Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង អ្នក​ឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ដ្រី

បានផុស

នៅ

ភ្នំពេញ ៖ បើ​តាម​ព្រះរាជក្រឹត្យ​ របស់ព្រះករុណា ​ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ​នៃព្រះរាជាណចក្រកម្ពុជា បាន​ត្រាស់​បង្គាប់​តែង​តាំង​ អ្នក​ឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាទីប្រឹក្សា​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃកម្ពុជា ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ដោយ​ពុំ​ទទួល​បាន​ប្រាក់​បំណាច់​មុខងារ​នោះ​ឡើយ។

ក្នុង​ព្រះរាជក្រឹត្យ​ដែល​បានចេញ​នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ​ជាពាណិជ្ជករដ៏ឆ្នើម ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង និងគួរឱ្យគោរពមួយរូប នៅក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ា បានចាប់ផ្តើមជំនួញដោយសហការជាមួយដៃគូ ជាជនជាតិសឹង្ហបូរី នាដើមឆ្នាំ១៩៩២ និងបានបង្កើតសហគ្រាសពាណិជ្ជកម្មដំបូងបំផុត នៅក្នុងឆ្នាំ១៩៩៣ ក្រោមនាមករណ៍ថា អេហ្សិត ឌីស្ទ្រ៊ីប្យ៊ូហ្សិន ជាមួយចក្ខុវិស័យអភិវឌ្ឍជំនួញចម្រុះពី A ដល់ Z។

អ្នកឧកញ៉ា បានវិនិយោគបង្កើតក្រុមហ៊ុនអាជីវកម្មជាច្រើនប្រភេទ លើវិស័យមួយចំនួនក្នុងនោះ អចលនទ្រព្យជាវិស័យស្នូល។ អ្នកឧកញ៉ា គឺជាប្រធានអគ្គនាយក នៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ និង ក៏ជាវិនិយោគិននៅតាមបណ្តាប្រទេសទាំងពេលកន្លងមក និងបច្ចុប្បន្នដូចជា ភូមា ឥណ្ឌា សឹង្ហបុរី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក ថែមទៀតផង។ អ្នកឧកញ៉ា បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ លើមុខជំនាញនីតិឯកជន ពីសាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជា ក្នុងឆ្នាំ២០០៥និងសញ្ញាបត្រថ្នាក់អនុបណ្ឌិត លើមុខជំនាញរដ្ឋបាលសាធារណៈក្នុងឆ្នាំ២០០៧។

អ្នកឧកញ៉ា បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើនលើការគ្រប់គ្រងពាណិជ្ជកម្ម នីតិវិនិយោគ ទីផ្សារភាគហ៊ុន និងជំនាញជាច្រើនទៀតចាប់តាំងពីឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០១០។ នៅក្នុងឆ្នាំ២០១១ លោក​អ្នកឧកញ៉ា បានចូលរួមវគ្គសិក្សាអប់រំសម្រាប់អ្នកដឹកនាំប្រតិបត្តិជាន់ខ្ពស់ នៅឯសាលា Harvard Kennedy School លើប្រធានបទស្តីពីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ចទីផ្សារ។ លោក​អ្នកឧកញ៉ា គឺជាបេក្ខភាពបណ្ឌិតរដ្ឋបាលសាធារណៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ២០១៣។ ជាមួយនឹងឧត្តមគតិស្នេហា និងអភិវឌ្ឍន៍ជាតិមាតុភូមិ អ្នកឧកញ៉ា បានចំណាយអស់ពីសមត្ថភាពទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានរបស់ខ្លួន រយៈពេល១០ឆ្នាំ ដើម្បីចូលរួមបម្រើជាតិក្នុងវិស័យសាធារណៈ ដោយចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០០៨ អ្នកឧកញ៉ា បានបំពេញបេសកកម្មក្នុងនាមជាសមាជិកសភាតំណាងរាស្ត្រ នៃរដ្ឋសភាជាតិបន្ទាប់មក នៅឆ្នាំ២០០៨ ឯកឧត្តមអ្នកឧកញ៉ា ត្រូវបានតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រហូតដល់ឆ្នាំ២០១៣។

គួរបញ្ជាក់ថាកន្លងមក អ្នកឧកញ៉ា ក៏ធ្លាប់ទទួលបានការតែងតាំងជា ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី ផងដែរ។ ហើយ ក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនាមជាសប្បុរសជនមួយរូប ដែលខ្នះខ្នែងក្នុងកិច្ចការលើកកម្ពស់សុខុមាលភាពសង្គម ដោយប្រើប្រាស់ប្រាក់ផលរបរដែលរកបាន ជួយដល់សង្គមជាតិ តាមរយៈសកម្មភាពនានា ក្នុងវិស័យជាច្រើន ទាំងដោយផ្ទាល់ និងតាមរយៈទីភ្នាក់ងារមនុស្សធម៌ជាតិ និងអន្តរជាតិ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នកឧកញ៉ា បាន​បរិច្ចាគថវិកាជាច្រើនលានដុល្លារ ដើម្បីបំពេញសេចក្តីខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលមានចំណូលទាប ផ្តល់ជំនួយដល់សាលារៀន វត្តអារាម ព្រះវិហារគ្រឹស្តសាសនា គម្រោងអភិវឌ្ឍន៍ និងការការពារបរិស្ថាន កម្មវិធីធនធានទឹកស្អាត គម្រោងស្តារគ្រោះមហន្តរាយ និងក្នុងកំឡុងពេលវិបត្តិជម្ងឺឆ្លងសកលកូវីដ១៩ ជាដើម។ អ្នកឧកញ៉ា ក៏ធ្លាប់​បានផ្តល់ការបរិច្ចាគដល់ការស្រាវជ្រាវផ្នែកមហារីក នៃមន្ទីរពេទ្យ Mayo Clinic ដ៏ល្បីនៅសហរដ្ឋអាមេរិកផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៤មករា

ព័ត៌មានជាតិ១៥ នាទីutes មុន

កសិករដាំបន្លែគ្រប់មុខនៅខេត្តមណ្ឌលគិរីកំពុងតែកាក់កបខ្លាំងនៅមុនបុណ្យចូលឆ្នាំចិន វៀតណាម មកដល់នាសប្តាហ៍ក្រោយនេះ

សន្តិសុខសង្គម៣៦ នាទីutes មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម