Connect with us

ព័ត៌មានជាតិ

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាមួយកន្លែង ចូលទស្សនាស្វែងយល់ពីសារមន្ទីរខេត្តកំពង់ឆ្នាំង

បានផុស

នៅ

ដោយមានសំណើសុំកិច្ចសហការរវាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងសាលាចំណេះទូទៅឯកជនបុរីវិជ្ជា នៅព្រឹកថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សានៃសាលានេះ បានដឹកនាំសិស្សានុសិស្សចូលរួមទស្សនាសិក្សាស្វែងយល់ពីមរតកវប្បធម៌ខ្មែរ ក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង។

រូបភាព៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារមន្ទីរខេត្តកំពង់ឆ្នាំង ជាមណ្ឌលប្រមូលផ្តុំបុរាណវត្ថុជាច្រើន ចាប់ពីសម័យបុរេប្រវត្តិសាស្រ្ត រហូតដល់សម័យបច្ចុប្បន្ន ដែលបានមកពីបុរាណដ្ឋាន និងរមណីដ្ឋានប្រាសាទនានាក្នុងខេត្តកំពង់ឆ្នាំង។ សូមជម្រាបថា សារមន្ទីរខេត្តកំពង់ឆ្នាំង ជាតួអគារមួយខ្នងលាបពណ៌ក្រហម ដែលសង់ជាទម្រង់មានកំពូលបុស្បុកលំអក្បាច់ជ្វាដងក្តារ ដោយចម្លងតាមលំនាំតួកណ្ដាលរបស់សារមន្ទីរជាតិកម្ពុជា(ភ្នំពេញ)។

សារមន្ទីរនេះ សាងសង់ឡើងចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅក្នុងដីឡូតិ៍របស់មន្ទីរវប្បធម៌ខេត្ត ដែលស្ថិតនៅចំពីមុខសួនកុមារនៃសាលាខេត្តកំពង់ឆ្នាំង ជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយចំណាយថវិកាជាតិអស់ចំនួន ៨១,៣៦២.០៣ ដុល្លារអាមេរិក។ មុនបង្កើតសារមន្ទីរនេះ រាល់សមុច្ច័យទាំងអស់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ការិយាល័យបេតិកភណ្ឌ។

រូបភាព៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំង

គួរជម្រាបដែរថា សារមន្ទីរមានតាំងវត្ថុសិល្បៈអំពីថ្ម ជាផ្តែរទ្វារ សិលាចារឹក សសរពេជ្រ និងវត្ថុមួយចំនួន ដែលទើបបានមកពីការសិក្សាស្រាវជ្រាវរបស់ក្រុម (NARA) នៅលើទីតាំងវត្តបឹងខ្នារ ឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ដែលវត្ថុទាំងនោះជារបស់ទាក់ទងទៅនឹងជាតិពិន្ទុវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម