Connect with us

ព័ត៌មានជាតិ

ប្រាក់ចំណេញរបស់​អេស៊ីលីដាការធ្លាក់ចុះ​ជាង​៥០%ក្នុងត្រីមាសទី៣

បានផុស

នៅ

អេស៊ីលីដាដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេមួយនៅកម្ពុជាបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ ចំណេញជាង ៥៤%នៅត្រីមាសទី៣ឆ្នាំនេះ ធៀបនឹងត្រីមាសទី២ដែលជាការ​ធ្លាក់​ចុះយ៉ាងគំហុក​ពុំធ្លាប់មានចាប់តាំងពីខ្លួនបើកដំណើការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ហិញ្ញវត្ថុដែលផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជានាពេលថ្មីៗនេះ ធនាគារដែលបានកំលាយខ្លួនពីធនាគារឯកទេសមកជាធនាគារពាណិជ្ជ​កាលពីឆ្នាំ២០២៣ បង្ហាញថាប្រាក់ចំណូលប្រតិបត្តិការក្នុងត្រីមាសទី៣សម្រេចបានចំនួន៨៨៧,៦៦២ ពាន់លានរៀល ដោយកើនឡើង៣,៤៨% ធៀបនឹងត្រីមាសទី២ដែលមានចំនួន៨៥៧,៧៨៦ ពាន់លានរៀល។

ខណៈប្រាក់ចំណេញរបស់ធនាគារសរុបសម្រេចបានចំនួន ៧៥,៨១ពាន់លានរៀល ដោយធ្លាក់​ចុះ​ជាង​៥៤% ពីត្រីមាសទី២ដែលមានចំនួនជាង១៦៥ពាន់លានរៀល។

ធនាគារបានលើកឡើងថា​ការកើនឡើងនូវភាពជឿជាក់របស់អតិថិជនមកលើធនាគារ (ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ) ធ្វើឱ្យប្រាក់បញ្ញើនៅដំណាច់ខែកញ្ញា​ ឆ្នាំ២០២៤ កើនឡើងដល់ ៨,១២ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ៨៨៨,៤០ លានដុល្លារអាមេរិក ឬ ១២,២៩% ពីដំណាច់ខែធ្នូ ឆ្នាំ២០២៣»​។​

«ដោយអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន, ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃចំនួន ២៩,៩២ លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ ជាលទ្ធផល ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ សម្រេចបាន ១៨,៥៤ លានដុល្លារអាមេរិក (ឬ ៧៥,៨១ ប៊ីលានរៀល)»។ នេះបើយោងតាម​ការបញ្ជាក់​របស់អេស៊ីលីដា។

កាលពីខែឧសភា ឆ្នាំ២០២០ធនាគារអេស៊ីលីដាបានចុះបញ្ជីជាផ្លូវការនៅ​លើផ្សារ មូលបត្រកម្ពុជាជាមួយភាគហ៊ុនថ្មីត្រូវបានបោះផ្សាយចំនួន ជាង៤លានភាគហ៊ុន។ ធនាគារនេះបានប្រមូលនូវទុនបានចំនួនជាង១៧លានដុល្លារពីការបោះផ្សាយលក់មូលបត្រ ជាសាធារណៈលើកដំបូង (IPO) ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ប្រាក់ចំណេញរបស់​អេស៊ីលីដាការធ្លាក់ចុះ​ជាង​៥០%ក្នុងត្រីមាសទី៣

សេដ្ឋកិច្ច២១ នាទីutes មុន

ព្រឹទ្ធសភាអនុម័តសេចក្ដីព្រៀងច្បាប់ ស្តីពីការយល់ព្រមឱ្យកម្ពុជាចូលជាភាគី នៃកិច្ចព្រមព្រៀងក្នុងការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃ UN សម្រាប់យានយន្ត

ព័ត៌មានជាតិ៣១ នាទីutes មុន

ព្រឹទ្ធសភា អនុម័តលុបចោលកិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្ម​ CLV ចាត់ទុកជាការប្រញាប់

ព័ត៌មានជាតិ៣៧ នាទីutes មុន

ទេសចរអន្តរជាតិមកកម្សាន្ត នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្រ្តភ្នំសំពៅ​មួយ​ថ្ងៃ ៥០ ទៅ ៦០ នាក់

ជីវិតកម្សាន្ដ៤០ នាទីutes មុន

សុភ័ក្រ កុសុម៉ា ស្នើឲ្យបញ្ចប់ការវែកញែក ក្រោយផ្ទុះរឿងយុវជនម្នាក់ចូលរួមមង្គលការមិនបានអញ្ជើញ

Sokha Hotels

ព័ត៌មានពេញនិយម