Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋអាជ្ញា វៀតណាម ប្រាប់តុលាការកុំឲ្យលើកលែងទោសប្រហារជីវិតអតីតសេដ្ឋិនីអចលនទ្រព្យ

បានផុស

នៅ

រដ្ឋអាជ្ញាវៀតណាមកាលពីថ្ងៃសុក្រ បានជំរុញឲ្យតុលាការឧទ្ធរណ៍គាំទ្រការកាត់ទោសប្រហារជីវិតលើលោកស្រី Truong My Lan ដោយលើកអង្គហេតុថា មិនមានការវិវឌ្ឍន៍ថ្មីនៅក្នុងសវនាការកាត់ក្ដីលើអតីតសេដ្ឋិនីអចលនទ្រព្យរូបនេះឡើយ ។

លោកស្រី Truong My Lan ដែលត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមេសា ពីបទកេងបន្លំប្រាក់ ២៧ ពាន់លានដុល្លារពីធនាគារ Saigon Commercial (SCB) ក្នុងរយៈពេល ១០ ឆ្នាំនោះ ក៏មានវត្តមានក្នុងតុលាការឧទ្ធរណ៍នៅទីក្រុងហូជីមិញផងដែរ ។

រដ្ឋអាជ្ញាបាននិយាយថា ទោះបីជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat រូបនេះបានបង្ហាញវិប្បដិសារី និងសន្យាប្រើប្រាស់ទ្រព្យសម្បត្តិរាប់រយកន្លែងរបស់លោកស្រី ដើម្បីទូទាត់សំណងដល់ធនាគារ SCB សម្រាប់ការខាតបង់ដែលលោកស្រីបានបង្កឡើងក៏ដោយ ប៉ុន្តែទោសទណ្ឌទាំងនោះមិនគ្រប់គ្រាន់ដើម្បីលុបចោលការកាត់ទោសប្រហារជីវិតរបស់លោកស្រីឡើយ ។

ក្រៅពីការកាត់ទោសប្រហារជីវិត អតីតសេដ្ឋិនីវ័យ ៦៨ ឆ្នាំរូបនេះក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំផងដែរពីបទស៊ីសំណូក និងបំពានបទប្បញ្ញត្តិធនាគារ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ។

ទន្ទឹមនោះ កាលពីខែមុន នៅក្នុងការកាត់ក្តីដាច់ដោយឡែកមួយ លោកស្រី Truong My Lan ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតពីបទ “ក្លែងបន្លំទ្រព្យសម្បត្តិ” តាមរយៈការចេញមូលបត្របំណុល និងការផ្ទេរប្រាក់ឆ្លងដែនខុសច្បាប់ជាដើម ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ព្យុះមួយទៀត ចូលដល់ប្រទេស វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មនុស្សប្រហែល ៥មុឺននាក់ចូលរួមក្នុងពិធីអកអំបុក និងសំពះព្រះខែ នៅសួនតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ

កីឡា៥ ម៉ោង មុន

ឆ្អែតឆ្អន់នឹងទីលានបាល់ទាត់ David Beckham ងាកមកប្រើជីវិតសាមញ្ញ លើទឹកដីកំណើត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

នាវាមួយនឹងក្លាយជាជម្រកថ្មី របស់ជនជាតិអាមេរិក ផ្លាស់ទៅក្រៅប្រទេស ឬនៅឆ្ងាយពីត្រាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក គីម ជុងអ៊ុន បញ្ជាឲ្យផលិតយន្តហោះដ្រូន ទ្រង់ទ្រាយធំ ត្រៀមបញ្ចូលក្នុងផ្នែកយោធា

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជូបត្ថម្ភដល់កងកម្លាំង ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមអ្នកសម្អាតអនាម័យ៧លានរៀល

Sokha Hotels

ព័ត៌មានពេញនិយម