Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​ ព្រមាន​ពលរដ្ឋ​ខ្លួននៅថៃ​ឲ្យ​ជៀសវាង​ការ​ជួបជុំ​ ខ្លាច​មាន​អំពើ​ភេរវកម្ម

បានផុស

នៅ

អាជ្ញាធរអ៊ីស្រាអែល កាលពីថ្ងៃអង្គារបានព្រមានជនជាតិ​របស់​ខ្លួន​នៅក្នុងប្រទេសថៃ​ឲ្យ​រក្សាការប្រុងប្រយ័ត្ន និងជៀសវាងការជួបជុំ ព្រម​ទាំង​ព្រឹត្តិការណ៍សាធារណៈរបស់ជនជាតិ​ជ្វីហ្វ ដោយលើកឡើងពីព័ត៌មានថ្មីទាក់ទងនឹងការវាយប្រហារដែលអាចកើតមាន។

កម្មវិធី​ជួប​ជុំ​នៅ​លើ​កោះ phangan (រូបភាព៖ 2WorldWanderers)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីផែនការវាយប្រហារ​ទៅ​លើ​ជនជាតិអ៊ីស្រាអែលនៅឯពិធីជប់លៀង​មួយ​​នៅថ្ងៃទី​១៥​ខែវិច្ឆិកា លើ​កោះ Phangan ស្ថិត​នៅ​ភាគខាងត្បូងទីក្រុងបាងកក ដែល​ជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ប្រជាជនអ៊ីស្រាអែល។

មន្ត្រីសន្តិសុខថៃ និងអ៊ីស្រាអែល បានរារាំងការប៉ុនប៉ងវាយប្រហារជាច្រើនលើករួចមកហើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញកាលពីថ្ងៃ​ទី​១២​ខែ​វិច្ឆិកា ដោយការិយាល័យនាយករដ្ឋមន្ត្រី​ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad និងក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល។

ក្រុម​ប្រឹក្សា​សន្តិសុខ​អ៊ីស្រាអែល បាន​ចេញ​សារ​ព្រមាន​នៅ​លើ​វិបសាយ​ផ្លូវការ​របស់ខ្លួនថា៖ «តាម​រយៈ​ព័ត៌មានថ្មីៗ និងការភ័យខ្លាចកាន់តែខ្លាំងឡើងនៃការវាយប្រហារលើជនជាតិអ៊ីស្រាអែល និងជនជាតិ​ជ្វីហ្វ​នៅទូទាំងប្រទេសថៃ ក្រុមប្រឹក្សាសន្តិសុខជាតិជំរុញឲ្យ​ប្រជាជនអ៊ីស្រាអែលនៅក្នុងប្រទេសថៃបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើព័ត៌មានថ្មីៗ»។

ក្រុម​ប្រឹក្សា​សន្តិសុខ​អ៊ីស្រាអែល បាន​​ផ្តល់ដំបូន្មាន​ឲ្យ​ជៀសវាងសហគមន៍អ៊ីស្រាអែលឬព្រឹត្តិការណ៍ជ្វីហ្វ លាក់​​បាំង​អត្តសញ្ញាណដែលអាចកំណត់​ដឹង​ថាជាជនជាតិអ៊ីស្រាអែល​ឬជ្វីហ្វ ជៀសវាងការចែករំលែកផែនការធ្វើដំណើរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងជូនដំណឹងដល់សន្តិសុខក្នុងតំបន់ចំពោះព្រឹត្តិការណ៍គួរឲ្យ​សង្ស័យណាមួយ។

សេចក្តីថ្លែងការណ៍​របស់​អ៊ីស្រាអែល បាន​បន្ថែម​ថា៖ «ចាប់តាំងពីថ្ងៃទី​៧​ខែតុលា (ឆ្នាំ​២០២៣) អ៊ីរ៉ង់ និងគ្នីគ្នា​របស់ខ្លួន បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីវាយប្រហារគោលដៅអ៊ីស្រាអែល និងជ្វីហ្វនៅទូទាំងពិភពលោក»។

ថ្វី​ត្បិត​មាន​ការ​ព្រមាន​បែប​​នេះ​ក៏​ដោយ អ៊ីស្រាអែល​​មិន​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្លួន​ចាកចេញ​ពី​ប្រទេស​ថៃ​​​​នោះ​ឡើយ។

យោងតាម​សារព័ត៌មាន ​​Axios មន្ត្រីរដ្ឋាភិបាលថៃក្នុងឆ្នាំ២០២២ បានជូនដំណឹងដល់​អ៊ីស្រាអែល​ថា អ៊ីរ៉ង់​​​​ធ្លាប់​បាន​សន្យា​មិនធ្វើការវាយប្រហារប្រឆាំងនឹងគោលដៅ​អ៊ីស្រាអែលនៅ​លើ​​ទឹក​ដី​ថៃ​នោះ​ទេ។

សូម​បញ្ជាក់​ថា កាល​ពី​ខែ​តុលា ក្រុម​ប្រឹក្សា​សន្តិសុខ​អ៊ីស្រាអែល បាន​ជំរុញ​ឲ្យ​ជន​ជាតិ​​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​​ស្រីលង្កា ព្រោះ​ខ្លាច​មាន​ការ​វាយ​ប្រហារ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

​មុន​លាចាក​លោក​ក្នុង​វ័យ​៣៩ឆ្នាំ Song Jae Rim ​បង្ហោះរូបភាពចុងក្រោយមួយសន្លឹក

ព័ត៌មានជាតិ១០ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង គ្រោងចេញសៀវភៅទស្សនវិជ្ជាដែលជួយត្រួសត្រាយផ្លូវជីវិត និងសំលៀងការគិតឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានជាតិ១២ នាទីutes មុន

លោក លី សាម៉េត, ដួង តារា និងពីរនាក់ទៀត ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់

ព័ត៌មានជាតិ៣៥ នាទីutes មុន

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ី​សហគ្រិនភាពនៅកម្ពុជាឆ្នាំ២០២៤ នឹងធ្វើឡើងនៅភ្នំពេញនៅថ្ងៃទី២៥ វិច្ឆិកា

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

តម្លៃមាស​អន្តរជាតិធ្លាក់ចុះទាប​បំផុត​​ជិត ២ ខែ​ ដោយសារ​លុយដុល្លារខ្លាំង ក្រោយ ត្រាំ​ ជាប់ឆ្នោត​

Sokha Hotels

ព័ត៌មានពេញនិយម