Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន បញ្ជាឲ្យផលិតយន្តហោះដ្រូន ទ្រង់ទ្រាយធំ ត្រៀមបញ្ចូលក្នុងផ្នែកយោធា

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រទី១៥ ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យលើការសាកល្បងលើយន្តហោះដ្រូន kamikaze ដែលផលិតក្នុងស្រុក។ ប្រទេសនេះចាំបាច់ត្រូវតែផ្លាស់ប្តូរពីគំរូ ទៅផលិតកម្មពេញលេញ ដើម្បីអាចបញ្ចូលការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ក្នុងទ្រង់ទ្រាយធំទៅក្នុងគោលលទ្ធិយោធារបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានបោះពុម្ពរូបថតដែលបង្ហាញពីលោកគីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ពីររូបផ្សេងទៀតដែលកំពុងសង្កេតមើលអ្វីដែលខ្លួនអះអាងថា ជាការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកជាច្រើន ដែលរូបភាពទាំងនោះស្ថិតនៅក្នុងសភាពព្រិលៗតែប៉ុណ្ណោះ។

របាយ​ការណ៍ដដែលបាន​គូសបញ្ចាក់ទៀត​ថា គំរូ​ដែល​បាន​សាកល្បង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ ​បាន​បង្កើត​ឡើង​ដោយ​កន្លែង​ស្រាវ​ជ្រាវ​មួយ ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​បរិវេណ​បច្ចេកវិទ្យា​គ្មាន​មនុស្ស​បើក​របស់​កូរ៉េ​ខាង​ជើង (UATC)។ រូបថត​ក៏​បាន​បង្ហាញ​ការ​វាយ​ប្រហារ​លើ​គោល​ដៅ​ផ្សេង​ៗ រួម​ទាំង​រថក្រោះ​ដែល​ត្រូវ​បាន​បុក​នៅ​មុំ​ចោត​ពី​ខាង​លើផងដែរ។

KCNA ក៏បានអះអាងជាចុងក្រោយដែរថា យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ត្រូវបានរចនាឡើងសម្រាប់សង្គ្រាមជើងគោក និងកងទ័ពជើងទឹក មានជួរខុសៗគ្នា និងប្រើប្រាស់ទម្រង់មួយចំនួន បន្ទាប់ពីឈានដល់ទីបញ្ចប់ដែលអាចកំណត់បានរបស់ពួកគេ៕

រូបភាព៖ KCNA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព៖ KCNA
រូបភាព៖ KCNA

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នាវាមួយនឹងក្លាយជាជម្រកថ្មី របស់ជនជាតិអាមេរិក ផ្លាស់ទៅក្រៅប្រទេស ឬនៅឆ្ងាយពីត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អាមេរិក ដំឡើង​ប្រាក់​រង្វាន់​ចាប់​ខ្លួន​​ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដល់​២៥​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

កំពុងភ្លើងឆេះព្រៃធ្ងន់ធ្ងរផង, រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែកើតរញ្ជួយដីផ្ទួនៗទៀត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ​បើកកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

សន្តិសុខសង្គម១០ ម៉ោង មុន

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី៤២ នៃអគារ ខុនដូ កំពុង​សាងសង់ នៅ​មូលដ្ឋាន​ខណ្ឌបឹងកេងកង

ចរាចរណ៍១០ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

Sokha Hotels

ព័ត៌មានពេញនិយម