Connect with us

ព័ត៌មានជាតិ

បង្គោល​ព្រំដែន​ធំ​មួយ​បន្សល់​ពី​សម័យ​បារាំង ខណ្ឌ​ចែក​ទឹកដី​រវាង​កម្ពុជា​-ឡាវ​

បានផុស

នៅ

បង្គោល​ព្រំដែន​ធំ​មួយ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ក្រៀល នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៧ សាងសង់​ឡើង​ក្នុង​ជំនាន់​សម័យ​អាណានិគម​បារាំង ដែល​ខណ្ឌ​ចែក​ទឹកដី​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ។

លោក ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​បាន​ឲ្យ​ដឹង​ថា នា​ជំនាន់​សម័យ​អាណានិគម​បារាំង​បាន​បន្សល់​ទុក​បង្គោល​ព្រំដែន​ធំ​មួយ​ធ្វើ​ពី​បេតុង​អាមេ ដែល​ខណ្ឌ​ចែក​ទឹកដី​រវាង​ប្រទេស​កម្ពុជា​និង​ឡាវនៅក្នុងភូមិសាស្រ្ត​ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«បើ​យើង​ជិះ​ធ្វើ​ដំណើរ​ពី​ខេត្ត​ស្ទឹងត្រែង​តាម​ផ្លូវ​ជាតិ​លេខ ៧ ទៅ​ច្រក​ត្រពាំង​ក្រៀល​នឹង​ឃើញ​បង្គោល​ព្រំដែន​ធំ​មួយ​បន្សល់​​ពី​ជំនាន់​បារាំង នៅ​ខាងស្តាំដៃ​ប្រហែល ៧ ម៉ែត្រ។ បង្គោល​នេះ​មាន​ចុះ​ឈ្មោះ​​ខណ្ឌ​បែងចែក​ទឹកដី​គ្នា​រវាង​ប្រទេស​កម្ពុជា​និង​ឡាវ»។

កម្ពុជា​-ឡាវ​ មាន​ព្រំដែន​ជាប់គ្នា​សរុប​ប្រមាណ ៥៤០ គីឡូម៉ែត្រ ក្នុង​នោះ​ខ្សែ​ព្រំដែន​ដើរ​តាម​ដីគោក​មាន​ប្រវែង​ ៣៣៥ គីឡូម៉ែត្រ និង​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវទឹក​មាន​ប្រវែង​ ២០៥ គីឡូម៉ែត្រ​។

កម្ពុជា​មាន​ខេត្ត​ចំនួន ៣ ជាប់​​ជាមួយ​ឡាវ​រួម​មាន ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី។

ទាក់ទង​ការងារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ឡាវ លោក​ ឡាំ ជា បាន​បញ្ជាក់​ថា ចាប់តាំង​​ពី​ឆ្នាំ​២០០០ ភាគី​ទាំងពីរ​បាន​ចាប់ផ្ដើម​ចុះ​អនុវត្ត​លើ​ការងារ​​បោះ​បង្គោល​​ព្រំដែន​លើ​ដី​ជាក់ស្ដែង​ សម្រេច​ជា​​រួម​បាន ៨៦% និង​នៅ​សេសសល់​ ១៤% ទៀត។ ​ក្នុង​នោះ​បាន​​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន ២៧២ បង្គោល (​​បង្គោល​មេ​ចំនួន ១១១ បង្គោល និង​បង្គោល​ព្រំដែន​បំពេញ​បន្ថែម​ចំនួន ១៦១ បង្គោល)។

ជាមួយ​គ្នានេះ ភាគី​ទាំង​ពីរ​ក៏​គ្រោង​បោះ​បង្គោល​តម្រុយ​ព្រំដែន (បង្គោល​តូចៗ) នៅ​ចន្លោះ​បង្គោល​បំពេញ​បន្ថែម​កុំឲ្យឃើញចន្លោះគម្លាត​ឆ្ងាយពេក និងចេញនិយាមការឲ្យបានច្រើន។

​បើតាម​មន្រ្តី​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​ បង្គោល​ព្រំដែន​កម្ពុជា-ឡាវ បែង​ចែក​ជា ៣ ប្រភេទ៖ មាន​បង្គោល​ធំ​បន្សល់​ទុក​ពី​សម័យ​បារាំង បង្គោល​មេ និង​បង្គោល​បំពេញ​បន្ថែម​។ បង្គោលបំពេញ​បន្ថែមក៏​​​បែងចែក​ មាន​បង្គោល​បំពេញ​បន្ថែម​ទោល បង្គោល​បំពេញ​បន្ថែម​ភ្លោះ និង​បង្គោល​បំពេញ​បន្ថែម​ត្រី។

ជាមួយ​ការ​បោះ​បង្គោល​ព្រំដែន រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែនជាមួយ​ប្រទេស​ឡាវ​​បាន​ប្រវែង ១៧៩,២០ គីឡូម៉ែត្រ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានជាតិ៧ នាទីutes មុន

សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

«សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន» គឺជាប្រធានបទក្តៅ ក្នុងសន្និសីទសន្តិសុខទីក្រុង Munich 

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ស្ដេច​ហ្ស៊កដានី បដិសេធ​ផែនការ​លោក ត្រាំ ដែល​ចង់គ្រប់គ្រង​តំបន់​ហ្គាហ្សា

ព័ត៌មានជាតិ២៧ នាទីutes មុន

អួយស្ទ័រ​​​សមុទ្រ​ខ្មែរ​ស្រស់ៗ​​នៅ​ខេត្តកំពត លក់​មួយ​គ្រាប់​តម្លៃពី​ ៣០០ ទៅ ៧០០ រៀល​តាម​តូច​តាម​ធំ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម