សេដ្ឋកិច្ច
ពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង $១២ ពាន់លាន កើនឡើង ២៣%
គិតត្រឹមរយៈពេល ១០ ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ជាង ១២,៣៧ ពាន់លានដុល្លារ កើនឡើងពី ១០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៣ ស្មើនឹង ២៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យរបស់ GDCE បង្ហាញថា ចាប់ពីខែមករា-តុលា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ១២,៣៧ ពាន់លានដុល្លារ កើនឡើង២៣ ភាគរយ ក្នុងនោះកម្ពុជានាំទំនិញទៅចិន មានតម្លៃ ១,៤២ ពាន់លានដុល្លារ កើន២១,១ ភាគរយ និងទំនិញចិននាំចូលមកកម្ពុជាតម្លៃ ១០,៩៥ ពាន់លានដុល្លារ កើន ២៣,២ ភាគរយ។
ចំនួននេះបង្ហាញថា ឱនភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានកើនឡើងដល់ ១៣ ភាគរយ ដែលមានទឹកប្រាក់ ៩,៥២ ពាន់លានដុល្លារ។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មីថា កម្ពុជាទិញទំនិញពីចិនមកច្រើនជាងនាំចេញ ក្នុងនោះកម្ពុជានាំចូលវត្ថុធាតុដើមក៏ច្រើន។
លោក ឡោ វិចិត្របញ្ជាក់បានបញ្ជាក់ថា កម្ពុជាប្រៀបដូចជាមជ្ឈមណ្ឌលបង្គុំហើយនាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក ដោយសារកម្ពុជាខ្វះវត្ថុធាតុដើម ខណៈផលិតផលនាំចូលមួយចំនួនជាផលិតផលសម្រេច ហើយមួយចំនួនជាវត្ថុធាតុដើម។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា ប្រាប់ថាឱនភាពពាណិជ្ជកម្មរវាងកម្ពុជាចិនមិនមានកំណើនខ្ពស់ទេ ដោយសារចិនមានផលិតកម្មរោងចក្រកាត់ដេរ និងរោងចក្រឧស្សាហកម្មច្រើននៅកម្ពុជា។
លោកបណ្ឌិត ហុង វណ្ណៈ បន្តថា ទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយប្រទេសចិនក៏ដោយ ក៏ឱនភាពពាណិជ្ជកម្ម នៅតែបន្តកើតមាន ដោយសារកម្ពុជាមានតម្រូវការធំពីប្រទេសចិន ដែលមានសម្ភារបរិក្ខាផ្សេងៗ។
លោកថា តម្រូវការ វត្ថុធាតុដើម សម្ភារៈ ពីប្រទេសចិនធូរថ្លៃជាងគេ បើប្រៀបធៀបជាមួយអាស៊ាន ហើយសម្ភារៈវត្ថុធាតុដើមសម្លៀកបំពាក់ក៏មានច្រើន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ