Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តមណ្ឌលគិរី ស្ថាបនាសួនច្បារ​ដ៏ធំ​ប្រវែង​ ២ ពាន់ម៉ែត្រ ​នៅអតីតដី​ព្រលានយន្តហោះ

បានផុស

នៅ

អាជ្ញាធរ​ខេត្តមណ្ឌលគិរី កំពុង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងតាមបណ្ដាក្រុងស្រុក និង​កំពុងតែស្ថាបនាសួនច្បារ​ដ៏ធំមានប្រវែង​ជិត ២ ពាន់ម៉ែត្រ នៅចំកណ្តាលក្រុង​សែនមនោរម្យ ដែលទីតាំងនេះគឺជាអតីតព្រលានយន្តហោះកាលពីមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នាង វណ្ណះ ប្រធានរដ្ឋបាលសាលាខេត្តមណ្ឌលគិរីបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថា មួយរយៈចុងក្រោយនេះ អាជ្ញាធរ​ខេត្តមណ្ឌលគិរីបាន​កំពុងស្ថាបនា​ប្រព័ន្ធផ្លូវថ្នល់តាមបណ្ដាក្រុងស្រុក ជាពិសេសឧទ្យានសួនច្បារដ៏ធំមហិមានៅចំកណ្តាលក្រុងសែនមនោរម្យតែម្តង។

ក្រៅពី​ការ​សាងសង់​សួនច្បារដ៏ធំ​ដែលនឹងលើកសម្រស់មុខមាត់ខេត្ត លោក នាង វណ្ណះ បាន​បន្ថែម​ថា តាំងពី​ដើមឆ្នាំ២០២៤ អាជ្ញាធរ​ខេត្ត​ក៏​បានកែលម្អ​ស្ថាបនា​ផ្លូវថ្នល់តាមបណ្ដាក្រុងស្រុកចំនួន ៦ គម្រោងបន្ថែមទៀតដែល​រួមមាន៖

១. ជួសជុល​ផ្លូវក្រាលក្រួសក្រហមនៅឃុំស្រែអំពូម
២. ជួសជុលផ្លូវចាក់កៅស៊ូ DBST នៅភូមិពូត្រំ សង្កាត់មនោរម្យ
៣. ជួសជុលផ្លូវចាក់បេតុង នៅសង្កាត់សុខដុម
៤. ជួសជុលផ្លូវចាក់កៅស៊ូ DBST នៅភូមិឡៅកាសង្កាត់សុខដុម
៥. បំពាក់បង្គោលភ្លើងសូឡាចំនួន ១១៥ ដើម តាមដងផ្លូវ
៦. ជួសជុលផ្លូវចាក់បេតុងឆ្អឹងដែកនៅសង្កាត់មនោរម្យ។

បើតាមមន្រ្តីរដ្ឋបាលខេត្ត​មណ្ឌលគិរី នាថ្ងៃអនាគតខេត្តនៅ​ភាគឦសាននេះនឹងប្រែមុខមាត់កាន់តែស្រស់បំព្រង តាមរយៈ​សមិទ្ធផល​នានា​ដែលនឹង​លេច​រូបរាង ដែល​នឹង​អាច​ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិកាន់តែច្រើន​​ថែមទៀត៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

Ariana មិនខ្វល់ឡើយការរិះគន់ឥតបានការ គ្រាន់តែការពារខ្លួនឲ្យល្អ

ព័ត៌មានជាតិ១១ នាទីutes មុន

លោកបណ្ឌិត ឈត​ ប៊ុនថង ប្រាប់យុវវ័យកុំឱ្យជ្រួលច្របល់ក្នុងថ្ងៃ១៤កុម្ភៈ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ

ព័ត៌មានជាតិ១២ នាទីutes មុន

មន្ទីរអប់រំរាជធានីភ្នំពេញ ហាមលក់ផ្កានៅក្រៅបរិវេណសាលា ក្នុងទិវា នៃក្តីស្រលាញ់

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ នៅស៊ូដង់ខាងត្បូង កងរាជអាវុធហត្ថមួកខៀវកម្ពុជា៧៣នាក់ ត្រឡប់មកដល់កម្ពុជាវិញ

សុខភាព២៦ នាទីutes មុន

មន្ត្រីជំនាញ ណែនាំពលរដ្ឋកុំបារម្ភមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ៩ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម