Connect with us

ព័ត៌មានជាតិ

តំបន់ទេសចរណ៍ក្នុងស្រុកស្រែអំបិល កំពុងមានការទាក់ទាញពីបណ្តាអ្នកចូលចិត្តដើរកម្សាន្ត

បានផុស

នៅ

ក្រុមអ្នកផ្តល់សេវាកម្មស្នាក់នៅកម្សាន្តក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង បានលើកឡើងថា ពលរដ្ឋដែលនិយម​ចូលចិត្តដើរកម្សាន្តបែបធម្មជាតិ កំពុងសម្រុកមកស្នាក់នៅលំហែកាយកាន់តែច្រើន អំឡុងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃក់ ជា ប្រធានគ្រប់គ្រងទូទៅផ្ទះសំណាក់សុភមង្គល បានឱ្យដឹងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ថា លំហូអ្នកទេសចរដែលស្នាក់នៅ ឬដើរកម្សាន្តតាមតំបន់ទេសចរណ៍នានាក្នុងស្រុកបាន កើនច្រើនគួរឱ្យកត់សម្គាល់នៅថ្ងៃទី២នៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។

យ៉ាងណានោះ សម្រាប់ផ្ទះសំណាក់សុភមង្គលរបស់លោកវិញ ស្វាគមន៍អ្នកគ្រប់ទិសទីទាំងអស់ដែលមានបំណងមកបរិភោគអាហារសមុទ្រស្រស់ៗឆ្ងាញ់ បន្ទប់ស្នាក់នៅ និងគយគន់ថ្ងៃរៀបលិចបូករួមជាមួយចម្រៀងលេងកម្សាន្តផងដែរ។

លោក ឃក់ ជា បានឱ្យដឹងទៀតថា ទីស្នាក់នៅកម្សាន្តរបស់លោក បានបញ្ចុះតម្លៃ២០ភាគរយរាល់អតិថិជនដែលបានមកស្នាក់នៅកម្សាន្តនៅផ្ទះសុភមង្គល ពោលគឺមិនតម្លៃថ្លៃនោះទេ ដោយសារតែចង់ឱ្យអ្នកទេសចរបានមកលេងកម្សាន្តកាន់តែច្រើនឡើងៗ។ លោកអំពាវនាវដល់ពលរដ្ឋ ឬអ្នកទេសចរជាតិ អន្តរជាតិ មេត្តាលំហែកាយកម្សាន្តនៅក្នុងមូលដ្ឋានស្រុកស្រែអំបិលទាំងអស់ ស្របពេលតំបន់ទេសចរណ៍នានាកំពុងពង្រឹងគុណភាពសេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់។

ស្រុកស្រែអំបិល ជាស្រុកមួយមានសក្តានុពលអំណោយទានខាងផ្នែកទេសចរណ៍កម្សាន្តដែលមានព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ។ តំបន់ទេសចរណ៍កម្សាន្តដែលគេគ្រប់គ្នាតែងមកលេងកម្សាន្ត គឺនោះ គឺឆ្នេរសមុទ្រខៀវស្រងាត់នៅឃុំជ្រោយស្វាយ ស្ទឹងពពក ទឹកជ្រោះ ព្រៃភ្នំ និងវិស័យឧស្សហកម្មជាដើម។

លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ ថ្លែងថា នៅមូលដ្ឋានឃុំរបស់លោកមានទីតាំងកែច្នៃសម្រាប់ស្នាក់នៅសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរអំឡុងថ្ងៃបុណ្យទានតូចធំ ដោយលោកក៏ស្នើសុំដល់ម្ចាស់តំបន់រមណីយដ្ឋានទេសចរណ៍ទាំងនោះចូលរួមរក្សាតម្លៃសេវាឱ្យបានល្អប្រសើរ កុំតម្លើងថ្លៃដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចចំណូលពីវិស័យទេសចរណ៍ក្នុងសហគមន៍។

រីឯលោក ប៊ុយ រិទ្ធី តំណាងអ្នកគ្រប់គ្រងរីស៊ត ឆ្នេរសុភមង្គល ដែលគេចាត់ទុកថា ជាតំបន់ទេសចរណ៍ទើបកែច្នៃល្បីល្បាយមួយដែលក្នុងស្រុកស្រែអំបិល ប្រាប់ថា ទីកន្លែងកម្សាន្តរបស់លោក កំពុងមានអ្នកទេសចរ សឹងតែ១០០ភាគរយនៅថ្ងៃនេះ បន្ទាប់ពីពួកគេបានកក់កន្លែងស្នាក់នៅមុនពិធីបុណ្យអុំទូកចូលមកដល់។

តបនឹងការចូលរួមស្តារសេដ្ឋកិច្ចប្រទេសជាមួយរាជរដ្ឋាភិបាល រីស៊តឆ្នេរសុភមង្គល មិនតម្លៃសេវាកម្មអ្វីឡើយ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកាន់តែរីកចម្រើន និងមានការទាក់ទាញវិនិយោគទុនពីក្រៅប្រទេស។

អ្នកគ្រប់គ្រងទូទៅរីស៊តឆ្នេរសុភមង្គល បន្តថា ចំពោះតម្លៃសេវាកម្មស្នាក់នៅ អាហារសមុទ្រស្រស់ និងការទូកកម្សាន្តមើលទេសភាពព្រៃកោងកាង ស្ទូចត្រី បង្គារ មឹក ឬថ្ងៃរៀបលិច។ ជាក់ស្តែង ភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៍ចង់មកលំហូកាយ គឺមិនឱ្យខកបំណងទេ៕

អត្ថបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ នាទីutes មុន

AITO រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើប ដែលលក់ដាច់បំផុត​របស់ចិន ចាប់ផ្តើមចែកចាយនៅកម្ពុជា

ជីវិតកម្សាន្ដ៥ នាទីutes មុន

ចេញសម្ដែងរឿងយូរក្រែលហើយ តារាជើងចាស់ Lee Soon Jae ​ទើប​ឈ្នះ​រង្វាន់ ​ក្នុង​វ័យ ៩០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

តម្លៃប្រេងអន្តរជាតិ​បន្តហក់ឡើង ជុំវិញ​ទណ្ឌកម្មរបស់​អាមេរិកលើការផ្គត់ផ្គង់ប្រេង​រុស្ស៊ី

នយោបាយ៩ នាទីutes មុន

NLC ប្រកាសគាំទ្រច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

បុណ្យ​សាសនា​ធំ​បំផុត​នៅ​ឥណ្ឌា រំពឹង​​មនុស្ស​ចូលរួម ៤០០​លាន​នាក់​ដើម្បីងូត​ទឹក​ពិសិដ្ឋ

ចរាចរណ៍២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានជាតិ១ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម