KPT+
មនុស្សស្រីរឹងមាំពិតប្រាកដ មានចរិតលក្ខណៈទាំង ៣ នេះ
យើងអាចសម្គាល់មនុស្សស្រីណាម្នាក់ថា រឹងមាំឬទន់ខ្សោយដោយសារសកម្មភាពនិងផ្លូវចិត្តរបស់នាង។ ជាទូទៅមនុស្សស្រីទន់ខ្សោយតែង ឆាប់ភ័យ ខ្លាចច្រើន គ្មានជំនឿចិត្ត ហើយងាយនឹងចុះចាញ់។ រីឯនារីរឹងប៉ឹងរមែង មានជំហរមាំមួន ជឿជាក់ខ្លួនឯង និងពុះពារជាមួយឧសគ្គជានិច្ច។
ខាងក្រោមនេះជាសញ្ញាចរិតរឹងមាំនៃស្រ្តីណាម្នាក់៖
១. មិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
![](https://www.kampucheathmey.com/wp-content/uploads/2021/03/59079170_1273649696121473_7220886819775184896_n.jpg)
ការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ គ្មានបានការអ្វី ក្រៅពីចាត់ទុកខ្លួនជាមនុស្សអន់ ហើយរឹតតែបាក់ទឹកចិត្តថែម។ មនុស្សស្រីរឹងមាំ មិនចូលចិត្តប្រៀបខ្លួនជាមួយអ្នកណា នាងរមែងស្គាល់ខ្លួនឯងច្បាស់ ហើយមានវិធីដើរលើផ្លូវរបស់នាង រីឯផ្លូវរបស់គេជារឿងរបស់គេ គ្មានពាក់ព័ន្ធគ្នាឡើយ។
២. ទទួលយកជោគជ័យតូចតាច
![](https://www.kampucheathmey.com/wp-content/uploads/2021/03/74632375_2614538075307172_5734014513934499840_o-750x1024.jpg)
មនុស្សគ្រប់គ្នាអាចបែរខ្នងនឹងនាង អាចជាន់ទម្លាក់នាង អាចមើលងាយសមិទ្ធិផលដែលនាងសាងបាន ប៉ុន្តែនារីរឹងប៉ឹង នៅតែជឿលើខ្លួនឯង មិនព្រមដួលងាយៗឡើយ។ មនុស្សមួយចំនួនអាចចាត់ទុក ផ្ទះធំ ឬឡានថ្មី ថាជាជោគជ័យ តែចំពោះនាង ទូរសព្ទចុចពិល ឬម៉ូតូធម្មតាក៏អាចជាជោគជ័យដូចគ្នា ព្រោះវាជាអ្វីដែលត្រូវចំណាយញើសឈាមទើបអាចរកបាន។ វាជាសមិទ្ធិផលតូចតាចក៏ពិតមែន តែនាងបានផ្លាស់ប្ដូរប្រសើរជាងមុន។
៣. ទោះបរាជ័យក៏មិនរាថយ
![](https://www.kampucheathmey.com/wp-content/uploads/2021/03/60449931_2085206845106081_7504574228629291008_n.jpg)
មនុស្សមួយចំនួន បរាជ័យតែម្ដងអាចធ្វើឲ្យពួកគេបាក់ស្បាតបាន រហូតរារែកក្នុងការឈានទៅមុខបន្តទៀត ព្រោះខ្លាចជាន់លើដានដដែល។ ផ្ទុយទៅវិញ មនុស្សស្រីមានចិត្តរឹងមាំមិនខ្លាចក្នុងការឈានទៅមុខទេ ព្រោះនាងដឹងច្បាស់ថា បើចុះចាញ់មិនព្រមក្រោកឈរនឹងមិនអាចជោគជ័យជាដាច់ខាត។ នាងចូលចិត្តរៀនសន្សំបទពិសោធន៍ ហើយនឹងឆ្ពោះទៅមុខជានិច្ច ទោះដឹងថាពេលខាងមុខអាចជួបព្យុះភ្លៀងក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BRIDES
ចុចអាន៖ មនុស្សស្រីស្អាតពិតស្ថិតលើ ៥ចំណុចនេះហើយ
ចុចអាន៖ ៧ យ៉ាងនេះអ្នកដែលមានយុវតីវ័យ២០ ឆ្នាំក្នុងបន្ទុកគួរយល់ដឹង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច