១,៥លាន(មួយលានប្រាំសែន)” តំណាងឱ្យកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-12_20-42-40-1024x682.jpg)
ទី៣/ រូបប័ណ្ណ ប.ស.ស. តំណាងឱ្យអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលផ្តល់ជូនបងប្អូនកម្មករនិយោជិត មន្ត្រីរាជការសាធារណៈ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-12_20-42-41-2-1024x682.jpg)
ទី៤/ អក្សរ “ទ.ជ.ម.ក. NEA” តំណាងឱ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលបាននិងកំពុងផ្តល់សេវាជួយស្វែងរកកាងារ ការចុះឈ្មោះ ប្រមូល និងផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ ការប្រឹក្សាយោបល់ មគ្គទេសក៍ការងារនិងអាជីព ជូនដល់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ និង ផ្គត់ផ្គង់កម្លាំងពលកម្មទៅឱ្យរោងចក្រ សហគ្រាស តាមរយៈមជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត និងមជ្ឈមណ្ឌល ការងារចល័ត ដូច “រូបរថយន្ត” ដែលមានរំលេចពាក្យ៖ រកការងារ រើសបុគ្គលិក និងប្រឹក្សាយោបល់ការងារ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-12_20-42-41-3-1024x682.jpg)
ទី៥/ “រូបអគារ” តំណាងឱ្យរោងចក្រ សហគ្រាសទាំងអស់នៅកម្ពុជា ដែលជាប្រភពនៃការបង្កើតការងារជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-12_20-42-39-1024x682.jpg)
ទី៦/ “រូបមនុស្សប្រុសស្រី” ស្ថិតនៅខាងឆ្វេង និងខាងស្តាំ នៃអក្សរ ការងារសន្តិសុខសង្គម បណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងឱ្យកម្មករនិយោជិត នឹងនិយោជក ជាតួអង្គដ៏សំខាន់នៃទំនាក់ទំនងវិជ្ជាជីវៈ ត្រូវតែមានការគោរព និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍សុខសាន្តមួយសំដៅ ធានាបាននូវសុខដុមនីយកម្មសង្គម។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-12_20-42-41-1024x682.jpg)
ទី៧/ “រូបយន្ដហោះ” តំណាងឱ្យលំហូរនៃសកម្មភាពធុរកិច្ច ការវិវិយោគផ្ទាល់ពីបរទេស និងទីផ្សាការងារនៅក្នុងប្រទេស ដែលដើរតួជាកម្លាំងចលករស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សំដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ទី៨/ “រូបដ្រូន” តំណាងឱ្យការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលតម្រូវឱ្យមាននូវការចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មឌីជីថលនៅក្នុងទីផ្សារការងារកម្ពុជាតាមរយៈការជំរុញការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ទី៩/ “រូបនាគរាជ” គឺជាសត្វទីឃជាតិប្រកបដោយអានុភាព អំណាច និងមហិទ្ធិឫទ្ធិខ្លាំងពូកែ តំណាងឱ្យវឌ្ឍនភាព និងភាពរឹងមាំរបស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្ដាលវិជ្ជាជីវៈលើមាគ៌ាសន្តិភាព។
គួរបញ្ជាក់ផងដែរថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ នឹងមានពិធីបណ្តែតប្រទីបរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុននានា សរុបចំនួន៣៦ប្រទីប នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រយៈពេលទាំង៣ថ្ងៃ នៃព្រះរាជពិធី៕
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-12_20-42-41-4-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?