Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី ព្រមាន​អាមេរិក​កុំ​ជ្រៀត​ចូល​កិច្ច​ការ​នៅ​អាស៊ី​ប៉ាស៊ីហ្វីក​​

បានផុស

នៅ

ប្រធានាធិបតី​ចិន​ បាន​ព្រមាន​​មេ​ដឹកនាំ​​​អាមេរិក​​ជាថ្មី​ទៀ​ត​ កុំ​ឲ្យ​​លូក​ដៃ​​​ជ្រៀត​ជ្រែក​​​ក្នុង​កិច្ច​​​អាស៊ី​ប៉ាស៊ីហ្វិក​ជា​ពិសេស​ក្នុង​ដែន​ដី​ជម្លោះ​តៃ​វ៉ាន់​​ និង​បញ្ហា​​ជម្លោះ​ដែ​ន​កោះ​នៅ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង​​។​

មេដឹកនាំចិនលោក ស៊ី ជីន​ភីង (Xi Jinping) បានព្រមានប្រធានាធិបតី​​ជិត​ផុត​អាណត្តិ​របស់​​សហរដ្ឋ​អាមេរិក  លោក ចូ បៃ​ដិន (Joe Biden) នៅក្នុងកិច្ចប្រជុំមួយនៅខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី៣១ នៅលីម៉ា ប្រទេស​ប៉េរូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់សម្តីលោក ស៊ី ដូច​បាននិយាយថា៖«ប្រទេសចិនរក្សា​ជំហរ​​រឹងមាំ​ចំពោះ​អធិបតេយ្យភាពទឹកដី សិទ្ធិដែនសមុទ្រ និងផលប្រយោជន៍របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង»។

​មេ​ដឹកនាំ​ចិន​ដ៏​មាន​ឥទ្ធិពល​បំផុត ​បាន​បន្ថែមទៀត​​ថា៖‍«ការសន្ទនា និងការពិគ្រោះយោបល់រវាងរដ្ឋដែលពាក់ព័ន្ធតែងតែជាមធ្យោបាយ​ល្អបំផុតដើម្បីគ្រប់គ្រងភាពខុសគ្នានៅសមុទ្រចិនខាងត្បូង ហើយសហរដ្ឋអាមេរិកមិនគួរពាក់​ព័ន្ធ​ក្នុងជម្លោះទ្វេភាគីលើកោះ Nansha ហើយក៏មិនគួរ​​ផ្តល់​ជំនួយ​ឬបញ្ឈប់ការបំផុសគំនិតដើម្បីបង្ករឿងដែរ»​។

បណ្តុំ​កោះ​ Nansha គឺ​ស្ថិត​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង​ ដែល​ចិន​​តែង​តែ​មាន​អរិភាព​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​អាស៊ីអាគ្នេយ៍​។​

លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា សកម្មភាពផ្តាច់ខ្លួននៅតៃវ៉ាន់ គឺមិនស៊ីគ្នានឹងសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់សម្តីមេដឹកនាំចិនថា៖«ប្រសិនបើសហរដ្ឋអាមេរិកស្វែងរកការរក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ វាគួរតែនាំយក​​បញ្ហាតៃវ៉ាន់ដោយប្រយ័ត្នប្រយែង និងប្រុងប្រយ័ត្ន ប្រឆាំងដាច់​ខាត​ចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ និងគាំទ្រការបង្រួបបង្រួមដោយសន្តិភាពនៃប្រទេសចិន»​។

សហរដ្ឋ​អាមេរិក​​ដែល​ជា​មហាអំណាច​​លេខ​១ តែ​ងតែ​​​​គាំទ្រ​តៃ​វ៉ាន់ចំពោះ​ការ​ដឹក​នាំ​​​ដែល​មាន​លក្ខណៈឯករាជ្យដោយ​ខ្លួន​ឯង ហើយ លក់​អាវុធ​​​យ៉ាង​ច្រើន​ដល់​តៃវ៉ាន់​សម្រាប់​ការ​ពារ​ខ្លួន​ពី​ការ​​ប្រើប្រាស់​យោធា​​​​របស់​ចិន​។

សហរដ្ឋ​អាមេរិក ជាមួយ​សម្ព័ន្ធ​​មួយចំនួន​ទៀតដូច​ជា​ជប៉ុន កូរ៉េខាងត្បូង និង ហ្វីលីពីន​ ជាដើម​ ​​មើល​ឃើញ​បញ្ហា​នៅ​តៃ​វ៉ាន់​ជា​ព្យាយាម​ពង្រី​ក​​ឥទ្ធិពល​របស់​ប្រទេស​ចិន​​នៅក្នុង​តំបន់​។​

មេដឹកនាំចិនបានបន្ថែមថា ក្រុងប៉េកាំងនឹងមិនអនុញ្ញាតឱ្យមានភាពចលាចលនៅលើឧបទ្វីបកូរ៉េនោះទេ ខណៈពេល​ដែល​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​​កំពុង​​​តែ​​គាំទ្រ​សម្ព័ន្ធ​មិត្តរៀងៗ​ខ្លួន​ក្នុងជម្លោះ​​រុស្ស៊ី​និង​អ៊ុយក្រែន​។

លោក ស៊ី បាននិយាយថា៖«ប្រទេសចិននឹងមិនអនុញ្ញាតឱ្យមានជម្លោះ និងភាពចលាចលកើតឡើងនៅលើឧបទ្វីបកូរ៉េឡើយ ហើយខ្លួន​នឹងមិនអង្គុយស្ងៀមនៅពេលដែលសន្តិសុខជាយុទ្ធសាស្ត្រ និងផលប្រយោជន៍ស្នូលរបស់ខ្លួនស្ថិតនៅក្រោមការគំរាមកំហែង»​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

លោក ស៊ី ព្រមាន​អាមេរិក​កុំ​ជ្រៀត​ចូល​កិច្ច​ការ​នៅ​អាស៊ី​ប៉ាស៊ីហ្វីក​​

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

រដ្ឋាភិបាល​វៀតណាម ជួយ​កសាង​​ផ្ទះរាប់ពាន់ខ្នង​ ដល់សហគមន៍ជនជាតិ​ភាគតិចក្រីក្រនៅខេត្ត​ភាគកណ្តាល

សន្តិសុខសង្គម២៨ នាទីutes មុន

រយៈពេល ២ សប្តាហ៍មកហើយ ករណីឆេះផ្សារ​បឹងឈូក កំពុងស្ថិតក្នុងភាពចម្រូងចម្រាស់

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រកួត​ប្រឡងចម្រៀង ពានរង្វាន់ឯកអគ្គរដ្ឋ​ទូត​ចិន លើកកម្ពស់ការអប់រំ​និង​ផ្លាស់ប្តូរ​វប្បធម៌​​ចិន​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម