Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង ៣,៤ ពាន់លានដុល្លារ ពីការនាំចេញកសិផល កើនឡើងជិត ៥០%

បានផុស

នៅ

គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញកសិផលក្នុងតម្លៃសរុបប្រមាណ ៣,៤ពាន់លានដុល្លារ កើនឡើងជិត៥០% ធៀបនឹងរយៈពេល ដូចគ្នានៅឆ្នាំ ២០២៣។ នេះបើតាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា សក្ដានុពលតម្លៃបន្ថែមពីស័យកសកម្ម ចំពោះសេដ្ឋកិច្ចជាតិនៅមានទំហំធំ ប្រសិនបើកម្ពុជាអាចរកវិធីកែច្នៃ ហើយនាំចេញ។

លោក ឃឹម ហ្វីណង់ បានអំពាវនាវឱ្យរួមគ្នា ជំរុញ និងគាំទ្រលើការប្រើប្រាស់ពូជ​យុទ្ធសាស្ត្ររបស់ខ្លួន និងចូល​រួមចងក្រង​គ្នាជាសហគមន៍កសិកម្មទំនើប ព្រមទាំងជំរុញការវិនិយោគទៅលើការកែច្នៃនៅក្នុងស្រុក និងការ​ពង្រីក​ទីផ្សារនាំចេញកសិផលកែច្នៃរួចទៅក្រៅប្រទេស។

លោក ឃឹម ហ្វីណង់ ថ្លែងថា៖ «យើងចង់បានតម្លៃបន្ថែមពីការនាំចេញរបស់យើងឱ្យបានច្រើនជាងមុន រាល់ថ្ងៃយើងនាំចេញកសិកផលក្នុងទម្រង់ដើម ឆៅ មិនថាស្រូវ ឬចន្ទីទេ ដំឡូងមី ក៏នាំចេញឆៅដែរ យើងគិតថា គ្រាន់តែស្វាយចន្ទីមួយ យើង​បកសំបកហើយនាំចេញ យើងអាចចំណេញបានប្រមាណ ១ ពាន់លានដុល្លារបន្ថែមទៀត ហើយរឿងនេះ រឿងធំ គុណសម្បត្តិ​វានឹងបានទៅដល់សេដ្ឋកិច្ចជាតិតែម្ដង យើងចង់ឱ្យកែច្នៃក្នុងស្រុក ដែលបានបង្កើតការងារបានបន្ថែមក្នុងវិស័យកសិកម្ម ចំណូលពន្ធបានចូលមកក្នុងសេដ្ឋកិច្ច ការងារនេះយើងធ្វើតាមរយៈសហគមន៍កសិកម្មទំនើប»។

លោក ឃឹម ហ្វីណង់លើកឡើងថា៖ «កន្លងមក អ្នកវិនិយោគបារម្ភពីការវិនិយោគផ្នែកខាងក្រោម (Downstream) ដោយ​សារ​តែផ្នែកខាងលើ (Upstream) ស្រពេជស្រពិល យើងមិនមែនផលិតមិនបានទេ គឺយើងផលិតបាន ដែលយើងមានកសិករជាង ២ លានគ្រួសារ ដែលផលិត ហើយផលិតលើសស្ទើរតែគ្រប់មុខ បញ្ហាគឺវានៅរាយប៉ាយ អត់មានការប្រមូលផ្ដុំ ដែលធ្វើឱ្យអ្នកមកវិនិយោគពិបាកដើរទិញរៀងៗខ្លួន ចង់ម៉ៅឱ្យគេទិញម៉ៅអត់កើត ដល់អញ្ចឹងទៅ ធ្វើឱ្យគេមិនហាន​វិនិយោគ នៅខាងក្រោមដោយសារខាងលើអត់ច្បាស់ យើងបង្កើតសហគមន៍កសិកម្មដើម្បីធានាថា យើងហាននិយាយម៉ាត់ណា ម៉ាត់ហ្នឹង យើងមានការផ្គត់ផ្គង់ធាតុចូលពេញមួយឆ្នាំ ដើម្បីគាត់យកទៅកែច្នៃ ហើយយើងអាចធ្វើតាម​រយៈការធ្វើកិច្ចសន្យាកសិកម្មបានផងដែរ ហើយយើងធ្វើដូច្នេះបាន យើងនឹងឈានដល់ការរក្សាទុកតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិហើយ»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤៧ វិនាទី មុន

កម្ពុជារកចំណូលបានជាង ៣,៤ ពាន់លានដុល្លារ ពីការនាំចេញកសិផល កើនឡើងជិត ៥០%

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​ថៃអនុម័តប្រាក់កម្ចី ១៥ ប៊ីលានបាត​ ដល់អាជីវកម្ម​ខ្នាតតូច ចំពេល​សេដ្ឋកិច្ចមិនសូវស្រួល

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជាបានកំពុងរៀបចំនូវយុទ្ធសាស្រ្តនានាដើម្បីបញ្ជៀសនូវហានិភ័យបន្ទាប់ពីខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនាឆ្នាំ២០២៩

ព័ត៌មានជាតិ១០ នាទីutes មុន

ខេត្តសៀមរាប៖ ក្រុមកីឡាករ កីឡាការិនីអុំទូក កំពុងហាត់សមយ៉ាងសកម្ម ដើម្បីត្រៀមប្រណាំងទូកនៅថ្ងៃស្អែកនេះ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ប្រមុខបក្សកុម្មុយនិស្តវៀតណាម​ និង​ ត្រាំ​ ពិភាក្សាគ្នា​លើទំនាក់ទំនង​សេដ្ឋកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម