Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​រំពឹង​ចរចា​កម្មវិធី​នុយក្លេអ៊ែរ​​ឡើង​វិញ​ឆាប់​ៗ ​ក្រោយអាក់​ខាន​ជាង​កន្លះ​ទសវត្សរ៍​​រួតរឹតដោយ​វិបត្តិ​

បានផុស

នៅ

រដ្ឋមន្ត្រី​កា​របរទេសអ៊ីរ៉ង់​ បាន​អះអាង​ថា ការ​ចរចា​​កម្មវិធី​​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នឹង​ត្រូវចាប់ផ្តើម​ឡើង​វិញ​បន្ទាប់​ពី​ជាប់​គាំង​​​អស់រយៈពេល​ជាង​៦ឆ្នាំ ក្រោយ​​សហរដ្ឋ​អាមេរិក​​ដក​ខ្លួន​ចេញ​ជាឯកតោ​ភាគី​​កាល​ឆ្នាំ​២០១៨ ក្រោម​រដ្ឋ​បាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​។

លោក Abbas Araghchi រដ្ឋមន្ត្រី​ការបរទេ​ស​អ៊ីរ៉ង់​។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Abbas Araghchi រដ្ឋមន្ត្រី​ការបរទេ​ស​អ៊ីរ៉ង់ បាន​និយាយថា អ៊ីរ៉ង់ និងបណ្តាប្រទេសនៅអឺរ៉ុបនឹងចាប់ផ្តើមការចរចាឡើងវិញឆាប់ៗនេះលើផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមឆ្នាំ ២០១៥ (JCPOA) ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានក្លាយជាមិនអាចអនុវត្តតាមបាន បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនជាឯកតោភាគីចេញពី​កិច្ច​ព្រម​ព្រៀង​នេះ​រួច​បន្ត​​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អ៊ីរ៉ង់​ និង​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​​​​កើត​ឡើង​។

លោក Araghchi បាននិយាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា៖«ឥឡូវនេះ បណ្តាប្រទេសនៅអឺរ៉ុប​បង្ហាញចំណាប់អារម្មណ៍របស់ពួកគេក្នុងការបន្តការចរចា។ យើងទំនងជានឹងចាប់ផ្តើមធ្វើការលើ​រឿង​នេះ​​ក្នុងពេលឆាប់ៗនេះ»​។

ប្រទេស​អ៊ីរ៉ង់​​បាន​បង្កើត​អរិភាព​យ៉ាង​ខ្លាំង​​​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ក្នុង​រយៈពេល​​ជាង​១ឆ្នាំ​ចុងក្រោយ​ បន្ទាប់​ពី​​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស​ដែល​អ៊ីរ៉ង់​ឧបត្ថម្ភ​គាំទ្រ​ បាន​​វាយ​ប្រហារ​​អ៊ីស្រាអែល​នៅថ្ងៃទី​៧ខែ​តុលា​​ឆ្នាំ​២០២៣ ដោយសម្លាប់​មនុស្ស​យ៉ាងហោច​​១២០០​នាក់​និង​ចាប់​ចំណាប់​ខ្មាំង​​ជាង​២៤០​នាក់។ ចាប់​តាំង​ពីពេល​នោះមក អ៊ីស្រាអែល​​បាន​បង្កើន​ការ​វាយ​ប្រហារ​តាមរយៈ​ការ​ប្រកាស​សង្គ្រាម​​ជាមួយ​ក្រុមហាម៉ាស ព្រម​ទាំង​ពង្រីក​សង្គ្រាម​ទៅកាន់​ប្រទេស​លីបង់ និង វាយ​ប្រហារ​អ៊ីរ៉ង​ម្តងម្កាល​ផងដែរ។

យោង​តា​ម​ការ​ចុះ​ផ្សាយ​​របស់​​​សារព័ត៌មា​អីរ៉ង់ អឺរ៉ុបនិងសហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះសំណើ​របស់​ប្រទេស​អ៊ី​​រ៉ង់​ដែលចង់​បាន​ការ​ចរចា​​កម្មវិធី​នុយក្លេអ៊ែរ​នោះ​បន្ត​ដំណើរ​ការ​ឡើង​វិញ​​។

យោងតាមរដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង ចាប់តាំងពីលោក Ebrahim Raisi ដែល​គ្រោះ​ថ្នាក់ដោយសារ​ការ​ធ្លាក់​យន្តហោះ​កាល​​ខែ​ឧសភាឆ្នាំ​នេះ​​ ឡើងកាន់តំណែងជាប្រធានាធិបតី កិច្ចចរចារវាងអ៊ីរ៉ង់ និងអាមេរិកត្រូវបានធ្វើឡើងតាមរយៈការសម្រុះសម្រួលរបស់អូម៉ង់ ប៉ុន្តែដំណើរការនេះត្រូវបានផ្អាក។

រដ្ឋាភិបាលនៃ​[ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានស្នើឱ្យចាប់ផ្តើមកិច្ចចរចាឡើងវិញនៅទីក្រុងញូវយ៉ក [នៅខាងក្រៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃទី ២៤-៣០ខែកញ្ញា​​ឆ្នាំ​នេះ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤ នាទីutes មុន

សង្ស័យផ្លូវរអិល បើករថយន្តស្របពេលភ្លៀងធ្លាក់ រេចង្កូតបុកទ្រូងផ្លូវ

ព័ត៌មានជាតិ១០ នាទីutes មុន

សិស្ស​ និង​មហាជន​រាប់រយនាក់ ចាប់ផ្តើម​ចូល​មក​ទស្សនា​ពិព័រណ៍​យន្តហោះ ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង

ជីវិតកម្សាន្ដ១១ នាទីutes មុន

សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)

សន្តិសុខសង្គម១៥ នាទីutes មុន

រដ្ឋបាលសង្កាត់វាលវង់បន្តអនុវត្តគម្រោងមូលនិធិសង្កាត់កាយដាក់លូរំដោះទឹក និងចាក់បេតុងក្នុងមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ជនជាតិ​កូរ៉េ​ខាង​ជើង​បន្លំ​ធ្វើការ​នៅ​ក្រុមហ៊ុន​អាមេរិក យក​លុយ​ទៅ​ជួយ​គម្រោង​ផលិត​អាវុធ

Sokha Hotels

ព័ត៌មានពេញនិយម