Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាល​ថៃគ្រោងចែកជូនប្រាក់ ១០ ០០០ បាត ដល់​មនុស្សចាស់​

បានផុស

នៅ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Paopoom Rojanasakul បានឱ្យ​ដឹង​កាល​ពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន​ថា​ ​ក្រសួង​កំពុងរៀបចំស្នើសុំសាច់ប្រាក់​ ដើម្បី​ចែក​ជូន​មនុស្ស​ចាស់​ ១០ ០០០ បាត/ម្នាក់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់កាសែត​បាងកកប៉ុស្តិ៍​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អនុរដ្ឋ​មន្រ្តីដដែល​និយាយ​ថា​ គម្រោង​នឹង​លើកឡើងយកទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការគោលនយោបាយជំរុញសេដ្ឋកិច្ច ដែល​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃអង្គារ​ស្អែក​នេះ​។

លោក​ថា ​ពលរដ្ឋ​ដែល​កាន់​ប័ណ្ណសុខុមាលភាពរដ្ឋ និងជនមានពិការភាព​ ដែលបានទទួលប្រាក់ ១០ ០០០ បាត កាលពី​ចុង​ខែ​កញ្ញា​ ​ក្នុង​ដំណាក់កាលដំបូងនៃកម្មវិធីជំរុញការប្រើប្រាស់របស់​រដ្ឋាភិបាល​ នឹងមិនមានសិទ្ធិទទួលការ​ជូន​លុយ​ថ្មី​នេះ​នោះ​ទេ​។ ​

សម្រាប់​កម្ម​វិធី​ថ្មី​ ​លោក Paopoom បាន​គូស​បញ្ជាក់​ថា​ អាយុ​របស់​មនុស្ស​ចាស់​ដែល​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ ១០ ០០០ បាត នឹង​អាស្រ័យ​លើ​ការ​សម្រេច​របស់​គណៈកម្មាធិការគោលនយោបាយជំរុញសេដ្ឋកិច្ច ដោយ​អាច​ចាប់ផ្ដើម​​ពី​ ៥០ ឬ​ ៦០ ឡើង​ទៅ​។ ហេតុផលសម្រាប់​គម្រោង​ថ្មី​ គឺ​ថា​ ​មនុស្សវ័យចំណាស់មានសមត្ថភាព​ខ្សោយ​ក្នុងការ​រក​ចំណូល​​ធៀបនឹងក្រុមមនុស្ស​ដទៃទៀត ខណៈ​វា​អាច​នឹង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ចុង​ឆ្នាំ​នេះ ឬ​ដើម​ឆ្នាំ​ក្រោយ​។

គួរ​គូស​បញ្ជាក់​ថា​ ការ​ចែក​ជូន​លុយ​ចាស់​ៗ​ក៏​​ជា​ផ្នែក​មួយផង​ដែរ​​នៃ​ផែនការ​ជំរុញ​សេដ្ឋកិច្ច​របស់​ថៃ​ តាម​ការ​រយៈការ​ជំរុញ​ការ​ចំណាយ​ និង​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​។ កន្លង​មក​រដ្ឋាភិបាល​ថៃ​បាន​ដាក់ចេញ​គោលនយោបាយ​ស្រដៀង​ៗ​គ្នា​ រួម​ទាំង​កម្មវិធី​ «កាបូបឌីជីថល» ដែល​ចែក​លុយ​ដល់​ប្រជាជន​ថៃ​ជាង ៥០ លាន​នាក់​ ខណៈ​សេដ្ឋកិច្ច​ប្រទេស​នេះ​ដើរ​អូស​ជើង​ក្រោយ​វិបត្តិកូវីដ​១៩​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម