Connect with us

ព័ត៌មានជាតិ

Amru Rice ​ដាក់ឱ្យដំណើការ ឃ្លាំង​ និង ឡសម្ងួតស្រូវនៅ​តំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន Amru Rice (Cambodia) ដែលជាក្រុមហ៊ុននាំចេញ និងរោងម៉ាស៊ីនកិនស្រូវឈាន​មុខ​គេមួយរបស់ប្រទេសកម្ពុជាបានដាក់ឱ្យដំណើការនូវឃ្លាំង និងឡសម្ងួតស្រូវនៅក្នុង​ស្រុក​កោះញែក នៃខេត្តមណ្ឌលគីរី ដែលជាការបោះជំហ៊ានថ្មីមួយទៀតរបស់ខ្លួនក្នុងការប្រមូល​ទិញសស្រូវនៃបណ្តាខេត្តនានានៃភូមិភាគឦសានដើម្បីជម្រុញការនាំចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុង សារ៉ន អគ្គនាយកនៃក្រុមហ៊ុន​ Amru Rice (Cambodia) បានថ្លែង​មកកាន់កម្ពុជាថ្មី​ឱ្យដឹងថា ការដាក់ឱ្យដំណើការនៃឃ្លាំងស្តុក និងឡសម្ងួតស្រូវកាលពីសប្តាហ៍មុន នៅតំបន់ភូមិភាគឦសានដែលមានទីតាំងនៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នេះគឺជាការឆ្លើយតបទៅនឹងការកើនឡើងនៃការផលិតដំណាំ​ស្រូវ​នៅតាមបណ្តាខេត្តនានាដែលនៅក្បែរនោះ។ លោកថា ក្រុមហ៊ុននឹងធ្វើការប្រមូល​ទិញស្រូវ​មិន​​ត្រឹមតែខេត្ត​មណ្ឌលគីរី​ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏នឹងប្រមូលទិញពីបណ្តាខេត្ត​ជាប់ៗនោះផងដែរ។

លោកបានថ្លែងបញ្ជាក់ថា៖«យើងវិនិយោគលើផ្ទៃដីជាង១៣ហិកតាដោយកសាងនូវឃ្លាំងស្តុកស្រូវ ឡសម្ងូតស្រូវ​ និងរៀបចំរោងមាស៊ីនកិនស្រូវខ្នាតធំ។ សម្រាប់សមត្ថភាពជំហ៊ានទី១​នៃឡសំងួតរបស់យើងគឺអាចឡសម្ងូតស្រូវក្នុបានង១ថ្ងៃ​១០០តោន ដូច្នេះយើងនឹង​បន្តពិនិត្យ​មើលសមត្ថភាពនៃការផលិតស្រូវនៅកោះញ៉ែកនេះ បើមានការកើនឡើងច្រើនយើងនឹង​ពង្រីកឡសំងួតយើងបន្ថែម។ ចំពោះឃ្លាំងស្តុកស្រូវគឺអាចស្តុកប្រមាណ៥ទៅ៦ពាន់​តោនក្នុងមួយលើកៗ«។​

លោកថា៖«យើងដឹងហើយថាគោលបំណងនៃការពង្រីកការវិនិយោគរបស់យើងគឺការធានាបាននូវសន្តិសុខស្បៀង។ ការវិនិយោគរបស់យើងនោះគឺមិនសំដៅតែការប្រមូល​ទិញស្រូវតែ​ក្នុងស្រុកកោះញែកនៃខេត្តមណ្ឌលគីរីនោះទេ គឺប្រមូលទិញពីខេត្តផ្សេងៗដែលនៅក្បែរៗនោះ ដោយសារតែបណ្តាខេត្តទាំងនោះក៏មានសក្តានុពលនៃការដាំដុះស្រូវផងដែរ​ ដូច្នេះយើងនឹងប្រមូលទិញពីបណ្តាខេត្តនានាដែលនៅជាប់នោះផងដែរ»។​

ជាមួយគ្នានេះដែរ ​សម្រាប់សមត្ថភាពនៃរោងមាស៊ីនកិនស្រូវគឺអាចកិនបាន១០០តោនក្នុង​១ថ្ងៃសម្រាប់ជំហ៊ានទី១។ ដូច្នេះនៅពេលដែលក្រុមហ៊ុនមើលឃើញនូវការកើន​ឡើងនៃ​ការផលិតស្រូវនូវតាមបណ្តាតំបន់ទាំងនោះ ខ្លួននឹងពង្រីកការវិនិយោគ​ជាជំហ៊ានៗ​បន្តទៀត។

បើយោងតាមក្រុមហ៊ុន នៅរដូវប្រមូលផលឆ្នាំ២០២៤នេះ អេមរុរ៉ាយស៍បានចុះកិច្ចសន្យាកសិកម្ម ជាមួយ ៥សហគមន៍នៅស្រុកកោះញែក ដែលមានសមាជិកកសិករ ប្រមាណ ៨៥០នាក់ នឹងរំពឹងថាអាចប្រមូលទិញស្រូវប្រមាណជា ២,៣៨៦ តោន។

ដោយទទួលស្គាល់សក្តានុពលសម្រាប់ការលូតលាស់នៃកសិកម្មនៅខេត្តមណ្ឌលគិរី ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចាប់ផ្តើមពង្រីកប្រតិបត្តិការរបស់ខ្លួននៅទីនោះក្នុងឆ្នាំ ២០២៣ ដោយកន្លងមក ក្រុមហ៊ុនបានគាំទ្រដល់កសិករឱ្យទទួលបានវិញ្ញាបនបត្រកសិកម្មសរីរាង្គ និងកសិកម្មកកើតឡើងវិញ ដែលអាចបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់ខេត្តមណ្ឌលគិរី ទាំងក្នុងស្រុក និងអន្តរជាតិ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តមណ្ឌលគិរីផងដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម