Connect with us

ព័ត៌មានអន្ដរជាតិ

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

បានផុស

នៅ

អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា ពិភពលោកកំពុងឡើងកម្ដៅ​ខ្លាំងយ៉ាងគ្រោះថ្នាក់ ហើយ​បម្រែ​បម្រួល​អាកាសធាតុកំពុង​តែ​អាក្រក់​ទៅៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ចុងក្រោយបំផុតនៃស្ថានភាពអាកាសធាតុពិភពលោករបស់ WMO សម្រាប់ឆ្នាំ២០២៤ បង្ហាញថា រយៈពេល​១០​ឆ្នាំ​មក​នេះ​គឺ​ជា​ពេល​វេលា​មាន​កម្ដៅ​ក្តៅបំផុ​ត​ជា​ប្រវត្តិសាស្ត្រ។

លោកស្រី Celeste Saulo ប្រធាន WMO បាន​​លើក​ឡើង​ថា នេះ​​ដូច​​ទៅ​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​​ធ្លាប់​បាន​ព្យាករ​​ទុក។ លោកស្រី បន្ត​ថា៖ «វាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ។ ហើយយើងត្រូវតែទទួលស្គាល់ថា អ្នកវិទ្យាសាស្ត្របានកត់សម្គាល់រឿងនេះអស់រយៈពេល​ច្រើនជាង​៣០​ឆ្នាំ​មក​ហើយ ហើយអ្វីដែលគួរ​ឲ្យ​ភ្ញាក់ផ្អើលនោះគឺភាពយឺតយ៉ាវក្នុង​ការ​បញ្ចេញ​ប្រតិកម្ម»។

របាយការណ៍ WMO ធ្វើ​​ឡើង​តាមទិន្នន័យចុងក្រោយបំផុតពី​ទីភ្នាក់ងារ​បម្រែបម្រួល​អាកាសធាតុ Copernicus ដែលកាលពីសប្តាហ៍មុនបានប្រកាសថា ឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា។

អ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានរៀបរាប់​ថា សីតុណ្ហភាពពិភពលោកបានកើនឡើងរួចទៅហើយ​ចំនួន ១,៣អង្សាសេ បើប្រៀបធៀបទៅនឹងមធ្យមភាគមុន​សម័យ​បដិវត្តន៍​ឧស្សាហកម្ម។ ពិភពលោក កំពុងជួបប្រទះនឹង​ការ​កើន​ឡើង​សីតុណ្ហភាព​លើ​ផ្ទៃសមុទ្រដែលមិនធ្លាប់មានពីមុនមក ការរលាយនៃផ្ទាំងទឹកកក គ្រោះរាំងស្ងួត និង​ទឹកជំនន់ធ្ងន់ធ្ងរ ដូចដែលបានឃើញនៅក្នុងប្រទេសអេស្ប៉ាញនាពេលថ្មីៗនេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

រាត្រីថ្ងៃទី០១ មីនា​នេះ ផ្លូវថ្មើរជើង Walk Street មាន​ល្ខោនបាសាក់ និង ចាបុីដងវែង នាយ សុវណ្ឌឿន

ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម