Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំម៉ាឡេស៊ី ព្រួយបារម្ភពី​ផលប៉ះពាល់​នៃគោលនយោបាយការពារនិយមរបស់​ ត្រាំ

បានផុស

នៅ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្ដែង​ការព្រួយ​បារម្ភប្រាប់បណ្ដាញទូរទស្សន៍​ CNN ថា​ ការនាំចេញ​របស់​ម៉ាឡេស៊ី​ទៅ​សហរដ្ឋអាមេរិក​ នឹង​រង​ផល​ប៉ះពាល់​ដោយសារ​តែ​គោលនយោបាយការពារ​និយម​របស់​ប្រធានាធិបតីជាប់​ឆ្នោត​អាមេរិក​ លោក ដូណាល់ ត្រាំ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ South China Morning Post។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ព្រួយបារម្ភ​របស់​លោក​ ធ្វើឡើង​ដោយ​គូស​ភ្ជាប់​នឹង​ការណ៍​ដែល​ថា១/៤ នៃការនាំចេញមីក្រូឈីប និង​បន្ទះ​ឈីប​របស់​ម៉ាឡេស៊ី​ មានទិសដៅ​ទី​ផ្សារ​សហរដ្ឋ​អាមេរិក​។ ​

ដើម​ឡើយ លោក អាន់វ៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​គាំទ្រ​លោក​ខាង​លិច។ ប៉ុន្តែចាប់តាំងពីក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី​នៅឆ្នាំ ២០២២ មក​ លោកបាន​បង្ក​ជា​ភាព​ចម្រូង​ចម្រាស់​ជាមួយ​សម្ព័ន្ធ​មិត្ត​លោកខាង​លិច​ផ្សេង​ៗ​ ក្នុង​នោះ​​រួម​មាន​ទាំង​ការ​គាំទ្រ​ដ៏​រឹងមាំ​លើ​ក្រុមហាម៉ាស់ របស់​ប៉ាឡេស្ទីន​ ក៏ដូច​ជា​ការ​សម្រេច​ចង់​ឱ្យ​ម៉ាឡេស៊ី​ក្លាយ​ជា​សមាជិក​របស់​ BRICS រួមជាមួយ​ប្រេស៊ីល រុស្ស៊ី ចិន ឥណ្ឌា អ៊ីរ៉ង់ និងប្រទេសដទៃទៀត។​

ក្នុង​បទ​សម្ភាស៍​ជាមួយ CNN ដែល​ចុះផ្សាយ​កាល​ពី​ម្សិលមិញ​ និង​ធ្វើ​ឡើង​មុន​ការ​បោះឆ្នោត​អាមេរិក​ លោក អាន់វ៉ា ​បាន​ថ្លែង​ការពារការសម្រេចចិត្តចូល​ប្លុក​ BRICS របស់​ខ្លួន​ ដោយ​លើក​ឡើង​ថា​ ម៉ាឡេស៊ី​ជា​ «​ប្រទេសពាណិជ្ជកម្ម» ​ដូច្នេះ​វានឹង​រងផលប៉ះពាល់ដោយគោលនយោបាយការ​ពារនិយមពីសេតវិមាន។

លោកថ្លែងយ៉ាងដូច្នេះថា​៖ «មិនថាយើងចូលរួមជាមួយ BRICS ឬអត់នោះទេ​ គោលនយោបាយការពារនិយមនឹងប៉ះពាល់ដល់យើង។ ខ្ញុំមានន័យថា មួយភាគធំ​នៃ​មីក្រូឈីប និង​បន្ទះ​ឈីប​ ​ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក ពោលគឺ​ ២៦ ភាគរយ​។ ​វាពិតជានឹងប៉ះពាល់ដល់ពួកយើង​»។

កាលពី​ខែ​កក្កដា លោក អាន់វ៉ា​ បាន​ថ្លែង​ថា​ ​​ម៉ាឡេស៊ី​បាន​ដាក់​ពាក្យ​ចូល​រួម​ជាមួយ​ក្រុម BRICS ហើយ​កាលពីខែមុន​ប្លុក​នេះ​ បាននិយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គមថា ម៉ាឡេស៊ីបាន​ក្លាយ​ជា​ប្រទេស​ដៃគូ​របស់​ខ្លួន​។ ​

គួរគូស​បញ្ជាក់​ថា​ លោក ត្រាំ​ ​បាន​សន្យា​ថា​នឹង​ដាក់​ពន្ធ​ ៦០ ភាគរយ លើទំនិញ​ចិន​ និង​ ១០-២០ ភាគរយ​ លើ​គ្រប់​ទំនិញ​នៃ​ប្រទេស​ដទៃ​ទៀ​ត​ ដែល​នាំ​ចូល​ទៅ​អាមេរិក​។ គោលនយោបាយបែប​នេះ ​អាច​ប៉ះពាល់​ដល់​ប្រទេស​នានា​ ដែល​នាំ​ចេញ​ទៅ​អាមេរិក​ច្រើន​ ដូចជា​ម៉ាឡេស៊ី​។ ​

លើស​ពី​នេះ​ សហរដ្ឋអាមេរិកនៅតែជាប្រភពកំពូលរបស់ម៉ាឡេស៊ី​លើ​ការវិនិយោគបរទេស ខណៈ​កិច្ចព្រមព្រៀងរបស់ប្រទេស​នេះ​ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកដូចជា​ Amazon Web Services ក្រុមហ៊ុន​ Google និងក្រុមហ៊ុន​Microsoft អាច​ជួញដល់សេដ្ឋកិច្ច​ក្នុង​ស្រុក​ប្រមាណ​ ១៦,៧ ប៊ីលាន​ដុល្លារ​។ ​

យ៉ាងណាក៏ដោយ ​សេដ្ឋវិទូ​​បាន​លើក​ឡើង​​​ថា​ ម៉ាឡេស៊ីក៏អាចទទួលបានផល​ប្រយោជន៍​ពីការរំខានការផ្គត់ផ្គង់ដែលបង្កឡើងដោយសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនផងដែរ ដោយ​ប្រទេសនេះ​ស្ថិត​នៅ​ទីតាំង​យុទ្ធសាស្រ្ត​សម្រាប់​គោលនយោបាយ​​ចិន​+១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៥៩ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម