ព័ត៌មានជាតិ
ឱកាសបុណ្យអុំទូកឆ្នាំនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង៧ពាន់នាក់ទៅលេងកម្សាន្តនៅក្នុងស្វាយរៀង
នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលប្រព្រឹត្តិទៅកាលពីចុងសប្តាហ៍នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅដើរលេងកម្សាន្ត នៅក្នុងខេត្តស្វាយរៀង ប្រមាណជាង៧ពាន់នាក់។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តស្វាយរៀង។
លោក វ៉ាន សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឱ្យដឹងថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ទៅលេងកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្តស្វាយរៀង នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤ ដែលមានរយៈពេល៣ថ្ងៃ (១៤-១៥-១៦) ខែវិច្ឆិកា ឆ្នាំ២០២៤ មានចំនួនសរុបប្រមាណ៧ ០២០នាក់ស្រី ៣៥០០នាក់ ក្នុងនោះ មានភ្ញៀវទេសចរបរទេសចំនួន ៦៧នាក់ មានការកើនឡើងចំនួន១ ៨៨០ នាក់ ស្មើនឹង ៣៦.៥៧% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានចំនួន៥ ១៤០ នាក់។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា ក្រោមការដឹកនាំពីសំណាក់លោក ប៉េងពោធ៏សា អភិបាលខេត្ត ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយសាធារណៈ គឺកងកម្លាំង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ រក្សាបាននូវសន្តិសុខសណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕
ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះនាង Mikasa នៃប្រទេសជប៉ុន សោយទិវង្គតក្នុងព្រះជន្ម ១០១ ព្រះវស្សា