ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតចិនលើកទឹកចិត្តជនជានតិខ្មែររៀនភាសាចិនកាន់តែច្រើន ខណៈបច្ចុប្បន្នមានអ្នករៀនជាង១០ម៉ឺននាក់
លោក វ៉ាង វិនពីន (WANG Wenbin)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានលើកទឹកចិត្ត និងជំរុញដល់ជនជាតិខ្មែររៀនភាសាចិនឱ្យបានច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នមានអ្នករៀនភាសាចិនជាង១០ម៉ឺននាក់នៅតាមសាលារៀនប្រមាណជាង១០០នៅទូទាំងប្រទេស។
ថ្លែងក្នុងពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រប្រឡងចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះនៅរាជបណ្ឌិតសភាកម្ពុជា លោក វ៉ាង វិនពីន បានមានប្រសាសន៍ថា «យើងគិតថាភាសាជាស្ពាន និងជាកូនសោរដើម្បីជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងការរៀនភាសាជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរហើយរៀនភាសាក៏ជាការជំរុញថាមពលដើម្បីជំរុញការរីកចម្រើនអរិយធម៌ផងដែរ»។
លោក វ៉ាង វិនពីន បានបន្តថា ឥឡូវនេះចិនបានបង្កើតវិទ្យាស្ថានខុងជឺចំនួន៤កន្លែងនៅកម្ពុជា ហើយគិតត្រឹមចុងឆ្នាំ២០២៣ យើងមានលោកគ្រូអ្នកគ្រូបង្រៀនភាសាចិនដែលបញ្ជូនមកពីប្រទេសចិន២៨០នាក់ និងមានអ្នកស្ម័គ្រចិត្តមកបង្រៀនភាសាចិនជាង១៩០០នាក់ និងមានអ្នកគ្រូ និងលោកគ្រូកម្ពុជាបង្រៀនភាសាចិន៦០នាក់។ ក្រៅពីនេះយើងមានគ្រឹះស្ថានបង្រៀនភាសាចិនជាង១០០កន្លែងដោយមានអ្នករៀនភាសាចិនជាង១០ម៉ឺននាក់។
លោក វ៉ាង វិនពីន បានបន្តទៀតថា នាពេលអនាគតលោកសូមលើកទឹកចិត្តដល់ជនជានតិខ្មែរកាន់តែច្រើនរៀនភាសាចិនតាមរយៈមធ្យោបាយជាច្រើនដូចជាការប្រឡងប្រជែងភាសាចិន បញ្ជូនលោកគ្រូអ្នកគ្រូបង្រៀនភាសាចិន និងអ្នកស្ម័គ្រចិត្តបង្រៀនភាសាចិនផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិនកាន់តែច្រើនដើម្បីផ្តល់ឱកាសកាន់តែច្រើនអ្នករៀនភាសាចិន និងការរៀបចំកម្មវិធីប្រឡងចម្រៀងចិន«ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤ ជាបន្តបន្ទាប់ទៀតដើម្បីបង្កើតតព្រឹត្តិការណ៍មួយសម្រាប់ជនជាតិខ្មែរដែលរៀនភាសាចិនដើម្បីឱ្យជនជាតិខ្មែររៀនភាសាចិនបានរួមចំណែកក្នុងការជំរុញស្មារតីនិងទុកចិត្តគ្នាទៅវិញទៅមកជួយអាសាគ្នាទៅវិញ។
លោក វ៉ាង វិនពីន ក៏បានលើកទឹកចិត្តជនជាតិចិនរៀនភាសាខ្មែរវិញដែរហើយលោកជឿជាក់ថា ជនជាតិយើងទាំងពីររៀនភាសាពីគ្នាទៅវិញទៅមកកាន់តែច្រើនធ្វើឱ្យទឹកចិត្តរវាងប្រជាជនទាំងពីរកាន់តែខិតជិតជាមួយគ្នារួមចំណែកពង្រឹងនិងពង្រីកកម្ពុជាចិន។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងដែរថាឥឡូវនេះមានយុវជនកម្ពុជាកាន់តែច្រើនបានចូលចិត្តរៀនភាសាចិនហើយតាមរយៈការរៀននេះក៏អាចរៀនសូត្រពីវប្បធម៌ចិននិងប្រវត្តិសាស្ត្រចិន ព្រោះថាប្រទេសចិនមានប្រវត្តិសាស្ត្រដ៏យូរលង់រយៈពេលជា៥ពាន់ឆ្នាំហើយការរៀនភាសាចិននេះជួយបង្កើតទីផ្សារការងារផងដែរតាមរយៈមានជនជាតិចិនជាច្រើនបានដាក់ទុនវិនយោគក៏ដូចជាបង្កើតក្រុមហ៊ុននៅកម្ពុជា។
ពាក់ព័ន្ធទៅនឹង «កម្មវិធីប្រឡងចម្រៀងចិនពានរង្វាន់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឆ្នាំ២០២៤» លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកការរៀបចំការប្រកួតចម្រៀងចិននេះគឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនទាំងពីរសំដៅឆ្ពោះទៅការកសាងកម្លាំងយុវជនដ៏មានសក្តានុពលសម្រាប់បន្តវេនពូនជ្រំមិត្តភាពដ៏យូរលង់នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និតពីមួយជំនាន់ទៅមួយជំនាន់ ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះនាង Mikasa នៃប្រទេសជប៉ុន សោយទិវង្គតក្នុងព្រះជន្ម ១០១ ព្រះវស្សា