កីឡា
ក្រុមនារី Sports កម្ពុជា ជឿជាក់ខ្ពស់ ក្នុងការប្រកួតជើងឯកពិភពលោកលើកនេះ
ក្រុមកីឡាការិនីអេឡិចត្រូនិក CFU Serendipity តំណាងឲ្យក្រុមជម្រើសជាតិនារីកម្ពុជានឹងចូលរួមប្រកួតជើងឯកពិភពលោក IESF World Esports Championship 2024 លើវិញ្ញាសា Mobile Legends Bang Bang ផ្នែកនារី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

មុនចេញដំណើរទៅ កញ្ញា ឆៃលីម កិន្នារី ប្រធានក្រុម CFU Serendipity បានបង្ហាញភាពជឿជាក់ក្នុងការចូលរួមប្រកួតលំដាប់ពិភពលោកលើកទី២។ កញ្ញាបានលើកឡើងថា ៖«ចំពោះការទៅប្រកួតជើងឯកពិភពលោកនៅអារ៉ាប៊ីសាអ៊ូឌីតលើកនេះ គឺយើងមានការជឿជាក់ខ្លាំង ពីព្រោះពួកយើងធ្លាប់ទៅប្រកួតម្តងហើយ។ ក្រុមយើងមានបទពិសោធខ្លះហើយនៅទីនោះ។ កាលលើកទី១នោះបានធ្វើឲ្យក្រុមរបស់យើងស្គាល់ខ្លួនឯងកាន់តែច្បាស់ ដូច្នេះយើងបានកែលំអចំណុចខ្វះខាតសម្រាប់ការចូលរួមប្រកួតលើកនេះ»។
កញ្ញាបានបញ្ជាក់ថា ៖«ក្រុមនារីនៅប្រទេសផ្សេងៗបានដើរមុនទៅមុខមុនយើង ប៉ុន្តែឥឡូវនេះ ខ្ញុំជឿជាក់ថា ក្រុមកីឡាអេឡិចត្រូនិកនារីខ្មែរយើងក៏មិនចាញ់ប្រៀបគេប៉ុន្មានដែរ។ បើយើងខំប្រឹងបន្តិចទៀត យើងនឹងខ្លាំងដូចគេដែរ។ ខ្ញុំមិនហ៊ានថា យើងទទួលបានមេដាយឬយ៉ាងណាទេ តែយើងខ្ញុំសន្យាធ្វើឲ្យបានល្អបំផុត»។

វិញ្ញាសា MLBB ផ្នែកនារីនេះមាន១២ក្រុមដែលត្រូវបានបែងចែកជា២ពូល។ ក្រុមកីឡាអេឡិចត្រូនិកនារីកម្ពុជា ស្ថិតនៅពូល B ដែលមាន អាហ្សង់ទីន កូឡុំប៊ី ម៉ុងហ្គោលី នេប៉ាល់ និងអ៊ុយក្រែន ខណៈពូល A មាន អេហ្ស៊ីប ហ្គាតេម៉ាឡា ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងអ៊ូបេគីស្ថាន។
រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុក្នុងពូល។ បន្ទាប់មក ក្រុមលេខ១ និងលេខ២ បានឡើងទៅកាន់កម្រិត Upper Bracket ខណៈលេខ២នៃពូលទាំងពីរបន្តមានឱកាសប្រកួតកម្រិត Lower Bracket។ ចំណែកក្រុម៣នៅក្រោមគេអស់ឱកាសឡើងវគ្គបន្ត។

សូមបញ្ជាក់ថា វិញ្ញាសានារីនេះ ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់៥ម៉ឺនដុល្លារ លេខ២ទទួលបាន២,៥ម៉ឺនដុល្លារ លេខ៣ទទួលបាន១,៥ម៉ឺនដុល្លារ, លេខ៤ទទួលបាន១ម៉ឺនដុល្លារ, លេខ៥-៦ ទទួលបាន៧៥០០ដុល្លារ, លេខ៧-៨ ទទួលបាន២៥០០ដុល្លារ និងលេខ៩ដល់១២ក៏ទទួលបានប្រាក់រង្វាន់ដែរ។
ក្រុម CFU Serendipity ទទួលបានកៅអីឡើងទៅជុំចុងក្រោយនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីធ្វើបានល្អនៅក្នុងការប្រកួតប្រចាំតំបន់អាស៊ាន ដែលមានតែ២កៅអី ក្នុងនោះក្រុមនារីឥណ្ឌូណេស៊ីក៏ទទួលបាន១កៅអីដែរ៕



អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ