Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បង្ក្រាប​ទីតាំង​រក Bitcoin ខុស​ច្បាប់​៩​កន្លែង ដែល​លួច​បន្លំ​ថ្លៃ​ភ្លើង​អស់ ២៨​ម៉ឺន​ដុល្លារ

បានផុស

នៅ

ទីតាំង​ដែល​​រក​​រូបិយបណ្ណ​ឌីជីថល Bitcoin ខុស​ច្បាប់​ចំនួន ៩​កន្លែង ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ថៃ​​ចុះ​បង្ក្រាប ហើយ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ២​នាក់ ដែល​លួច​បន្លំ​ថ្លៃ​អគ្គិសនី​​​ជាង ២៨​ម៉ឺន​​ដុល្លារ។ នេះ​បើ​យោង​​តាម​ការ​​​ឲ្យ​ដឹង​ពី​ប៉ូលិស​ថៃ នៅ​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

ការ​រឹបអូស​ម៉ាស៊ីន mining រូបិយបណ្ណ​ឌីជីថល Bitcoin នា​​ពេល​កន្លង​ទៅ​ក្នុង​ប្រទេស​ថៃ (រូបថត៖ DSI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស៊ើប​អង្កេត បាន​​ធ្វើ​​ឡើង​ក្រោយ​មាន​ពលរដ្ឋ​ម្នាក់​រាយការណ៍​អំពី​ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​ជា​ច្រើន​ខុស​ប្លែក​ពី​ធម្មតា​នៅ​​ផ្ទះ​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ខេត្ត Surat Thani ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។

លោក Pongsak Meemusik ​មន្ត្រី​ប៉ូលិស​ដែល​ដឹក​នាំ​ប្រតិបត្តិការ​​ចុះ​បង្ក្រាប​ បាន​ប្រាប់​ថា ប៉ូលិស​បាន​លួច​វាយ​ឆ្មក់​ផ្ទះ​សង្ស័យ​ខាង​លើ​កាល​ពី​សប្ដាហ៍​មុន ហើយ​រក​ឃើញ​ថា​វា​ជា​ទីតាំង​​ប្រើ​សម្រាប់​​ផ្ទុក​​ឧបករណ៍​​រក​ Bitcoin ព្រម​ទាំង​ឃាត់​ខ្លួន​​ជន​សង្ស័យ​២​នាក់ អាយុ​៣០​ឆ្នាំ​ ដោយ​ចោទ​ពី​បទ​ចោរកម្ម។

លោក Pongsak បាន​បន្ថែម​ថា នៅ​ផ្ទះ​​ជន​សង្ស័យ​ មាន​ការ​លួច​បន្លំ​កុងទ័រ​អគ្គិសនី ដែល​មាន​តម្លៃ​​ច្រើន​ជាង ១០​លាន​​បាត​ឯណោះ ឬ​ស្មើ​នឹង​ជាង ២៨​ម៉ឺន​ដុល្លារ។

តាម​រយៈ​ការ​ស៊ើប​អង្កេត​បន្ត បាន​ឈាន​ទៅ​ដល់​ការ​រុក​រក​ឃើញ​ទីតាំងផ្ទុក​ឧបករណ៍​រក Bitcoin ​​ខុស​ច្បាប់​​ចំនួន ៨​​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត Surat Thani។

ការ​រក​ប្រាក់​ឌីជីថល ឬ​ហៅ​ថា លុយ​គ្រីបតូ (Cryptocurrency) ត្រូវ​​ប្រើប្រាស់​កុំព្យូទ័រ​មាន​កម្លាំង​ខ្លាំង និង​​​ថ្លៃ​អគ្គិសនី​​អស់​ច្រើន។ ការ​រក​​​​លុយ​គ្រីបតូ នៅ​ក្នុង​ប្រទេស​ថៃ ត្រូវចាត់​​ទុក​ជា​សហគ្រាស​ឧស្សាហកម្ម ដែល​​​តម្រូវ​ឲ្យ​មាន​ការ​បង់​​ពន្ធ​ចូល​រដ្ឋ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​រកលុយ​គ្រីប​តូដោយ​ខុស​ច្បាប់ ​​នៅ​តែ​​​រីក​ដូច​ផ្សិត​​​ដដែល​នៅ​​​​ថៃ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ហើយ​ក៏​មាន​ការ​បង្ក្រាប​ពី​ប៉ូលិស​បាន​ជា​ច្រើន​កន្លែង​ផង​ដែរ។

គួរ​បញ្ជាក់​ថា តម្លៃ Bitcoin បាន​ហក់​ឡើង​ដល់​​​​ជាង ៨​ម៉ឺន​ដុល្លារ កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​លោក ដូណាល់ ត្រាំ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម ៖ ចលនារបស់ក្រុមប្រឆាំងគឺជាចលនាបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលពលរដ្ឋមិនគួរអើពើ

ព័ត៌មានជាតិ៣៥ នាទីutes មុន

ស្តង់របស់ក្រសួងការងារទទួលបានអ្នកទស្សនានិងបានចែកខិត្តប័ណ្ណផ្សព្វផ្សាយបានជិត៣មុឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក

កីឡា៤៤ នាទីutes មុន

ក្រុម​នារី Esports កម្ពុជា បាន​​ឡើង​វគ្គ​មេដាយ ក្រោយ​ទម្លាក់​អ៊ុយក្រែន ក្នុង​ជើង​ឯក​ពិភព​លោក

ព័ត៌មានជាតិ៤៦ នាទីutes មុន

ប្រធានសមាគម JCA៖ ក្រុមហ៊ុនជប៉ុនជាច្រើននឹងនាំបច្ចេកវិទ្យាទំនើបៗរបស់ជប៉ុនមកកម្ពុជា តាមរយៈការវិនិយោគ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធានអង្គការ IDC-CDI កោតសរសើរប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ

សន្តិសុខសង្គម១៥ ម៉ោង មុន

ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) គ្រោងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ ២០២៥ ខណៈ​វឌ្ឍនភាពសម្រេច​បាន​ជាង​ ៦៨%

Sokha Hotels

ព័ត៌មានពេញនិយម