សន្តិសុខសង្គម
នគរបាលផែនបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រៀមលក្ខណៈរួចរាល់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក
កាលពីព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញចំណុះ ការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចូលរួមប្រជុំជួរ ដើម្បីត្រួតពិនិត្យ ឯកសណ្ឋាន សម្ភារៈ សម្រាប់ត្រៀមការពារព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅនាថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ក្នុងនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានណែនាំដល់មន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចប្រតិបត្តិការការពារ ក៏ដូចជាការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ ក្នុងឱកាសព្រះរាជពិធី ព្រោះមានពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ជាច្រើន មកចូលរួមទស្សនា។
ទាក់ទងនឹងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់វិញ កម្លាំងសមត្ថកិច្ចចម្រុះទាំងអស់ សរុបចំនួនជាង ១ ម៉ឺន ៦ ពាន់នាក់ បានត្រៀមលក្ខណៈរួចរាល់ ១០០ ភាគរយហើយ ដើម្បីពង្រាយកម្លាំងចេញការពារសន្តិសុខសុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ទាំងក្នុងបរិវេណទីតាំងប្រារព្ធពិធី និងក្រៅបរិវេណជាដើម៕
អត្ថបទ ៖ សុភា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction