Connect with us

ព័ត៌មានអន្ដរជាតិ

​ថៃអនុម័តប្រាក់កម្ចី ១៥ ប៊ីលានបាត​ ដល់អាជីវកម្ម​ខ្នាតតូច ចំពេល​សេដ្ឋកិច្ចមិនសូវស្រួល

បានផុស

នៅ

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តគំនិតផ្តួចផ្តើមកម្ចី​ ១៥ ប៊ីលាន​បាត (៤៣២ លាន​ដុល្លារ) ក្នុងគោលបំណងជំរុញការងារ និងសហគ្រិនភាព​ ដោយផ្តោតលើអ្នកលក់តាមចិញ្ចើមផ្លូវ និងអាជីវកម្មខ្នាតតូច ដើម្បីកាត់បន្ថយបំណុលដែលមានការប្រាក់ខ្ពស់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាកកកប៉ុស្ត៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ​ លោក​ Paophum Rojanasakul បានប្រកាសកាលពី​ថ្ងៃអង្គារ​ថា គណៈរដ្ឋមន្ត្រីបានយល់ព្រមអនុញ្ញាតឱ្យធនាគារសន្សំរដ្ឋាភិបាល (GSB) អនុវត្តគម្រោងកម្ចី «បង្កើតការងារ និងបង្កើតអាជីព»។ គំនិតផ្តួចផ្តើមដែលមានថវិកា «មិនលើសពី ១៥ ​ប៊ីលានបាត» នេះ​ ត្រូវបានរៀបចំឡើងដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល និងកាត់បន្ថយបំណុល​សម្រាប់សហគ្រិនខ្នាតតូច អ្នកធ្វើការឯករាជ្យ បុគ្គលដែលមានប្រាក់ចំណូលទៀងទាត់ បុគ្គលិក និងអ្នកលក់តាមចិញ្ចើមផ្លូវ។

អនុរដ្ឋ​មន្រ្តីដដែល​បន្ត​ថា​ ​ប្រាក់កម្ចីនេះនឹងបម្រើជាទុន​ ដើម្បីកែលម្អសាច់ប្រាក់ងាយស្រួល ឬដើម្បីទូទាត់បំណុលក្រៅផ្លូវការ ឬការប្រាក់ខ្ពស់ ដែល​ផ្ដល់​ឱ្យ​សម្រាប់គោលបំណងអាជីវកម្ម។ តាម​លក្ខខណ្ឌ​ អ្នកខ្ចី​​ម្នាក់ៗអាចទទួលបានប្រាក់​រហូតដល់ ៥០ ០០០ បាត ​ជាមួយនឹងអត្រាការប្រាក់ថេរ ០,៧៥ ភាគរយ​/ខែ​ ​ដោយអាចសងវិញក្នុងរយៈពេលអតិបរមា ៥ ឆ្នាំ។ ពាក្យស្នើសុំប្រាក់កម្ចីនេះ នឹង​បើករហូតដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥​។

គួរកត់សម្គាល់ថា GSB នឹងមិនស្វែងរកសំណងថវិកាពីរដ្ឋាភិបាលទេ ប៉ុន្តែផ្ទុយទៅវិញនឹងកាត់បន្ថយប្រាក់ចំណេញមួយចំនួន ដើម្បីជួយសម្រួលដល់កម្ចីទាំងនេះ ដែលធ្វើឲ្យពួកគេមានភាពធូរស្រាលជាងកម្ចីស្តង់ដារ។

ក្រសួងហិរញ្ញវត្ថុរំពឹងថា គម្រោងនេះនឹងបញ្ចូលថវិកាសំខាន់ៗទៅក្នុងសេដ្ឋកិច្ច និងជួយដល់ប្រជាជនជាង ៣០០ ០០០ នាក់​។ ​តាមរយៈការផ្តល់ឧបករណ៍ហិរញ្ញវត្ថុដល់ប្រតិបត្តិករអាជីវកម្មខ្នាតតូច និងឯករាជ្យ វា​នឹង​កាត់បន្ថយការពឹងផ្អែកលើអ្នក​ផ្ដល់​កម្ចី​ក្រៅផ្លូវការ ដែលជារឿយៗ​មាន​អត្រាការប្រាក់ខ្ពស់។

គំនិតផ្តួចផ្តើមដដែល​ ក៏គូសបញ្ជាក់ផង​ដែរ​ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន។ វា​​ជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយ ក្នុងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសថៃតាមរយៈការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មខ្នាតតូច និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើពលរដ្ឋរបស់ខ្លួន។

លោក Paophum បានបន្ថែមថា តាមរយៈការកំណត់គោលដៅលើវិស័យសេដ្ឋកិច្ចក្រៅផ្លូវការ រដ្ឋាភិបាលសង្ឃឹមថានឹងជំរុញកំណើនពីមូលដ្ឋាន លើកទឹកចិត្តសហគ្រិនភាព និងឯករាជ្យភាព​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម