ព័ត៌មានអន្ដរជាតិ
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនចាយពេលអស់ជិត១០០០ថ្ងៃ ជាមួយការប្រយុទ្ធដ៏ខ្លាំងក្លា
ជិតបីឆ្នាំនៃសង្គ្រាមរុស្សីកំពុងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើសព្វាវុធ និងជីវិតមនុស្ស ដើម្បីទទួលបានទឹកដីតិចតួចពីអ៊ុយក្រែននិងបន្តវាយយ៉ាងសកម្មចូលអ៊ុយក្រែនកាន់តែជ្រៅជាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៨ខែវិច្ឆិកានេះ។

ស្របពេលបង្កើនការវាយលុកកាន់តែជ្រៅ អ៊ុយក្រែនកំពុងតស៊ូកាត់បន្ថយការខាតបង់ និងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តជាមួយនឹងជំនួយយោធាកាន់តែច្រើន។ មកដល់ពេលនេះសង្រ្គាមដ៏ឃោរឃៅនេះ ឈានចូលដល់ថ្ងៃទី១០០០របស់ខ្លួនហើយភាគីទាំងពីរហាក់បីដូចជាចង់ចរចា។
ពាក់ព័ន្ធបញ្ហានេះប្រធានាធិបតីទើបជាប់ឆ្នោត លោក លោក ដូណាល់ត្រាំថា លោកអាចបញ្ចប់សង្រ្គាមបានយ៉ាងឆាប់រហ័ស ទោះបីជាវាមិនច្បាស់ថា តើលោកអាចផ្តល់ជំនួយដល់នរណា ឬដោយរបៀបណាក៏ដោយ។
យោងតាម លោក Phillips O’Brien សាស្ត្រាចារ្យផ្នែកសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យ St. Andrews ប្រទេសស្កុតឡេន បានឱ្យដឹងថា ទិដ្ឋភាពនេះហាក់ដូចជាកំពុងជំរុញយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។ លោកបាននិយាយថា លោក ដូណាល់ ត្រាំ អាចព្យាយាមបង្ខំឱ្យបញ្ចប់សង្រ្គាមដោយការបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។
លោក O’Brien បាននិយាយថា៖«ប្រសិនបើ Trump កាត់បន្ថយជំនួយដល់អ៊ុយក្រែន ហើយបទឈប់បាញ់នាំឱ្យមានជម្លោះជាប់គាំង រុស្ស៊ីចង់ទទួលបានទឹកដីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ខណៈសម្រាប់អ៊ុយក្រែន គន្លឹះនៃបទឈប់បាញ់ណាមួយ នឹងត្រូវបានធានាពីលោកខាងលិចថា ខ្លួននឹងមិនអនុញ្ញាតឱ្យរុស្ស៊ីឈ្លានពានឡើងវិញនៅពេលអនាគតទេ»។

គួរបញ្ជាក់ថា ក្នុងឆ្នាំដំបូងនៃសង្រ្គាម អ៊ុយក្រែនបានបាត់បង់ទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែអ៊ុយក្រែនក៏វាយបកទទួលបានជ័យជំនះគួរឱ្យកត់សម្គាល់ផងដែរ ដោយបានដណ្តើមយកមកវិញនូវទឹកដីមួយចំនួនតាមរយៈការវាយលុកដ៏ខ្លាំងក្លា។ នៅឆ្នាំទី២ អ៊ុយក្រែនបានបាត់បង់ទឹកដីនៅ Bakhmut និងការវាយលុកបរាជ័យជាច្រើន។
នៅចុងឆ្នាំនោះសភាសហរដ្ឋអាមេរិកបានពន្យារពេលការអនុម័តកញ្ចប់ជំនួយចំនួន៦១ពាន់លានដុល្លារសម្រាប់អាវុធ និងជំនួយសេដ្ឋកិច្ច និងមនុស្សធម៌ជាច្រើនដល់អ៊ុយក្រែន។
នៅឆ្នាំទីបីនៃសង្រ្គាមគ្រាប់រំសេវរបស់អ៊ុយក្រែនធ្លាក់ចុះ ទស្សនវិស័យរបស់វាកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង។ នៅខែកុម្ភៈ ឆ្នាំ ២០២៤ទីក្រុង Avdiivka បានដួលរលំបន្ទាប់ពីការវាយប្រហារតាមអាកាសជាច្រើនខែរបស់រុស្ស៊ី ដែលបានប្រើគ្រាប់បែកសម័យសូវៀតបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។
ទោះយ៉ាងណាមានចំណុចភ្លឺសម្រាប់អ៊ុយក្រែនបានកើតឡើងនៅក្នុងខែសីហា នៅពេលដែលអ៊ុយក្រែបបានចាប់ផ្តើមការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងប្រទេសរុស្ស៊ី ដណ្ដើមយកបាននិងនៅតែកាន់កាប់ដីរាប់រយគីឡូម៉ែត្រការ៉េនៅក្នុងតំបន់ Kursk ដែលនេះអាចជាផ្នែកសំខាន់មួយនៅក្នុងការចរចាបទឈប់បាញ់ណាមួយផងដែរ។

បើនិយាយពីការផ្គត់ផ្គង់ អ៊ីរ៉ង់ផ្គត់ផ្គង់រុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើក និងអាចជាមីស៊ីលដល់រុស្ស៊ី ហើយកូរ៉េខាងជើងបានបញ្ជូនគ្រាប់រំសេវ និងទាហាន ដែលត្រូវបានគេពង្រាយទៅតំបន់ Kursk របស់រុស្ស៊ីថែមទៀត។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងនៅឆ្នាំនេះថា កងទ័ពរបស់គាត់ចំនួន ៧០ម៉ឺននាក់កំពុងប្រយុទ្ធនៅអ៊ុយក្រែន។ អ្នកវិភាគនិយាយថា លោក ពូទីន នឹងត្រូវការកម្លាំងធំជាងនេះ ដើម្បីពន្លឿនការឈានទៅមុខរបស់រុស្ស៊ី ប៉ុន្តែថាលោកទំនងជាមិនប្រមូលកងទ័ពបន្ថែមទៀតទេ ព្រោះវាអាចបង្កឱ្យមានការមិនសប្បាយចិត្តផ្ទៃក្នុង។
ចំណែកអ៊ុយក្រែនបានស្នើឱ្យលោកខាងលិចបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ និងបាញ់លើមូលដ្ឋានទ័ពអាកាសកាន់តែជ្រៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែសម្ព័ន្ធមិត្តរបស់ខ្លួនរហូតមកដល់ពេលនេះបានទប់ទល់ដោយប្រយ័ត្នចំពោះការបង្កើនភាពតានតឹងជាមួយរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាជាង ៦៤ ពាន់លានដុល្លារដល់អ៊ុយក្រែនចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ប៉ុន្តែទាហាននៅតែព្រួយបារម្ភខ្លាចគ្មានការគាំទ្រពីអាមេរិកបន្ទាប់ពីលោកត្រាំបានជាប់ឆ្នោត។
យោងតាមការប៉ាន់ស្មាន ទាហានរាប់ម៉ឺននាក់មកពីប្រទេសទាំងពីរត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមចាបើផ្ដើមក្នុងឆ្នាំ ២០២២ ហើយអង្គការសហប្រជាជាតិបាននិយាយថាយ៉ាងហោចណាស់ជនស៊ីវិលអ៊ុយក្រែន ១១៧០០ នាក់ត្រូវបានសម្លាប់។ ហើយបរិមាណដីដែលរុស្ស៊ីទទួលបាននៅឆ្នាំ ២០២៤ ប្រហែល ២៤៥៥ គីឡូម៉ែត្រការ៉េគឺស្មើនឹងតិចជាង ១% នៃទឹកដីមុនសង្រ្គាមរបស់អ៊ុយក្រែន៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត