Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក៖ អ៊ីស្រាអែល​មិន​បាន​បំពានច្បាប់​ជំនួយ​មនុស្សធម៌​នៅ​ហ្គាហ្សា​ទេ

បានផុស

នៅ

សហរដ្ឋអាមេរិក បានឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​​ថា អ៊ីស្រាអែលមិនបំពានច្បាប់​​ស្តីពី​​ការ​​កម្រិត​ជំនួយចូល​ក្នុង​តំបន់ហ្គាហ្សានោះទេ ប៉ុន្តែបានអំពាវនាវឲ្យ​មាន​ដំណើរការ​​​​នេះ​កាន់​តែ​ច្រើន​ឡើង​​បន្ថែមទៀត។

ពលរដ្ឋ​ប៉ាឡេស្ទីន​​ទទួល​ជំនួយ​មនុស្សធម៌​នៅ​តំបន់​ហ្គាហ្សា​ស្ទ្រីប កាល​ពី​ខែ​​ឧសភា​​ឆ្នាំ​២០២៤ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​​មួយខែបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី​ជិត​ផុតអាណត្តិ លោក ចូ បៃដិន (Joe Biden) បានគំរាមដកការគាំទ្រផ្នែកយោធាមួយចំនួន​​ឲ្យ​​អ៊ីស្រាអែល។

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានផ្ញើលិខិតមួយច្បាប់កាលពីខែមុនទៅកាន់អ៊ីស្រាអែល ដើម្បី​ព្រមាន​​​អំពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា និង​​ដាក់​ថ្ងៃផុតកំណត់នៅថ្ងៃទី១៣​ខែវិច្ឆិកា ដើម្បីអនុវត្តតាមច្បាប់របស់សហរដ្ឋអាមេរិកស្តីពីការអនុញ្ញាតជំនួយមនុស្សធម៌។

នៅពេល​​​​​សួរថាតើអ៊ីស្រាអែលបានបំពេញតាមការទាមទារដែរឬទេ អ្នកនាំពាក្យក្រសួងការបរទេសលោក Vedant Patel បាននិយាយអំពីអ៊ីស្រាអែលថា៖ «យើង​បានធ្វើការវាយតម្លៃថា ពួកគេ​មិន​​បំពានច្បាប់សហរដ្ឋអាមេរិកទេ»។

លោក Patel បាន​បន្ថែម​​ថា៖ «ស្ថានភាពមនុស្សធម៌​ទាំងមូល​នៅហ្គាហ្សានៅតែ​មិន​ទាន់​ជា​ទី​ពេញ​ចិត្ត​នៅ​ឡើយ។ ប៉ុន្តែនៅក្នុងបរិបទនៃលិខិតនោះ វាមិនមែន​ផ្ដោត​លើ​ថាតើយើងរកឃើញអ្វីដែលពេញចិត្តឬអត់នោះទេ វាគឺ​អំពី​សកម្មភាពដែលយើងកំពុង​មើល​ឃើញ។ សកម្មភាព​​ដែល​យើង​បាន​ឃើញ យើង​គិត​ថា​ទាំង​នេះ​ជា​ជំហាន​ក្នុង​ទិសដៅ​ដ៏​​ត្រឹម​ត្រូវ»។

ការ​លើក​ឡើង​របស់​អាមេរិក​នេះ ត្រូវ​បាន​ធ្វើ​ឡើង បើទោះបីជាអ៊ីស្រាអែលមិនបាន​បំពេញ​តាម​តម្រូវការ​នៃរង្វាស់ដែលបានកំណត់យ៉ាងច្បាស់នៅក្នុងលិខិតនោះ រួមទាំង​ការ​អនុញ្ញាត​ឲ្យ​មានរថយន្តដឹកទំនិញយ៉ាងតិច ៣៥០​គ្រឿងក្នុងមួយថ្ងៃចូលទៅក្នុង​តំបន់​ហ្គាហ្សា។

លោក Patel បានប្រាប់​ថា សហរដ្ឋអាមេរិកបានមើលឃើញ «វឌ្ឍនភាពមួយចំនួន» លើការអនុញ្ញាតឲ្យផ្តល់ជំនួយ រួមទាំងការបើកច្រកថ្មីចូលទៅក្នុងហ្គាហ្សា។ លោកថា៖ «បន្ទាប់ពីរយៈពេល​៣០​ថ្ងៃ​នេះ យើងកំពុងធ្វើការ​ប៉ាន់ស្មាន និងវាយតម្លៃជានិច្ច ហើយប្រសិនបើយើងមិនឃើញមាន​ដំណើរការ​ជាប់លាប់ ប្រសិនបើយើងមិនឃើញលទ្ធផលនៅលើមូលដ្ឋានទេនោះ យើងនឹងធ្វើការវាយតម្លៃសមស្របអំពីការអនុលោម​របស់ពួកគេជាមួយ​នឹង​ច្បាប់​អន្តរជាតិ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម៩ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៧ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៤ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម