Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកបើកយន្តហោះ​ស្រីដំបូងគេរបស់ចិន ក្លាយជាបុគ្គលល្បី ដោយសារមុខដូច Song Hye-kyo

បានផុស

នៅ

អាកាសយានិក​យោធា​ស្រី​ដែល​កំពុង​រះ​ក្នុង​ប្រទេស​ចិន​​ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ក្នុង​កម្មវិធី Zhuhai air show ដោយសារ​នាង​មាន​រូបរាង​ស្រដៀង​នឹង​តារា​សម្ដែងជួរមុខកូរ៉េ​ខាង​ត្បូង Song Hye-kyo។

Xu Fengcan​ ជាអាកាសយានិកអនុសេនីយឯកទីពីរនៅក្នុងកងទ័ពរំដោះប្រជាជន (PLA) បានបម្រើការជាអ្នកអត្ថាធិប្បាយនៅក្នុងកម្មវិធីអាកាសចរណ៍ និងអវកាសអន្តរជាតិចិនលើកទី១៥ ព្រឹត្តិការណ៍នេះគឺជាការតាំងពិពណ៌របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់ប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់១៧ ខែវិច្ឆិកានៅទីក្រុង Zhuhai ខេត្ត Guangdong ។

ទូរទស្សន៍ Zhijiang TV បានរាយការណ៍ថា អ្នកទេសចរជាច្រើននាក់ រួមទាំងអាកាសយានិកបរទេស បានតម្រង់ជួរដើម្បីថតរូបជាមួយអ្នកបើកយន្តហោះស្រី។ នាងបានចាប់ផ្តើមទាក់ទាញការចាប់អារម្មណ៍នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នៅពេលដែលនាងបានផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍ទូរទស្សន៍កណ្តាលរបស់ចិន CCTV ដើម្បីណែនាំគំរូឧទ្ធម្ភាគចក្រថ្មីនៅឯពិព័រណ៍អាកាសចរណ៍អន្តរជាតិ និងអវកាសចិនក្នុងឆ្នាំដដែល។

អ្វីដែលកាន់តែពិសេសបំផុតនោះគឺថា រូបរាងរបស់អ្នកបើកយន្តហោះវ័យ២៥ឆ្នាំរូបនេះ ត្រូវបានគេនិយាយថា ស្រដៀងទៅនឹង Song Hye-kyo ដែលជាតារាសម្តែងកូរ៉េមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសចិន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Xu Fengcan​ កើតនៅខែតុលា ឆ្នាំ ១៩៩៩ នៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ ២០១៧ នាងនិងក្មេងស្រី៩នាក់ផ្សេងទៀតបានផ្តួលបេក្ខជនជាង ១២០,០០០ នាក់នៅទូទាំងប្រទេសចិន ដើម្បីចូលរៀននៅបណ្ឌិតសភាអាកាសចរណ៍កងទ័ព PLA ។

ក្នុងឆ្នាំ ២០២០​ Xu Fengcan​ គឺជាអ្នកបើកយន្តហោះស្ត្រីដំបូងគេ ដែលបំពេញបេសកកម្មហោះហើរឯករាជ្យដោយជោគជ័យ។ នៅឆ្នាំ ២០២១ មនុស្ស ១០ នាក់បានបញ្ចប់ការសិក្សា ហើយបានក្លាយជាអ្នកបើកយន្តហោះស្ត្រីដំបូងគេដែលត្រូវបានបណ្តុះបណ្តាលដោយកងទ័ព PLA ។ នាងត្រូវ​បាន​ជ្រើសរើសឲ្យធ្វើ​ការ​ហោះហើរ​ឧទ្ធម្ភាគចក្រ Harbin Z-20 ដែល​ជា​ឧទ្ធម្ភាគចក្រ​ពហុបំណង​ខ្នាត​មធ្យម​របស់​ប្រទេស​ចិន ដែល​ផលិត​ដោយ Harbin Aircraft Industry Group (HAIG)។

យ៉ាងណាមិញ ដោយសារតែចំណង់ចំណូលចិត្តក្នុងការហោះហើរ និងការស្រលាញ់ចំពោះឯកសណ្ឋានយោធា​ Xu Fengcan​ បានក្លាយជាស្រ្តីលើអាកាសដែលហ៊ានជំន្នះការលំបាក និងបញ្ហាប្រឈមនៃការហោះហើរជាមួយយន្តហោះដ៏ស្មុគស្មាញជាច្រើន។ រឿងរ៉ាវរបស់នាងមិនត្រឹមតែមានសម្រស់ស្អាតដូចតារាកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែនាងបានទាក់ទាញមតិជាច្រើននៅលើបណ្តាញសង្គមចិន ដោយសារតែភាពក្លាហាន ព្រមទាំង​ស្នាដៃ​ក្នុង​វិស័យ​យោធា​ផង​ដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កម្មវិធីធំប៉ុណ្ណាប៉ុណ្ណី Zhao Liying គ្មានសូម្បីពានរង្វាន់មួយ យកមកផ្ទះវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម