ជីវិតកម្សាន្ដ
ខាត់ សុឃីម ស្លុតចិត្ត ក្រោយទទួលដំណឹងគ្រូភ្លេងម្នាក់មរណភាពដោយជំងឺគាំងបេះដូង
តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្តែងការសោកស្តាយ និងក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីទទួលដំណឹងនៃការទទួលមរណភាពរបស់អ្នកភ្លេងម្នាក់ ដោយសារជំងឺគាំងបេះដូងគ្មានថ្ងៃវិលត្រឡប់វិញឡើយ។
អ្នកនាង ខាត់ សុឃីម បានឲ្យដឹងថា អ្នកភ្លេងដែលទទួលមរណភាពមានឈ្មោះ និល ច័ន្ទរតនា ខណ:ដំណឹងនេះបានធ្វើឲ្យអ្នកសិល្ប:និងមិត្តភក្តិរួមអាជីពបង្ហាញការចូលរួមសោកស្តាយជាពន់ពេក។
តាមរយៈសំណេរពីគណនីហ្វេសប៊ុក អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា “ដៃភ្លេងម្នាក់ទៀតហើយ (គាំងបេះដូង) មិត្តភក្តិដែលស្គាល់ និងរាប់អានគាត់ សូមចូលរួមបុណ្យសពគាត់ផងធ្លាប់ជួបប្អូន ធ្លាប់លេងភ្លេងឲ្យបងច្រៀង សូមប្អូនធ្វើដំណើរទៅកាន់ឋានសុខ”។
បើតាមប្រភពពីអ្នកសិល្ប:ដូចគ្នា បានបញ្ជាក់ដែរថា លោក និល ច័ន្ទរតនា បានទទួលមរណភាពកាលពីព្រឹកថ្ងៃពុធ ១៣កើត ខែកក្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយរោគាពាធ។ ជាមួយខ្លឹមសារនេះ ចាត់ជាដំណឹងជម្រាបជូនដល់ញាតិមិត្តជិតឆ្ងាយនៃសពផងដែរ។
ប្រភពបានឲ្យដឹងបន្ថែមទៀតថា ពេលនេះសពលោក និល ច័ន្ទរតនា បានកំពុងតម្កល់និងធ្វើបុណ្យតាមប្រពៃណី នៅផ្ទះភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។ ដំណឹងមរណទុក្ខដ៏ក្រៀមក្រំខាងលើនេះ គេឃើញមានការចែករំលែកនិងការចូលរួមរំលែកទុក្ខយ៉ាងសោកសៅជាមួយក្រុមគ្រួសារនៃសពផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ