ព័ត៌មានអន្ដរជាតិ
Google៖ វៀតណាមអាចចំណេញសេដ្ឋកិច្ចជិត ៨០ ប៊ីលានដុល្លារ ពី AI នៅ ២០៣០
របាយការណ៍ពីក្រុមហ៊ុនបច្ចេកវិទ្យា Google ថ្មីៗនេះ បានបង្ហាញថា វៀតណាមអាចទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចរហូតដល់ ៧៩,៣ ប៊ីលានដុល្លារ ពីបញ្ញាសិប្បនិម្មិត(AI) នៅឆ្នាំ ២០៣០ ដែលស្មើរនឹងជិត ១២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ប្រសិនបើបច្ចេកវិទ្យា AI ត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ការរកឃើញនៃរបាយការណ៍នេះ ត្រូវបានចែករំលែកក្នុងវេទិកា «បង្កើតអនាគតនៃ AI សម្រាប់វៀតណាម» កាលពីសប្ដាហ៍មុន ដែលរៀបចំដោយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) និងក្រសួងផែនការ និងវិនិយោគ (MPI) វៀតណាម ក្រោមភាពជាដៃគូជាមួយ Google ។
របាយការណ៍បានសង្កត់ធ្ងន់ពីតម្រូវការដែលថា វៀតណាមត្រូវពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល បង្កើតកម្លាំងការងារដែលត្រៀមខ្លួនរួចស្រេចសម្រាប់វិស័យ AI និងពង្រីកលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា AI នៅគ្រប់ផ្នែកនៃសេដ្ឋកិច្ច។
វាក៏បានលើកឡើងផងដែរ ពីយុទ្ធសាស្ត្រដើម្បីបិទគម្លាតចំណេះដឹងផ្នែកឌីជីថល និង AI ដែលបើកឱ្យកម្លាំងការងារវៀតណាមអាចប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាពសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច។ ដោយផ្តោតលើការអប់រំឌីជីថល និងការបង្កើនជំនាញកម្លាំងពលកម្ម វៀតណាមអាចបង្កើនអត្ថប្រយោជន៍សេដ្ឋកិច្ចនៃ AI និងពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់ខ្លួន។

កន្លងមក មន្រ្តីវៀតណាមបានលើកឡើងពីគោលដៅរបស់ប្រទេស ក្នុងការឆ្ពោះទៅក្លាយជាមជ្ឈមណ្ឌល AI ប្រចាំអាស៊ាន ចំពេលដែលបច្ចេកវិទ្យាប្រភេទនេះកំពុងរីកសាយភាយយ៉ាងឆាប់រហ័ស។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីទាញយកសក្តានុពលនៃការផ្លាស់ប្តូររបស់ AI យ៉ាងពេញលេញ អ្នកជំនាញ Google ស្នើថា វៀតណាមគួរតែផ្តោតលើការរក្សា និងអភិវឌ្ឍអ្នកជំនាញក្នុងស្រុក ដោយពង្រីកលទ្ធភាពទទួលបានការអប់រំឌីជីថល និងលើកកម្ពស់កម្មវិធីបណ្តុះបណ្តាលសហគ្រាស។ ដើម្បីបង្កើនប្រសិទ្ធភាពផលប្រយោជន៍សេដ្ឋកិច្ចរបស់ AI វៀតណាមក៏ត្រូវផ្តល់អាទិភាពដល់ការអភិវឌ្ឍកម្លាំងពលកម្មឌីជីថលផងដែរ។
អ្នកជំនាញបន្តថា ការបិទគម្លាតជំនាញឌីជីថលតាមរយៈការបណ្តុះបណ្តាលឯកទេស និងការដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យា នឹងបើកឱកាសសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេស៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ