Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ស្តីឲ្យលោក Johnson ថា អស់តំណែងហើយ នៅបង្ករឿងទៀត

បានផុស

នៅ

ក្រោយពេលអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson លើកឡើងពីលទ្ធភាពដែលទីក្រុងឡុងដ៍ អាចបញ្ជូនទ័ពទៅជួយអ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិកកាត់ជំនួយនោះ, ស្រាប់តែវិមានក្រឹមឡាំងប្រតិកម្មភ្លែត ដោយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ស្តីបន្ទោសចំៗថា លោក Johnson អស់តំណែងជាង២ឆ្នាំហើយ ប៉ុន្តែនៅតែបង្ករឿងនិងបន្តដុតបញ្ឆេះស្ថានភាពឲ្យតានតឹងទៀត។

លោក Boris Johnson (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន GB News កាលពីថ្ងៃអង្គារទី១២ខែវិច្ឆិកាឆ្នាំ២០២៤ លោក Johnson ព្រមានថា ទីក្រុងឡុងដ៍ មិនអាចឱបដៃឈរមើលអ៊ុយក្រែន ចាញ់រុស្ស៊ី ក្នុងសង្គ្រាមបានឡើយ ហើយអាចនឹងបញ្ជូនទ័ពទៅជួយទីក្រុងកៀវ ប្រសិនបើសហរដ្ឋអាមេរិក ពិតជាកាត់ជំនួយមែន។

លោកព្រមានចំៗថា ការកាត់ជំនួយរបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ទៅឲ្យទីក្រុងកៀវ ​ពិតជាមានហានិភ័យណាស់។ លោក ត្រាំ និងបក្សសាធារណរដ្ឋកំពុងដើរលើផ្លូវខុស ហើយបើអាមេរិកបណ្តោយឲ្យអ៊ុយក្រែនចាញ់ អង់គ្លេសត្រូវតែបង្ខំចិត្តបញ្ជូនទ័ពទៅជួយទីក្រុងកៀវហើយ។ ជោគជ័យរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងបង្កឲ្យមានវិបត្តិសន្តិសុខសម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនទៀតដូចជារដ្ឋបាល់ទិកឬហ្សកហ្ស៊ីជាដើម។ ​បរាជ័យ​របស់​អ៊ុយក្រែន​ នឹងជះឥទ្ធិពលដល់តំបន់​ប៉ាស៊ីហ្វិកហើយ ​វាអាចនឹងកើតឡើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រតិកម្មទៅរឿងនេះ លោកស្រី Zakharova បានប្រាប់កាសែត Izvestia នៅថ្ងៃពុធទី១៣ខែវិច្ឆិកាថា «អស់អំណាចទៅហើយ លោក Johnson នៅតែបន្តញុះញង់និងបង្ករឿង។ តែយ៉ាងណា សមត្ថភាពរបស់គាត់មានតែប៉ុណ្ណឹង»។

លោកស្រី Maria Zakharova (រូបថត៖ Sputnik)

លោកស្រីបន្តថា លោក Johnson គឺជាអ្នកចេញមុខចេញមាត់ជាងគេម្នាក់ នៅក្នុងសង្គ្រាមដាក់ទណ្ឌកម្មរបស់លោកសេរីប្រឆាំងនឹងរុស្ស៊ី ហើយគាត់ផ្ទាល់ គឺបានធ្វើដំណើរទៅអ៊ុយក្រែន ដើម្បីផ្លុំត្រចៀកទីក្រុងកៀវ កុំឲ្យចរចាជាមួយរុស្ស៊ី។

លោក Johnson បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើល ទៅកាន់រដ្ឋធានីអ៊ុយក្រែននៅដើមខែមេសា ឆ្នាំ ២០២២ ពេលដែលទីក្រុងមូស្គូនិងកៀវ ចូលរួមកិច្ចពិភាក្សាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី។

មិនបានប៉ុន្មានផង អ៊ុយក្រែន ស្រាប់តែដកខ្លួនចេញពីកិច្ចចរចានោះ ខណៈបើយោងតាមអ្នកចរចាកំពូលរបស់កៀវ គឺសមាជិកសភា David Arakhamia បានបញ្ជាក់ថា អ៊ុយក្រែន សម្រេចចិត្តដើរចេញព្រោះជឿតាមលោក Johnson ដែលជំរុញឲ្យបន្តប្រយុទ្ធជាមួយរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Johnson ៖ អង់គ្លេស អាចបញ្ជូនទ័ពទៅជួយអ៊ុយក្រែន បើអាមេរិក កាត់ជំនួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម